​ម្រាមជើង​ទី ២ វែង​ជាង​មេជើង អញ្ចឹង បានន័យថា …

​ម្រាមជើង​ទី ២ វែង​ជាង​មេជើង អញ្ចឹង បានន័យថា ...

​មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់ នៅ​អឺរ៉ុប អាច​ជួយ​ប​បញ្ហា​នេះ ប៉ុន្តែ មាន​មនុស្ស​តិចតួច​ប៉ុន​នោះ ដែល​ដឹង​ថា វា​ជា​អ្វី ហើយ​មាន​ន័យ​យ៉ាងម៉េច​ទៅ ប្រសិនបើ​អ្នក មាន​ម្រាមជើង​ទី​ពីរ វែង​ជាង​ម្រាម​មេជើង​។​

​មនុស្ស​មួយចំនួន ហៅ​វា​ថា "​ជើង​ជនជាតិ​ក្រិច​" ដែល​វា​ជា​សញ្ញា នៃ​ភាព​ឆ្លាត​វៃ កម្លាំង​មាំមួន ហើយ​ពូកែ​រឿង​លើ​គ្រែ​។​

​ប៉ុន្តែ បើ​គិត​តាម​ផ្នែក​វេជ្ជសាស្ត្រ​វិញ ម្រាមជើង​បែបនេះ ប្រហែលជា​មិន​ល្អ ចំពោះ​សុខភាព​អ្នកនោះ​ទេ ពីព្រោះ វា​ងាយ​នឹង​ឈឺ​។​

​នៅពេល​អ្នកដើរ ឬ​រត់ អ្នក​ត្រូវ​ប្រើ​កម្លាំង​ជើង ដើម្បី​ទប់​ទម្ងន់​រាងកាយ ហើយ​អ្នក​ដែល​មាន​ជើង​បែបនេះ អាច​នឹង​ជួយ​បញ្ហា​ឈឺ​ម្រាមជើង​ទី​ពីរ​នោះ ដោយសារ​តែ​វា ពិបាក​ក្នុង​ការបត់បែន​។ ការ​ធ្វើ​ចលនា ក៏​អាច​បណ្តាល​ឲ្យ​រលាក​សន្លាក់ ហើយ​បង្ក​ជាការ​ចុកចាប់​ផងដែរ​។ វារឹតតែ​ប្រឈមមុខ ចំពោះ​អ្នកលេង​កីឡា​។​

​អញ្ចឹង គួរ​ធ្វើ​ម៉េច​ទៅ​?
​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន ហើយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ថា​តើ​វា​ពិតជា​អាច ងាយ​ធ្វើឲ្យ​អ្នក ឈឺ​ដែរឬទេ​។​

​យ៉ាងណាមិញ អ្នក​គួរតែ​រក​ស្បែកជើង​ណា ដែល​ពាក់​ទៅ មិន​បង្ក​ការឈឺចាប់ ឬ​តឹង​ម្រាមជើង​នោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។