ចេះ​តែ​ចង្អោរ​!!! តាមពិត​បណ្តាលមកពី មូលហេតុ​ទាំងនេះ​សោះ​

ចេះ​តែ​ចង្អោរ​!!! តាមពិត​បណ្តាលមកពី មូលហេតុ​ទាំងនេះ​សោះ​

​ការពិត​ដែល​មនុស្ស​គ្រប់គ្នា តែងតែ​ដឹង​អំពី​ការ​ចង្អោរ​នោះ គឺ​ដោយសារ​មាន​ផ្ទៃពោះ ញ៉ាំ​ច្រើន​ជ្រុល មាន​ជំងឺ​ញ៉ាំ​អាហារ ពុល​អាហារ ញ៉ាំ​គ្រឿង​ស្រវឹង និង​ស្ត្រេ​ស​។ យ៉ាងណាមិញ មាន​មនុស្ស​ច្រើនណាស់ ដែល​មិន​ដឹង ហេតុអ្វី​បានជា​ខ្លួនឯង ទៅ​ជា​ក្អួតចង្អោ​រដែរ ទោះបីជា​គ្មាន​បញ្ហា ដូច​ខាងលើ​នេះ​ផង​។ ដូច្នេះ យើងខ្ញុំ​សូម​បង្ហាញ​អំពី មូលហេតុ​មួយចំនួន​ផ្សេងទៀត ដែល​អាច​បណ្តាល​ឲ្យ​ចង្អោ​រដែរ​។

​ថ្នាំ​វីតាមីន​ចម្រុះ​
ខណៈពេល​ការ​លេបថ្នាំ​វីតាមីន​ចម្រុះ មិន​អាច​បណ្តាល​ឲ្យ​ចង្អោ​រនោះ តែ​វា​អាច​នឹង​កើតមាន​ដែរ នៅពេល​ប្រើ​ខុស​ពេលវេលា​។ ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​នេះ នៅពេល​ពោះ​ទទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ចង្អោរ ឬ​ក្អួត​មកវិញ​បាន​។

មិន​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​
បើសិន​ជា​អ្នក​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ និង​ភ្លាមៗ ស្រាប់តែ​ឈប់​ញ៉ាំ​វា​វិញ​នោះ អ្នក​អាច​នឹង​មាន​រោគសញ្ញា​ញៀន​កាហ្វេ និង​ចេញ​ជា​អា​ការៈចង្អោរ ឬ​ក្អួត​បាន​។ បើសិន​ជា​អ្នក មានបំណង​ចង់​ផ្តាច់កា​ហ្វេ យក​ល្អ​គួរតែ​កាត់បន្ថយ​វា​បន្តិច​ម្តងៗ​។

ខ្សោះ​ជាតិ​ទឹក​
នៅ​ពេល​អ្នក​មាន​អាកា​រៈខ្សោះជាតិ​តឹក ហើយ​រាងកាយ​ធ្វើការ​ច្រើន ឬ​ហាត់ប្រាណ​ទៀត​នោះ អា​ការៈក្អួត និង​ចង្អោរ ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ណាស់​។ ដូច្នេះ អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​បន្តិចៗ ដើម្បី​កាត់បន្ថយ​អា​ការៈចង្អោរ​នេះ​។

ជំងឺ Gastroparesis
ជំងឺ​នេះ​មានន័យ​ថា សាច់ដុំ​ក្រពះ​អ្នក មិន​អាច​ធ្វើការ​បាន​ដូច​ធម្មតា​ទេ ដោយសារ​តែ​ខូចខាត​សរសៃប្រសាទ ដែល​គ្រប់គ្រង​ទៅលើ​សាច់ដុំ​ក្រពះ​។ ហេតុដូច្នេះ​ហើយ  ទើប​វា​មិន​អាច​បញ្ចេញ អាហារ​ទៅក្នុង​ពោះវៀនតូច​អស់ និង​បង្ក​ជា​អា​ការៈចង្អោរ និង​ក្អួត​កើតឡើង​។ គួរ​ឲ្យ​ស្តាយ​ថា ជំងឺ​នេះ​មិន​អាច​ព្យាបាល​បានឡើយ ហើយ​អាច​គ្រប់គ្រង​បាន តែ​តាមរយៈ​របប​អាហារ និង​ការប្រើ​ថ្នាំ​ប៉ុណ្ណោះ​។

វិលមុខ​ធ្ងន់ធ្ងរ​
អ្នកជំងឺ​ដែល​មាន​បញ្ហា​វិលមុខ​ធ្ងន់ធ្ងរ ក៏​ងាយ​នឹង​មាន​បញ្ហា​ក្អួត និង​ចង្អោ​រដែរ​។ គ្រូពេទ្យ​និយាយថា មាន​មូលហេតុ​ច្រើនណាស់ ដែល​នាំ​ឲ្យ​វិលមុខ ដូច្នេះ បើសិន​ជា​អ្នក ងាយ​មាន​បញ្ហា​នេះ យក​ល្អ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។