របៀប​ងាយៗ ក្នុង​ការ​ធ្វើ​លំហាត់ ឬ​កម្តៅ​សាច់​ដុំ​ភ្នែក ដើម្បី​ជួយ​អោយ​ភ្នែក​មាន​សុខ​ភាព​ល្អ!​ (មានវីដេអូ)

ភ្នែក គឺជាសរីរាង្គ ដ៏សំខាន់មួយ ដែលមនុស្សយើង មិនអាចខ្វះបាន ព្រោះវាអាចបញ្ជា អោយយើងអាច មើលឃើញ ទិដ្ឋភាព ដែលនៅជុំវិញខ្លួនយើងបាន ហើយប្រសិនបើ អត់ពីភ្នែក វាគឺជារឿង ដ៏លំបាកមួយ ដែលយើងត្រូវប្រឈមមុខ។ ដូចនេះ បើសិនជា ភ្នែករបស់អ្នក នៅល្អ អ្នកគួរតែ រក្សាវា បន្តិចទៅ ដោយឧស្សាហ៍ធ្វើលំហាត់ភ្នែក ដើម្បីពង្រឹង និងកម្តៅសាច់ដុំ ដើម្បីជួយការមើល កាន់តែប្រសើរ និងមិនអោយ ប្រព័ន្ធភ្នែក ឆាប់ចុះខ្សោយ។

របៀប​ងាយៗ ក្នុង​ការ​ធ្វើ​លំហាត់ ឬ​កម្តៅ​សាច់​ដុំ​ភ្នែក ដើម្បី​ជួយ​អោយ​ភ្នែក​មាន​សុខ​ភាព​ល្អ!​ (មានវីដេអូ)

សម្រាប់របៀប ក្នុងការធ្វើលំហាត់ ឬកម្តៅសាច់ដុំភ្នែកនោះ សូមអាន និងទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

  1. ផ្តោតទៅលើវត្ថុដែលនៅជិត និងឆ្ងាយ (ដៃជាឧទាហរណ៍)
  2. មើលលើ មើលក្រោម មើលឆ្វេងមើលស្តាំ (អោយត្រង់)
  3. បិទបើកភ្នែក អោយតឹងល្មម
  4. គូសរូបការេ ដោយការមើល
  5. ព្រិចភ្នែកអោយលឿន (5 ទៅ 8 វិនាទី)
  6. គូសរូបរង្វង់ ដោយការមើល
  7. ញីដៃអោយក្តៅល្មម រួចយកមកដាក់លើភ្នែក

ចំណាំ៖ កុំភ្លេច ញាំការ៉ុតអោយបានច្រើនផងដែរណា!!!

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

នេះជាវីដេអូណែនាំ ពីវិធីកម្តៅសាច់ភ្នែក ដើម្បីជួយអោយ ភ្នែករបស់យើង មានសុខភាពល្អ ដែលមិនធ្លាប់ មានវីដេអូ ណែនាំ កន្លងមកឡើយ។ ដូចនេះ បន្ទាប់ពីបានអាន និងទស្សនាវីដេអូ ខាងលើនេះរួច​ យើងសង្ឃឹមថា ប្រិយមិត្ត អាចបែងចែក ពេលវេលា សម្រាប់កម្តៅសាច់ដុំភ្នែក ដោយធ្វើតាម វីដេអូ ខាងលើនេះបាន ហើយកុំភ្លេច ចែករំលែកពត៌មាននេះ ទៅកាន់មិត្តភក្តិ របស់អ្នកផង ប្រសិនបើ កំពុងមានបញ្ហាភ្នែក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ងាយៗ ក្នុង​ការ​ធ្វើ​លំហាត់ ឬ​កម្តៅ​សាច់​ដុំ​ភ្នែក ដើម្បី​ជួយ​អោយ​ភ្នែក​មាន​សុខ​ភាព​ល្អ!​ (មានវីដេអូ)

  • ដោយ: Mai
  • 1:06 PM, 17 April
  • ប្រភព: Bright Side
  • Tag: សុខភាព