លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

មនុស្សគ្រប់រូបត្រូវមានឆ្អឹងដែលរឹងមាំ ទើបអាចទ្រទ្រង់រាងកាយទាំងមូល​បាន​ប្រកប​ដោយ​ផាសុក​ភាព​ និង​ជំនឿ​ចិត្ត​ បើ​សិន​ជា​យើង​មិន​មាន​ឆ្អឹង​រឹង​មាំ ​ឬ​ឆ្អឹង​ត្រង់​កន្លែង​ណា​មួយ​ត្រូវ​បាន​ប្រេះ ​ឬ​ក៏​បាក់​ យើង​ច្បាស់​ជា​មាន​បញ្ហា​លើ​ការ​បំលាស់​ប្តូរ​ទី​តាំង​ពី​កន្លែង​មួយ​ទៅ​ កន្លែង​មួយ​ទៀត​ ឬ​ដំនើរ​ការ​មិន​ប្រក្រតី​រហូត​ដល់​ថ្នាក់​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សរីរាង្គ ​ផ្សេងៗ​ក៏​ថា​បាន​ ដូចនេះ​សូម​អ្នក​ទាំង​អស់​គួរ​យល់​ដឹង​ពី​ការ​ថែទាំ​ឆ្អឹង​ឲ្យ​បានរឹង​មាំ។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

មិត្តអ្នកអានទាំងអស់គ្នា មិនបាច់ពិបាកក្នុងការស្វែងរឯកសារ ឬពត៌មាន​ ឬ​ការ​អប់រំ​ផ្សេងៗ​អំពី​លំហែ​ទាំ​សុខភាព​ឆ្អឹង​នេះ​ទេ​ នៅ​លើ​វេបសាយ​ជា​អង់​គ្លេស​ផ្សេងៗ​នាំ​តែ​ពិបាក។​ ពេល​នេះ​យើង​នឹង​ណែនាំ ​អ្នក​ទាំងអស់​គ្នា​អំពី​ការ​ថែទាំ​ឆ្អឹង​ឲ្យ​រឹង​មាំ​ ជា​ភាសា​ជាតិ​របស់​យើង​ ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​យល់​បាន​កាន់​តែ​ច្បាស់​ ហើយ​អាច​អនុវត្ត​តាម​ដោយ​ត្រឹម​ត្រូវ។​ យើង​នឹង​រៀប​រាប់​អាហារ​ទាំង​ 7​ ដែល​អាច​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​កាន់​តែ​រឹងមាំ​បាន​ ដូច​នេះ​សូម​រីករាយ​ចូល​រួម​យល់​ដឹង​ទាំង​អស់​គ្នា​ នៅ​ខាង​ក្រោម​នេះ៖

  1. បន្លែ

ដោយសារតែនៅក្នុងបន្លែមានសារជាតិកាល់ស្យូម, ម៉ាញេស្យូម, ប៉ូតាស្យូម, ជាតិដែក និងជាតិរ៉ែ ជា​ពិសេស​នៅ​ក្នុង​បន្លែ​ពណ៌​បៃតង​ ដែល​សារជាតិ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​មាន​ការ​លូត​លាស់​ប្រក្រតី និង​កាន់​តែ​រឹងមាំ​បាន​ ហើយ​ថែម​ទាំង​ល្អ​សំរាប់​សរីរាង្គ​ផ្សេងៗ​ផង​ដែរ។​ ហើយ​ក៏​ល្អ​សំរាប់​មិត្ត​អ្នក​អាន​មួយ​ចំនួន​ដែល​កំពុង​សំរក​ទំងន់​ទទួល​ទាន ​បាន​ និង​មិន​បាច់​ព្រួយ​បារម្មណ៍​រឿង​ឡើង​ទំងន់​ឡើយ​នៅ​ពេល​ទទួល​បន្លែ​បាន​ គ្រប់​គ្រាន់។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. អាហារប្រូតេអ៊ីន

សារជាតិប្រូតេអ៊ីនទាំងនេះមាននៅក្នុងសាច់សត្វ, គ្រាប់សណ្តែក និងបន្លែជាដើម ប៉ុន្តែ​តម្រូវ​ឲ្យ​របស់​ទាំង​នេះ​ស្រស់ៗ​ ទើប​មាន​ប្រូតេអ៊ីន​ច្រើន​ មិន​បាត់​បង់។​ ដោយ​សារ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​របស់​ទាំង​នោះ​អាច​ផ្តល់​អត្ថ​ ប្រយោជន៍​ជា​ការ​ការពារ​សំណង់​ឆ្អឹង​របស់​មនុស្ស​ និង​សត្វ​ ឲ្យ​មាន​ភាព​រឹងមាំ​មិន​ងាយ​បែក​បាក់​ បើ​សិន​ជា​យើង​ទទួល​ប្រូតេអ៊ីន​បាន​គ្រប់​គ្រាន់​នោះ​កាន់​តែ​ល្អ​សំរាប់​ សរីរាង្គ​ផ្សេងៗ​ទៀត​ផង​ដែរ។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. អាហារមានសារជាតិរ៉ែច្រើន

អ្នកអាចធ្វើការចំអិនជាសម្ល ឬស៊ុបវិញ ដោយដាក់ឆ្អឹងសត្វដូចជាសត្វគោ ឬឆ្អឹងជើងជ្រូក ជា​មួយ​បន្លែ​ផ្សេងៗ​ ប៉ុន្តែ​អ្នក​ត្រូវ​កំដៅ​ភ្លើង​ស៊ុប​នោះ​ ដូច​ជា​រំងាស់​ រហូត​ដល់​ពុះ​ ពេល​នោះ​សារ​ជាតិ​រ៉ែ​ដែល​មាន​នៅ​ក្នុង​ឆ្អឹង​សត្វ​ទាំង​នោះ​អាច​បញ្ចេញ​មក​ ក្រៅ​បាន​ទាំង​អស់ ហើយ​លាយ​ជា​មួយ​ទឹក​ស៊ុប​ដែល​យើង​បាន​ចំអិន​ច្បាស់​ជា​មាន​ឱជារស​ឆ្ងាញ់​ និង​ល្អ​សំរាប់​សុខ​ភាព​ឆ្អឹង​យើង​ទៀត​ផង។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. គ្រាប់ធញ្ញជាតិ

អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិដូចជាអង្ករ, ស្រូវសាលី, អង្ករសំរូប, អ៊ុំបុក, ម្សៅពោត ដែល​សុទ្ធ​តែ​ជា​ប្រភព​នៃ​កាបូន​អ៊ីដ្រាត, ជាតិ​សរសៃ, វីតាមីន B ហើយ​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ​អាច​ចែក​ជាតិ​កាល់​ស្យូម​ ដល់​ឆ្អឹង​បាន​គ្រប់​គ្រាន់​ និង​បង្កើន​ថាមពល​នៃ​រាង​កាយ​ផង​ដែរ។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. សារ៉ាយ

នៅក្នុងសារ៉ាយមានសារជាតិរ៉ែច្រើនបំផុត ដែលជាសារជាតិសំខាន់សំរាប់សុខភាពឆ្អឹង ហើយ​ការ​ទទួល​ទាន​ច្រើន​ អ្នក​មិន​បាច់​ភ័យ​ខ្លាច​ការ​ឡើង​ជាតិ​រ៉ែ​លើស​នោះ​ទេ​ បើ​មាន​ជាតិ​រ៉ែ​នៅ​ក្នុង​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​សំរាប់​ឆ្អឹង។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. អាហារមានជាតិកាល់ស្យូម ដែលឆ្អឹងត្រូវការ

ត្រង់ចំនុចនេះចង់បង្ហាញថា ឆ្អឹងងាយនឹងចាប់យកសារជាតិកាល់ស្យូម និងជាតិរ៉ែ ដែល​មាន​នៅ​ក្នុង​អាហារ​ដែល​យើង​បាន​ទទួល​ទាន​ ដូច​អ្វី​នៅ​ត្រង់​ចំនុច​ដែល​យើង​បាន​ណែនាំ​នៅ​ខាង​លើ​នេះ​ចឹង​ ដូច​នេះ​អ្នក​មិន​បាច់​ព្រួយ​ថា​ឆ្អឹង​មិន​អាច​ចាប់​យក​សារជាតិ​ទាំងនោះ​ទេ។ ​ ដែល​អ្នក​ត្រូវ​ខ្វល់​ពី​ការ​ទទួល​ទាន​សារជាតិ​ទាំង​នេះ​ឲ្យ​បាន​គ្រប់​ គ្រាន់​តែ​ប៉ុណ្ណោះ។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

  1. វីតាមីន

ត្រង់ចំនុចនេះ អ្នកត្រូវតែយល់ឲ្យច្បាស់ថា ឆ្អឹងក៏ត្រូវការវីតាមីន K មាននៅក្នុងបន្លែ​និង​ វីតាមីន D មាន​នៅ​ក្នុង​ត្រី, ស៊ុត, ទឹកដោះគោ, ប៊ឺ និង​ពន្លឺ​ថ្ងៃ​ ដូច​នេះ​ទើប​ឆ្អឹង​ត្រូវ​ការ​វីតាមីន​ទាំង​នេះ​ដើម្បី​យក​មក​បំពេញ​តម្រូវ​ ការ​លូត​លាស់ និង​បន្សាំ​ឲ្យ​ឆ្អឹង​មាន​ភាព​រឹង​មាំ។

លំហែ​ទាំ​ឆ្អឹង​តាម​ការ​ហាត់​ប្រាណ​ពិត​ជា​ល្អ ហើយ​បើ​បាន​ញុំា​អាហារ​ទាំង​នេះ​ទៀត​ឆ្អឹង​របស់​អ្នក​កាន់​តែ​រឹងមាំ!

បន្ទាប់ពីអ្នកអានការណែនាំពីអាហារខាងលើទាំង 7 ចំនុចនេះរួច មិត្តអ្នកអានទាំងអស់គ្នា​ច្បាស់​ជា​យល់​បាន​កាន់​តែ​ច្បាស់​ពី​ការ​ថែទាំ​ សុខភាព​ឆ្អឹង​ឲ្យ​មាន​សុខ​ភាព​ល្អ​ និង​រឹង​មាំ ​តាម​បែប​ធម្មជាតិ​ ហើយ​អាហារ​ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​ដែល​អ្នក​កំពុង​តែ​ទទួល​ទាន​ប្រចាំ​ ថ្ងៃ​ផង​ ដូច​នេះ​មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​ និង​ថែទាំ​នោះ​ទេ។

  • ដោយ: Hong
  • 6:19 PM, 12 April
  • ប្រភព: Health DG
  • Tag: សុខភាព