តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ផឹក​ទឹកដូង​៧​ថ្ងៃ​ជាប់​គ្នា​ពេល​មិន​ទាន់​ញាំ​អី​?

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ផឹក​ទឹកដូង​៧​ថ្ងៃ​ជាប់​គ្នា​ពេល​មិន​ទាន់​ញាំ​អី​?

​អត្ថប្រយោជន៍​របស់​ទឹកដូង​
​ទឹកដូង គឺ​មាន​អត្ថប្រយោជន៍​ជាពិសេស សម្រាប់​សុខភាព និង​ផ្តល់​នូវ​ប្រសិទិ្ធភាព​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត ។ វា​មាន​ផល​ជា​វិជ្ជមាន នៅ​ពេល​អ្នក​ប្រើ​ក្នុងពេល​សម្រក​ទម្ងន់ , បន្ថែម​ថាមពល , ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ​ក្នុង​រាងកាយ ការពារ​រាងកាយ​ពី​ពពួក​មីក្រុប និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ។​
​ទឹកដូង​មួយ​កែវ​ពេញ​នៅក្នុង​ពេល​ព្រឹក គឺ​អាច​ប្រមូលផ្តុំ​នូវ​សារជាតិ​អេឡិចត្រូ​លីត្រ ដែល​តែង​មាន​វត្តមាន មិន​ទៀងទាត់ ហើយ​ពេល​ខ្លះ​វា​ជា​មូលហេតុ​បណ្តាល​មានការ​លើស​សម្ពាធ​ឈាម​។​ទឹកដូង ក៏​ជា​អ្នក​ជួយ​ក្នុង​ការបង្កើត​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត ។ វា​ជា​ប្រភេទ​ឱសថ​បញ្ចុះ​ទឹកនោម​តាម​បែប​ធម្មជាតិ ដូច្នេះ​វា​ពិតជា​មាន​ប្រយោជន៍​ចំពោះ បញ្ហា​មិន​ប្រក្រតី​របស់​តម្រងនោម ។ វា​ជួយ​សម្អាត​ផ្លូវ​បង្ហូរ​ទឹកនោម និង​បំពង់​ប្លោកនោម  ដោយ​ធ្វើឲ្យ​វា​ស្អាត និង​មិន​មាន​ការបង្ក​រោគ ដោយ​វា​បាន​ធ្វើការ​បញ្ចេញ​នូវ​ជាតិពុល​ចេញពី​រាងកាយ និង​កាត់បន្ថយ​បញ្ហា​នៃ​គ្រួស​ក្នុង​តម្រង​នោម ។​

​លើសពីនេះ​ទៀត ទឹកដូង​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពសុំាំ​រឹងមា​ន ។​វា​បាន​បំផ្លាញ​នូវ ព​ព​យក​មីក្រុប ដែលជា​មូលហេតុ​នាំឲ្យ​មាន​ការបង្ករោគ​នៅក្នុង ផ្លូវ​បង្ហួរនោម​, ជំងឺ​អញ្ចាញធ្មេញ និង​ការបង្ក​រោគ​ដែល​បណ្តាល​មកពី គ្រុនផ្តាសាយ , ជំងឺឆ្លង និង​ជំងឺ​គ្រុន​ពោះវៀន ។​

​ទឹកដូង​មាន​ជួយ​បង្កើន​នូវ កម្រិត​ជាតិ​ស​សៃ ដូច្នេះ​វា​អាច​ធ្វើឲ្យ​ការបឺត​ស្រូ​បមានភាព​ប្រសើរឡើង​។ ការ​ផឹក​ទឹកដូង​ជាប្រចាំ អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ទ្រទ្រង់​ដល់ ភាព​សំខាន់ៗ​ដល់​បុគ្គល​ដែល​ប្រឈម​នឹង​ការឈឺ​អស់កម្លាំង​រុំ​ា​រៃ​។ វា​ត្រូវ​បាន​ណែនាំ​ឲ្យទទួល​ទានពី ៤០ ទៅ ៥០​មី​លី​លីត្រ​ជា​រៀងរាល់ថ្ងៃ ។​
​ការ​ផឹក​ទឹកដូង​មួយ​កែវ​ពេញ ជា​រៀងរាល់ថ្ងៃ​នឹង ជួយ​ឲ្យ​ស្បែក​អ្នកមាន​សំណើម​គ្រប់គ្រាន់ ហើយ​ថែមទាំង​អាច​រក្សា​វាឲ្យ​មាន​ពន្លឺ​ភ្លឺ​ថ្លា​បាន​ពេញ​មួយថ្ងៃ​។​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​មុន ឬ មាន​ស្បែក​ស្ងួត​លាយ​ខ្លាញ់ នោះ​អ្នក​អាច​ប្រើ​ដុំ​សំឡី​មក​ជ្រលក់​ជាមួយនឹង​ទឹកដូង ហើយ​ជូ​តវា​នៅលើ​ស្បែក ។ វា​ជួយ​ខាត់ និង​រំញោច​ដល់​កោសិកា​ស្បែក ហើយ​វា​ក៏​នឹង​មិន​ធ្វើឲ្យ​រន្ធ​ញើស​កកស្ទះ​ដូច​ជា​ផលិតផល​ផ្សេងទៀត​នោះ​ដែរ ។​

​វា​ក៏​អាច​ជួយ​បន្សុទ្ធ​រាងកាយ​អ្នក អោយ​ស្រស់ថ្លា​។ នៅពេល​លាយ​វា​ជាមួយនឹង​ប្រេង​អូ​លីវ ទឹកដូង​នឹង​អាចជួយ បណ្តេញ​នូវ​ជាតិពុល និង​ប៉ារ៉ាស៊ីត​ចេញពី​ពោះវៀន​។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទឹកដូង​គឺមាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុង​ការជួយ​ដោះស្រាយ​នូវ​បញ្ហា​សុខា​មាល​ភាព​ផ្សេង ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ផងដែរ ។ ទន្ទឹមនឹងនេះ ប្រសិនបើ​អ្នក​មាន​អា​ការៈឈឺ​ក្បាល ឬ​វិលមុខ អ្នក​ក៏​អាច​ផឹក​ទឹកដូង ដើម្បី​ជួយ​បំបាត់​នូវ​អាការៈ​ទាំងនេះ​បាន​ផង​ដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។