​ផ្លែ​ឈើ​ទាំង​នេះ អាច​គ្រប់គ្រង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​

​ផ្លែ​ឈើ​ទាំង​នេះ អាច​គ្រប់គ្រង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​

​បើសិន​ជា​អ្នក ត្រូវបាន​គ្រូពេទ្យ​រកឃើញថា មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ហើយ អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​ក៏​ពិបាកចិត្ត នឹង​ការដឹងលឺ​អំពី​ដំណឹង​នេះដែរ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម កំពុងតែ​មាន​ការកើនឡើង​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន​នេះ ហើយក៏​អាច​ក្លាយទៅជា ជំងឺ​រ៉ាំរ៉ៃ​ផងដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ របប​អាហារ​ដ៏​ល្អ អាច​ជួយ​អ្នក​បាន ដូច្នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ផ្លែឈើ​មួយ​ចំនួន​ធំ ដែល​អាច​មាន​ប្រយោជន៍ ដល់​ជំងឺ​មួយ​នេះ​។

ក្រូចឆ្មារ​
ដូច​អ្នក​ទាំងអស់​គ្នា ធ្លាប់​ដឹង​ហើយ​ថា ក្រូចឆ្មារ មាន​អត្ថប្រយោជន៍​ច្រើនណាស់ ចំពោះ​សុខភាព​មនុស្ស​យើង ហើយ​អ្នក​ក៏​គួរតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​មួយ​កែវ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលណា​អ្នកមាន​ទម្លាប់​បែបនេះ ថ្លើម​នឹងមាន​សុខភាព​ល្អ​តាម​គ្នា​ដែរ ព្រោះ​វា​នឹង​ជួយ​ច្រោះ ជាតិពុល​ក្នុង​ថ្លើម​តែម្តង ដោយសារ​តែ​វត្តមាន​អង់​ទី​អុកស៊ី​ដង់​របស់​វា​។

ផ្លែ​ប័រ​
មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ផ្លែ​ប័រណាស់​។ យ៉ាងណាមិញ អ្នក​ដឹង​ទេ​ថា អត្ថប្រយោជន៍​របស់​វា គឺ​ដោយសារតែ​វត្តមាន Oleic Acid តែម្តង ដែល​ជា​ប្រភេទ​អាស៊ីត​ខ្លាញ់ Monounsaturated Fatty Acid​។ ដែល​អាច​ជួយ​គ្រប់គ្រង ជា​តិកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​យ៉ាង​ល្អ​។

ផ្លែ​ប៉ោម​
តើ​អ្នក​ញ៉ាំ​ផ្លែ​ប៉ោ​ម ប៉ុន្មាន​ផ្លែ​ទៅក្នុង​មួយ​ថ្ងៃ​? ផ្លែ​ប៉ោម​ដ៏​ល្អ​នោះ គឺជា​ផ្លែ​ប៉ោម​ពណ៌​បៃតង ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ផ្លែ​ប៉ោម មាន​អង់​ទី​អុក​ស៊ីដង់ ដែល​ល្អ​បំផុត ក្នុងការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​។ ផ្លែ​ប៉ោម ក៏​មាន​សារធាតុ Malic Acid ដែល​អាច​ជួយ​ការពារ កា​រករ​កើត​គ្រួស​ក្នុង​តម្រង​នោម និង​ជួយ​សរីរាង្គ​ជាច្រើន​ក្នុង​ខ្លួន​ផង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។