អត្ថប្រយោជន៍​នៃ​សំបក​ឳ​ឡឹ​ក​

អត្ថប្រយោជន៍​នៃ​សំបក​ឳ​ឡឹ​ក​

​មាន​មនុស្ស​មួយចំនួន​តែងតែ​បោះចោល​សំបក​ឳ​ឡឹ​ក​ជានិច្ច​នៅពេលដែល​គេ​ញ៉ាំ​រួច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ញ៉ាំ​សំបក​ឳ​ឡឹ​ក​ទាំង​នេះ​រួច វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​អ្នក វា​នឹង​ជួយ​ព្យាបាល​ជំងឺថ្លើម​ដែល​ធ្វើឲ្យ​អ្នក​មាន​ស្បែកលឿង ឬ​ជំងឺ​ទឹកនោម​ផ្អែម ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង ធ្វើឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ និង​ជួយ​អ្នក​ឲ្យ​បត់ជើង​តូច​បាន​ស្រួល​ទៀតផង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ប្រើ​សំបក​ឳ​ឡឹ​កមក​ធ្វើ​ម្ហូប​។ តើ​មាន​របៀប​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ សំបក​ឳ​ឡឹ​ក ទឹកស៊ីអ៊ីវ ប្រេង​ល្ងរ ទឹក​ខ្មេះ ខ្ទឹម​ស បរិមាណ​នៃ​គ្រឿងផ្សំ​ទាំងនេះ​គឺ​អ្នក​អាច​ដាក់​វា​ទៅតាម​ចំណង់​ចំណូល​ចិត្តបាន​។​

របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវតែ​ចិត​ចោល​សំបក​ដែល​រឹង​នៃ​សំបក​ឳ​ឡឹ​ក រួច​ចិត​វា​ជា​បន្ទះ បន្ទាប់​មក​អ្នក​អាច​ដាក់​វា​ទៅ​ក្នុង​ប្រអប់​មួយ រួច​ដាក់​អំបិល​ចូល​ដោយ​ច្របល់​ឲ្យ​សព្វ ដោយ​អ្នក​អាច​ទុក​វា​ចំនួន​មួយ​រយៈពេល ហើយ​ចាក់ទឹក​វា​ចេញ រួច​លាយ​ទឹកស៊ីអ៊ីវ ប្រេង​ល្ងរ ទឹក​ខ្មេះ និង​ខ្ទឹមស​ចូល​ទៅ​ច្របល់​ចូល​គ្នា​ជា​ការ​ស្រេច នោះ​អ្នកនឹង​អាច​ទទួលបាន​មុខម្ហូប​ដែល​ថ្មី​មួយ​ក្នុង​ការជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។