តោះ​ស្វែង​យល់​ពី​អត្ថ​ប្រយោជន៍​របស់​ទឹក​ដោះ​គោ ចំពោះ​សក់​និង​ស្បែក!

ទឹកដោះគោជាអាហារ បំប៉នមួយ ប្រភេទដែល សម្បូរទៅដោយ វីតាមីន និង សារធាតុចិញ្ចឹមជាច្រើន។ មិនត្រឹម តែប៉ុណ្ណោះ វាថែម ទាំងអាច ប្រើសម្រាប់ ជួយថែរក្សា សម្រាស់បាន ថែមទៀត។ តាមពិតទៅដូច យើងដឹង សា្រប់ហើយ ថាបើយើង បរិភោគ ទឹកដោះគោ ច្រើនវាអាចជួយ ឱ្យឆ្អឹង រឹងមាំ និងជួយដល់ សុខភាព បាន។ ប៉ុន្តែតាម ពិតទៅក្រៅ ពីបរិភោគវាយើង នៅមាន វិធីសាស្រ្ត ក្នុងការទាញ យកប្រយោជន៍ ជាច្រើន ពីវា ថែមទៀត ផង។

តោះ​ស្វែង​យល់​ពី​អត្ថ​ប្រយោជន៍​របស់​ទឹក​ដោះ​គោ ចំពោះ​សក់​និង​ស្បែក!

តោះដើម្បីកុំឱ្យរងចាំយូរ យើងនឹង រៀបរាប់ពី វិធីសាស្រ្ត ក្នុងការ ថែរក្សសម្រស់ ជាមួយនឹង ទឹកដោះគោ ៖

ចំពោះស្បែក

  • កំចាត់មុន វាត្រូវបានគេស្រាវជ្រាវ ឃើញថាវាប្រឆាំងនឹង ជម្ងឺមុន ដោយអាច ជួយកំចាត់ ខ្លាញ់ពីលើ ផ្ទៃមុខព្រមទាំង អាចជួយ ប្រឆាំងនិង ប្រភេទមេរោគដែលបង្ក ឱ្យកើត មុនបាន ទៀតផង។ របៀបប្រើ វិញក៏ មិនមានអ្វី លំបាកដែរគឺគ្រាន់តែ យកទឹកដោះ គោសុទ្ធ មកធ្វើការ លុបលាង លើផ្ទៃមុខ ពិសេសកន្លែងដែល កើតមុន។ បន្ទាប់មកទុកវា ចោលប្រហែលមួយ នាទីរួច ទើបលាង ជម្រះវាចោល ជាការស្រេច។
  • ជួយឱ្យស្បែកស ងាយៗអ្នក គ្រាន់តែ យកវាលាយ ជាមួយ នឹងទឹកក្រូចឆ្មារ និងទឹកឃ្មុំ ។ រួចលាបវា នៅលើស្បែក ទុកចោល បន្តិចរួច ធ្វើការ លាងចេញ ជាការស្រេច។
  • ជួយដុសសម្អាតស្បែក ដោយគ្រាន់តែបន្ថែម អង្ករ(ម្សៅ) បីស្រាបព្រា ជាមួយនឹងទឹកដោះ គោមួយកែវ។ បន្ទាប់មក លាបលើ ស្បែកទុក ឱ្យស្ងួត រួចលាងជម្រះ ជាមួយនឹង ទឹកក្តៅ ឧន់ៗ នោះស្បែកអ្នក នឹងកាន់ តែស្អាតនិង ទន់រលោងមិនខាន ។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ចំពោះសក់

  • ជួយដល់សុខភាព សក់នឹងស្បែកក្បាល ដោយអ្នក គ្រាន់តែ យកទឹក ដោះគោ ទៅលាយ ជាមួយនឹង ផ្លែចេកបន្ទាប់មក យកវាលាបនៅ លើស្បែកក្បាល។ ធ្វើការរង់ចាំ ប៉ុន្មាននាទី រួចលាង ជម្រះចេញ ជាការស្រេច។
  • ជួយឱ្យសក់ រលោងល្អនិង មានសុខភាព ដោយអ្នកគ្រាន់តែ លាបវានៅ លើសក់ និងស្បែក ក្បាលបន្ទាប់ មកចោលបន្តិច ក្រោយលាង ចេញទៅ ជាការស្រេចហើយ ។ តែវិធីនេះ មិនល្អ នោះទេនៅពេល ស្បែកក្បាលអ្នក មានអង្គែនោះ។

តោះ​ស្វែង​យល់​ពី​អត្ថ​ប្រយោជន៍​របស់​ទឹក​ដោះ​គោ ចំពោះ​សក់​និង​ស្បែក!

ដូច្នេះសង្ឃឹមថាអ្នក អាចបានដឹងពីវិធី ខ្លះៗដែលអ្នកអាច ទាញយកបានពី ទឹកដោះគោ បានដោយ មិនបាច់ញាំវា។ ទោះជាយ៉ាង នេះក្តី សម្រាប់ខ្ញុំយល់ ថាញាំវាដូចជា ល្អជាងព្រោះ អត្ថប្រយោជន៍ ខាងលើប្រហែល ជាសម្រាប់តែ នារីៗទេ ដែលចង់បាន នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តោះ​ស្វែង​យល់​ពី​អត្ថ​ប្រយោជន៍​របស់​ទឹក​ដោះ​គោ ចំពោះ​សក់​និង​ស្បែក!

  • ដោយ: Panhabot
  • 7:56 AM, 13 April
  • ប្រភព: 1M Health Tips
  • Tag: សុខភាព