ញ៉ាំ​សាវម៉ាវ​តិច​អត់​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ!

ផ្លែសាវម៉ាវជាប្រភេទ ផ្លែឈើដែលសម្បូរ ច្រើននិង ពេញនិយម ចូលចិត្ត យកទៅពិសា ផងដែរ។ ជាពិសេស វាមាន តម្លៃថោកសមរម្យ និងងាយស្រួលរក ទិញព្រោះវា មិនត្រឹមតែ មានដាំដុះនៅ ក្នុងប្រទេស កម្ពុជាប៉ុណ្ណោះទេ ថែមទាំង មានដាំដុះ នៅប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និង នៅតំបន់អាមេរិក ក៏មានដាំដុះ ផងដែរ។ ប៉ុន្តែយើងញ៉ាំ វារាល់ដង ប្រហែលជាមិន ដឹងទេថាសាវម៉ាវ មិនត្រឹមតែ ផ្អែមត្រជាក់ ប៉ុណ្ណោះទេថែម ទាំងមានប្រយោជន៍ ចំពោះសុខភាព ថែមទៀត។

ញ៉ាំ​សាវម៉ាវ​តិច​អត់​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ!

សាវម៉ាវបើគិតទៅ វាជាផ្លែឈើដែល មានរសជាតិផ្អែម បើនិយាយទៅ វាគឺឆ្ងាញ់ពិសារ​។ បើអ្នកញាំ វានោះ អ្នកគួរដឹង ថាវាមាន ផ្ទុកសារធាតុ ជាច្រើន ដូចជា ៖

  • សម្បូរសារជាតិដែក ដែលអាចជួយឱ្យ ឈាមមានអុកស៊ីសែន គ្រប់គ្រាន់ព្រមទាំងធ្វើឱ្យ​រាង្គកាយរឹងមាំ ផងដែរ។
  • ជួយ​ឱ្យមានកម្លាំង សាវម៉ាវសម្បូរទៅ ដោយ ប្រូតេអ៊ីន និង កាបូអ៊ីដ្រាត ដែលអាចជួយឱ្យយើងមានកម្លាំង ។
  • ជួយឱ្យឆ្អឹងរឹងមាំ ដោយសារវាសម្បូរ ទៅដោយសារធាតុ បំប៉នដូចជា ផូស្វ័រ កាល់ស្យូម និងជាតិដែក ដែលជួយឱ្យឆ្អឹងរឹងមាំ។
  • មានជាតិសរសៃ (Fiber) ច្រើននិង មានជាតិ កាល់ឡូរីទាប ហើយថែមទាំងមាន ជាតិទឹកថែមទៀតដែល អាចជួយឱ្យអ្នក អាចរក្សាទម្ងន់ បានទៀតផង។
  • ជួយសម្អាតតម្រងនោម ព្រមទាំងជួយធ្វើឱ្យ កោសិការក្នុងខ្លួន ទទួលបានការជួយជុលនិង ផលិតឡើងវិញបាន ល្អ។
  • ជួយសុខភាពសក់ និងស្បែកមាន សុខភាពល្អ។

ញ៉ាំ​សាវម៉ាវ​តិច​អត់​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដូច្នេះបើអ្នកដឹងហើយ មើលទៅផ្លែសាវម៉ាវ ប្រហែលជាកាន់តែឆ្ងាញ់ ហើយមើលទៅ។ ប៉ុន្តែយើងដាច់ ខាតមិនត្រូវ បរិភោគច្រើនពេក ទេព្រោះវាអាចធ្វើ ឱ្យយើង ឈឺពោះ និងក្តៅខ្លួនបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ញ៉ាំ​សាវម៉ាវ​តិច​អត់​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ!

  • ដោយ: Panhabot
  • 8:06 AM, 13 April
  • ប្រភព: 1M Health Tips
  • Tag: សុខភាព