តើការ​ផឹក​ទឹក​មុន​ចូលគេង​ពិត​ជា​មិន​ល្អឫ? មិន​ប្រាកដ​ទេ!!

មនុស្សមួយចំនួន យល់ថាការផឹកទឹក មុនពេលចូលគេង អាចធ្វើឱ្យពួកគេ គេងមិនបានស្កប់ស្កល់។ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ ថា​មាន​ករណី​មនុស្ស​ស្លាប់​នៅ ពេល​គេង​ជា​ច្រើន​ករណី ដែល​ក្នុង​នោះ​ក៏​មាន មូលហេតុ​ទាក់​ទង នឹងការមិន​ញាំ​ទឹកមុន​ចូល​គេង នោះ​ដែរ។ ក្នុងនោះករណីនៃការ ស្លាប់មួយចំនួនបណ្តាល មក​ពី​ការ​ដាច់ សរសៃឈាមខួរក្បាល និង គាំងបេះដូងជាដើម។

ដូច្នេះតើអ្នកបានដឹង អ្វីខ្លះហើយពីការអត្ថប្រយោជន៍ និងបញ្ហាដែល បង្ករមកពីការញាំទឹកមុន ចូល​គេង​នោះ?

តើការ​ផឹក​ទឹក​មុន​ចូលគេង​ពិត​ជា​មិន​ល្អឫ? មិន​ប្រាកដ​ទេ!!

Woman Drinking Glass of Water — Image by © Royalty-Free/Corbis

ទឹកជាសារធាតុ ចាំបាច់បំផុតសម្រាប់ ទ្រទ្រង់ ជីវិតរបស់យើង ដែលវាមានសារៈ សំខាន់និងចាំបាច់ បំផុត​។ ជាទូទៅក្នុងមួយថ្ងៃ យើងតែងបរិភោគទឹក ជាធម្មតាប៉ុន្តែនៅពេលយប់វិញវាជាពេលដែល យើងត្រូវការ​សម្រាក ហើយយើងអាចនឹង បានបង់ជាតិទឹកបាន។ ធ្លាប់មានការលើកឡើងថា ការញាំទឹកមុនពេលចូល គេង​អាចបណ្តាលឱ្យ ការគេងមិនបានស្កប់ស្កល់ដែលធ្វើឱ្យ យើងមិនបានទទួល ការសម្រាកគ្រប់គ្រាន់។ តែអ្នកមានដឹងទេថា ប្រសិនបើអ្នក អត់អាហារអ្នកអាច ទ្រាំបានច្រើនថ្ងៃប៉ុន្តែ បើអ្នកអត់ទឹកវិញនោះ អ្នក​មិន​អាចទ្រាំបាន ដូចនេះទេ។ ដូច្នេះអ្នកគួរដឹងថាការញាំ ទឹកមុនចូលគេង ក៏មានរបៀបញាំដែរ ពោល​គឺ​អ្នកត្រូវការទឹកមួយកែវ មុនពេលចូលគេង ប្រសិនបើធាតុអាកាស ក្នុងយប់នោះវាគ្មានការ ប្រែប្រួលខ្លាំង។ និយាយឱ្យស្រួលយល់ នោះប្រសិនបើយប់នោះ វាជាយប់ដែលមាន អាកាសធាតុស្ងួតក្តៅនោះ អ្នកគួរតែ​ញាំ​ទឹកច្រើន បន្តិចទើបល្អ។ ការញាំទឹកមួយកែវ មុនចូលគេងអាចជួយ ផ្តល់នូវជាតិទឹក គ្រប់គ្រាន់សម្រាប់ សារពាង្គកាយក្នុង ការធ្វើការវិវឌ្ឍន៍នានា ដែលមាននៅក្នុងពេលដែលអ្នកគេង។ តែអ្នកគប្បីញាំទឹកក្នុង បរិមាណ​ដូចការណែនាំ ទើបវាមិនប៉ះពាល់ ដល់ការទទួលទានដំណេក របស់អ្នកហើយក៏អាច ជួយឱ្យអ្នក​មាន​សុខ​ភាពល្អ​ ថែមទៀត។ គួរបញ្ជាក់ថាប្រសិន បើអ្នកបានបង់ជាតិ ទឹកនៅពេលគេងនោះ វានឹង​ធ្វើ​ឱ្យអ្នក​​អាចមានបញ្ហាសម្ពាធឈាម ដែលបង្ករឱ្យដាច់សរសៃ ឈាម និង គាំងបេះដូងជាដើម។ មិនត្រឹម​តែ​ប៉ុណ្ណោះ​វាថែមទាំងធ្វើឱ្យ យើងឈឺចាប់សាច់​ដុំថែមទៀតផង។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

តើការ​ផឹក​ទឹក​មុន​ចូលគេង​ពិត​ជា​មិន​ល្អឫ? មិន​ប្រាកដ​ទេ!!

ដូច្នេះបើអ្នកបានដឹងហើយ គប្បីទទួលទានទឹកមួយ កែវមុនចូលគេងជានិច្ច ដើម្បីទទួលបានសុខភាព និង​ការ​គេងបានស្កប់ស្កល់។ ជាពិសេសណែនាំ មនុស្សជាទីស្រលាញ់របស់អ្នកផងដើម្បីឱ្យ បានសុខភាពល្អ​ទាំង អស់គ្នាណា!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើការ​ផឹក​ទឹក​មុន​ចូលគេង​ពិត​ជា​មិន​ល្អឫ? មិន​ប្រាកដ​ទេ!!

  • ដោយ: Panhabot
  • 11:37 AM, 21 April
  • ប្រភព: Luxury Way Of Living
  • Tag: សុខភាព