“​ចាក់​សាក់​” នោះ​អាយុ​ប៉ុន្មាន ទើប​ល្អ​?

“​ចាក់​សាក់​” នោះ​អាយុ​ប៉ុន្មាន ទើប​ល្អ​?

​ស្នាម​សាក់ ជា​ការចាក់​សាច់ ដើម្បី​ចេញ​ជា​រូបភាព តាម​ដែល​យើង​ចូល​ចិត្ត​។​

​យុវវ័យ​ភាគច្រើន មិន​បាន​គិត​ដឹតដល់ ថា​អ្វី​ទៅ​ជា​ការ​សាក់​នោះទេ គឺ​គេ​សាក់​តាម​គ្នា​ប៉ុន​នោះ ឬ​អាច​ថា​ជ្រើម​តាម​គ្នា ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ ទទួល​ការ​មើលងាយ ពី​អ្នក​ដ៏​ទៃ និង​សោកស្តាយ​ទៅ​ថ្ងៃក្រោយ​។​

​តាម​ក្បួន​វេជ្ជសាស្ត្រ ការ​សាក់​រូប នៅ​អាយុ​ក្មេង​ពេក អាច​មិន​ល្អ​ចំពោះ​សុខភាព និង​ស្នាម​សាក់​នោះទេ ពីព្រោះ រាងកាយ​របស់គេ ត្រូវ​ការលូតលាស់​បន្ថែ​ម​ទៀត ដូច្នេះ ពេល​ស្បែក​មាន​ការផ្លាស់ប្តូរ រូបភាព​សាក់​នៅលើ​ខ្លួន ក៏​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្នាម​សាក់​ទាំងនោះ ខុស​ទម្រង់​ដើម និង​មើលទៅ​អាក្រក់​ណាស់​។ យ៉ាងណាមិញ បើ​និយាយ​ចំពោះ​សង្គម​វិញ ក្មេងៗ​ដែល​សាក់​តាម​គ្នា អត្រា​នៃ​ការសោកស្តាយ គឺ​ច្រើន​ណាស់ ពីព្រោះ ពួកគេ​មិន​យល់ថា អ្វី​ទៅជា​ស្នាម​សាក់ ហើយ​ចាស់ៗ និង​មនុស្ស​ទូទៅ ប្រហែល​ជា​មើលងាយ ហើយ​គិត​ថា ជា​ក្មេង​ពាល ក្មេង​មិន​បានការ​។​

​ចាប់ពី​អាយុ ២៥ ឆ្នាំទៅ អាច​ចាត់ទុកថា អ្នក​ចាស់​គំនិត ហើយ​អ្នក​ប្រហែល​ជា​រៀន​ចប់ ឬ​អាច​មាន​ការងារ​ធ្វើ ដូច្នេះ ទោះបីជា​អ្នក​សាក់​បែបណា ពេញ​ខ្លួន​យ៉ាងណា ក៏​គ្មាន​នរណា​គេ​ហ៊ាន​មើលងាយ ឬ​ថា​ឲ្យ​នោះ​ដែរ រហូត​ពេលខ្លះ គេ​សរសើរ​ថា អ្នក​ស្រឡាញ់​សិល្បៈ​ទៀតផង​។ យ៉ាងណាមិញ អ្នក​គួរ​ជ្រើសរើស​រូបភាព ដែល​មានន័យ ហើយ​មិន​ប៉ះពាល់​ដល់​សង្គម និង​ខ្លួន​របស់​អ្នក​។​

​អ្នក​ត្រូវ​ចងចាំ​ថា ការចាក់​សាក់ មិនមែន​ជា​កំហុស ឬ​បង្ហាញ​នូវ​ភាព​មិន​ល្អ​នោះឡើយ​។ ការចាក់​សាក់ គឺជា​សិល្បៈ​មួយបែប​ប៉ុន​នោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។