បរិភោគ​ល្ហុង​ហើយ បើ​អាច​កុំ​អាល​បោះ​ចោល​គ្រាប់​វា! (នេះ​ជា​មូលហេតុ)

មនុស្សភាគច្រើន ពេលបរិភោគផ្លែល្ហុង ម្តងៗគឺមិនដែល ទុកគ្រាប់ របស់វាឡើយ គឺតែងតែ ឆ្កឹះឆ្កៀល វាចេញ ទុកតែសាច់ សម្រាប់បរិភោគទេ ហើយនិយាយ លាក់លៀមអី សម្រាប់ខ្ញុំផ្ទាល់ ក៏ដូច្នោះដែរ មូលហេតុនោះ គឺមិនដឹង ទុកធ្វើអី បើមិន ចង់ដាំផង។ យ៉ាងណាមិញ តើអ្នក ទាំងអស់គ្នា មានដឹង ទេថា គ្រាប់ របស់វា មាន សារៈប្រយោជន៍ អ្វីខ្លះ?

បរិភោគ​ល្ហុង​ហើយ បើ​អាច​កុំ​អាល​បោះ​ចោល​គ្រាប់​វា! (នេះ​ជា​មូលហេតុ)

យោងទៅតាម ការសិក្សាស្រាវជ្រាវ បានអោយដឹងថា គ្រាប់ល្ហុង គឺពិតជា ល្អសម្រាប់ សុខភាពមនុស្សយើង ខ្លាំងណាស់ ដែលវាជាឱសថ ដ៏ពិសេសមួយ សម្រាប់ជួយ ព្យាបាល និងទប់ស្កាត់ ការប្រឆាំងផ្សេង ពីពពួក មេរោគ។ ចង់ដឹងអោយ កាន់តែច្បាស់ សូមអាន ការរៀបថ្នាក់ ខាងក្រោមនេះ៖

  • ជួយប្រឆាំង និងសម្លាប់ពពួកប៉ារ៉ាស៊ីត ដែលនៅក្នុងខ្លួនយើង

គ្រាប់ល្ហុង ផ្ទុកទៅដោយ អង់ស៊ីមមួយប្រភេទ ឈ្មោះថា Proteolytic ដែលវា អាចជួយ កំចាត់ពពួក ប៉ារ៉ាស៊ីត ចេញពីរាងកាយ មនុស្សយើងបាន យ៉ាងមាន ប្រសិទ្ធិភាព។ បន្ថែមពីនេះ តាមការសិក្សា មួយទៀត បានអោយ ដឹងថា ក្មេងៗនៅប្រទេស Nigeria បានកំចាត់ ពពួកប៉ារ៉ាស៊ីត ចេញពីក្នុង ពោះវៀន របស់ពួកគេ បានដល់ទៅ 75% ឯណោះ ដោយគ្រាន់តែ បរិភោគ គ្រាប់ល្ហុង 7 ថ្ងៃ។

  • ជួយព្យាបាលជម្ងឺថ្លើម

យកគ្រាប់ល្ហុងស្ងួត 5 ទៅ 6 គ្រាប់ ទៅកិន រួចលាយវា ទៅក្នុង ទឹកផ្លែឈើ ឬអាហារផ្សេងៗ ដែលអ្នកបរិភោគ។ ធ្វើបែបនេះ អោយបាន ប្រហែល 1 ខែ​ ជម្ងឺថ្លើម របស់អ្នកនឹង ជាសះស្បើយ បន្តិចម្តងៗ។

  • ជួយព្យបាលជម្ងឺតម្រងនោម

នេះបើយោងតាម សកលវិទ្យាល័យ Karachi ដែលបាន អះអាងថា គ្រាប់ល្ហុង ពិតជាមាន ប្រសិទ្ធិភាព ក្នុង ការយក មកព្យាបាល ជម្ងឺតម្រងនោម។

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

សម្រាប់របៀបនៃ ការបរិភោគនោះ គឺវារាងលំបាក បន្តិចហើយ ដោយយើង មិនអាចយកវា ទៅថែមគ្រឿង បាននោះទេ។ ចំពោះវិធី ដ៏ល្អនោះ គឺមានតែ បរិភោគវា ស្រស់ៗ រឺប្រសិនបើ មិនអាច ទ្រាំទ្របាន អាចយកវា ទៅកិនសិន រួចលាយ ជាមួយ នឹងទឹកផ្លែឈើផ្សេងៗ សឹមយក មកផឹក ក៏បានដែរ។ បញ្ជាក់ថា រសជាតិវា គឺស្រដៀងទៅនឹង ម្រេចដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បរិភោគ​ល្ហុង​ហើយ បើ​អាច​កុំ​អាល​បោះ​ចោល​គ្រាប់​វា! (នេះ​ជា​មូលហេតុ)

  • ដោយ: Mai
  • 1:59 PM, 29 April
  • ប្រភព: Life Health and Food
  • Tag: សុខភាព