ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​គេង​ក្បែរទូរស័ព្ទ

យើងទាំងអស់គ្នាបានដឹងហើយថា ការប្រើប្រាស់ទូរស័ព្ទ ពិតជាផ្តល់នូវ អត្ថប្រយោជន៍ច្រើនណាស់ ដល់​យើង នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​មុខងារទាំងនោះ​បាន​ល្អ និង ដឹង​ពី​របៀប​ប្រើ ប៉ុន្តែ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​រូប​អ្នក​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​វា​ខ្លាំង​ពេក ពុំ​បាន​គិតឌឹតដល់។ ជាក់​ស្តែង យើង​សង្កេត​ឃើញ​ថា មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ចូលចិត្ត​គេង​ដាក់​ទូរស័ព្ទ​របស់​គេ​នៅ​លើ​ គ្រែ នៅ​ពេល​ចូល​ដំណេក​ម្តងៗ នេះ​ប្រហែល​ជា​គេ​គិត​ថា វា​សំខាន់​ហើយ សម្រាប់​មិន​អោយ​ខក​ខាន Messages ឬ Missed Call របស់គេ។

ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​គេង​ក្បែរទូរស័ព្ទ

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ ក្រុម​ការងារ ​ខេមបូរីផត យើង​ខ្ញុំ​បាន​ស្វះ​ស្វែង​រក​នូវ​ហេតុផល​ចំនួន​បី​យ៉ាង ដែល​លោក​អ្នក​មិន​គួរ​គេង​យក​ទូរស័ព្ទ​ដាក់​លើ​គ្រែ មាន​ដូច​ខាងក្រោម។

  1. ការដាក់ទូរស័ព្ទនៅលើគ្រែឬពូក អាចបណ្តាលអោយ​ក្តៅ​ខ្លាំង រលាយ​ស្រោម ឬ ផ្ទុះ​បែក​ខ្ចាយ ចេញ​ថ្ម​មក​ខាង​ក្រៅ និង អាច​ប៉ះ​ពាល់​ដល់​យើង ហើយ​ជា​ពិសេស​នោះ វា​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ណែនាំ អោយ​ប្រើ​ប្រាស់​របស់​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​មិន​អោយ​យក​ទៅ​ដាក់​លើ​គ្រែ ខ្នើយ ពូក ឬ វត្ថុ​ដែល​មាន​កម្រាស់​ក្រាស់ៗ​នោះទេ។
  2. ជាធម្មតា អ្នកប្រើប្រាស់ភាគច្រើនចូលចិត្ត​ដាក់​ម៉ោង​រោទិ៍ នៅ​លើ Cell Phones, Tablets, TVs និង LED Devices ជា​ច្រើន​ទៀត ដែល​បង្ក​អោយ​មាន Blue Light ប៉ះ​ពាល់​ដល់​ការ​រា​រាំង​នូវ​អរម៉ូន​មេឡានីន និង បង្អាក់​នូវ​ចង្វាក់​បេះដូង​របស់​អ្នក​ទៀត​ផង ធ្វើ​អោយ​អ្នក​គេង​មិន​ស្កប់ស្កល់។
  3. បង្ករគ្រោះហានិភ័យដល់សុខភាព ពីព្រោះនៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​តែង​តែ​ភ្ជាប់​មក​ជាមួយ​ធាតុ​វិទ្យុ​ សកម្ម​អេឡិច​ត្រូ​ម៉ាញ៉េទិច ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព អាច​បង្ក​អោយ​កើត​ជម្ងឺ​មហារីក ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​គេង​ក្បែរទូរស័ព្ទ

ដូច្នេះ មិត្តអ្នកអានទាំងអស់គ្នា បន្ទាប់ពីដឹងហេតុផលទាំងបីយ៉ាង​នេះ​ហើយ គួរ​គប្បី​ធ្វើ​យ៉ាង​ណា​ជៀស​វាង​ការ​ប្រើ​ប្រាស់​ឬ​យក​ទូរស័ព្ទ​ទៅ​ដាក់​លើ​ គ្រែ​អំឡុង​ពេល​ចូល​ដំណេក ហើយ​បើ​ចង់​កុំ​អោយ​ប៉ះ​ពាល់​ដល់​សុខភាព​ទៀត​នោះ លោក​អ្នក​មិន​ត្រូវ​ធ្វើ​ការ Calling ច្រើន​ពេក​នោះ​ទេ អាច​ជំនួស​មក​ការ​ផ្ញើ​សារ ជា​ការ​ល្អ​ជាង ហើយ​បើ​ចង់ Calling គឺ​ត្រូវ​ប្រើ​ខ្សែ​កាស ជា​ការ​ល្អមួយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​គេង​ក្បែរទូរស័ព្ទ

  • ដោយ: Hong
  • 6:06 PM, 12 April
  • ប្រភព: Health
  • Tag: សុខភាព