ដាំ​ស្លឹកគ្រៃ និង​ជី​អង្កា​ម អាច​បណ្តេញ “​មូស​” បាន​

ដាំ​ស្លឹកគ្រៃ និង​ជី​អង្កា​ម អាច​បណ្តេញ “​មូស​” បាន​

​នរណា​ក៏​ស្អប់​មូស​ដែរ ពីព្រោះ វា​ពិតជា​រំខាន និង​អាច​បណ្តាល​ឲ្យ កើត​ជំងឺ​ផ្សេងៗ​ទៀតផង​។ ពេល​ចង់​សម្លាប់​មូស គេ​តែងតែ​ប្រើ​ថ្នាំ​បាញ់ និង​ថ្នាំ​ដុត ដែល​វា​ពិតជា​ប៉ះពាល់ ដល់​សុខភាព​ខ្លាំងណាស់​។ ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​សូម​ណែនាំ នូវ​រុក្ខជាតិ​មួយចំនួន ដែល​អាច​បណ្តេញ​មូស ដោយ​មិន​ចាំបាច់ ធ្វើ​អ្វី​ទាំងអស់​។​

​ស្លឹកគ្រៃ​
​តើ​អ្នក​ជឿ​ទេ​ថា សត្វ​មូស ខ្លាច​ស្លឹកគ្រៃ​? ស្លឹកគ្រៃ ក្រៅពី​យកមក​ធ្វើ ជា​គ្រឿងផ្សំ​ម្ហូបអាហារ វា​អាច​បណ្តេញ​មូស ដោយសារ​តែ​ក្លិន​របស់​វា បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង ដូច្នេះ ចូរ​ដាំ​ស្លឹកគ្រៃ នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក ជាពិសេស កន្លែង​ដែល​អ្នក​គិតថា ជា​ជម្រក​សត្វ​មូស​។​

​ផ្កា​ស្បៃរឿង​
​ជា​ការពិត មនុស្ស​ជាច្រើន ដាំ​ផ្កា​ស្បែ​រឿង នៅ​ជុំវិញ​ផ្ទះ ដើម្បី​បណ្តេញ​សត្វល្អិត​ចង្រៃ ដូចជា ខ្មូ​ត មូស និង​រុយ​ជាដើម​។ ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​ផ្ទះ​របស់​អ្នក មាន​សម្រស់​ស្រស់ស្អាត​ផងដែរ​។ យ៉ាងណាមិញ មនុស្ស​មួយចំនួន មិន​ចូល​ចិត្ត​ក្លិន​របស់​វា​នោះ​ទេ​។​

​ជី​អង្កាម​
​មូស មិន​ចូល​ចិត្ត​ក្លិន​ជី​អង្កាម​នោះទេ ដូច្នេះ បើ​អ្នក​ដាំ​វា នៅក្បែរ​បង្អួច ឬ​ក្នុង​ផ្ទះ នោះ​មូស​មិន​ហ៊ាន​ចូល​ខាំ​អ្នក​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។