ដំរី “​សំបូរ​” ស្លាប់​តាម​ផ្លូវ ៖ បើ​អ្នកដឹង​មូលហេតុ អ្នក​ប្រហែលជា​យំ​ហើយ​

ដំរី “​សំបូរ​” ស្លាប់​តាម​ផ្លូវ ៖ បើ​អ្នកដឹង​មូលហេតុ អ្នក​ប្រហែលជា​យំ​ហើយ​

​ដំរី​ឈ្មោះ “​សំបូរ​” មាន​អាយុ ៤០ ឆ្នាំ ហើយ​បាន​ធ្វើការ ឲ្យ​ក្រុមហ៊ុនដំរី​អង្គរ (Angkor Elephant Company) ចាប់តាំងពី​ឆ្នាំ ២០០១​។ ថ្មីៗ​នេះ នាង​បាន​ស្លាប់​បាត់បង់​ជីវិត នៅតាម​ផ្លូវ ខណៈពេល​ដែល​នាង កំពុង​ដឹក​អ្នក​អ្នក​ទេសចរណ៍​។​

​តាម​ប្រសាសន៍​របស់​ពេទ្យសត្វ​ជំនាញ បានឲ្យដឹងថា សំបូរ ស្លាប់​ដោយសារតែ​គាំងបេះដូង ខណៈពេល​ដែល​កម្តៅថ្ងៃ ឡើងដល់ ៤០ អង្សារ​សេ ហើយ​មិន​សូវ​មាន​ខ្យល់​។​

​អ្នក​ទេសចរណ៍​ជាច្រើន បាន​ស្រែកយំ ហើយ​អាណិត​សំបូរ ពេល​នាង​ដួល​ស្លាប់​។ ជនបរទេស​ជា​ច្រើន បាន​លើកឡើង​ថា សំបូរ មិនគួរ​ស្លាប់​ដោយ​បែបនេះ​ទេ​។ នាង​គួរតែ​ទទួលបាន​ការថែទាំ ជា​ពិសេស​ជាង​នេះ​។ យ៉ាងណាមិញ ក្រុមហ៊ុន​មួយ​នេះ នៅសល់​ដំរី ១៣ ក្បាល​ទៀត ដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍ នៅក្នុង​ខេត្ត​សៀមរាប​។

​សូម​ចែករំលែក ក្តីស្រឡាញ់​របស់អ្នក តាមរយៈការ SHARE ​អត្ថបទ​នេះ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ បងប្អូន​ត្រូវ​ប្រយ័ត្ន ចំពោះ​អាកាសធាតុ​ក្តៅ​បែបនេះ ជាពិសេស កូន​របស់​លោ​ល​អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។