ញ៉ាំញឹកបន្តិច ធានា​បាត់​ក្លិន​ខ្លួន ទោះបី​បែកញើស​ក៏ដោយ​

ញ៉ាំញឹកបន្តិច ធានា​បាត់​ក្លិន​ខ្លួន ទោះបី​បែកញើស​ក៏ដោយ​

​ខែ​ក្តៅ ជា​ការពិត​ណាស់ អ្នក​ត្រូវ​ប្រឈម នឹង​កម្តៅថ្ងៃ និង​ការ​បែក​ញើស ហើយ​រឹតតែ​ធ្ងន់​ទៀត​នោះ គឺ​ក្លិន​ខ្លួន​តែម្តង​។​

​ញើស ពេល​ប៉ះ​នឹង​បាក់តេរី ជាពិសេស នៅ​តំបន់​ប្រដាប់ភេទ ក្លៀក និង​ក វា​នឹង​បង្ក​ជា​បញ្ហា ហើយ​បញ្ចេញ​ក្លិន គួរ​ឲ្យ​ទ្រាំ​មិន​ចង់បាន ព្រមទាំង​បណ្តាល​ឲ្យ​រលាក ឬ​ប៉ះពាល់​ដល់​ស្បែក​ទៀតផង​។​

​មនុស្ស​ភាគច្រើន ពឹង​លើ​ទឹកអប់ និង​ប្រដាប់​លុញ​ក្លៀក ប៉ុន្តែ វា​មិន​អាច​ដោះស្រាយ បាន​គ្រប់​ពេល​នោះ​ទេ​។​

​សំណាង​ណាស់ យើង​មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ ក្នុងការ​ធ្វើ​ភេសជ្ជៈ​ញ៉ាំ ដើម្បី​បំបាត់​បញ្ហា​ក្លិន​ខ្លួន​នេះ​បាន​។​

​គ្រឿងផ្សំ​
-​    ​ផ្លែ​ប៉ោម ១ ផ្លែ​
-​    ​ជី​វ៉ាន់ស៊ុយ ៣-៤ សន្លឹក​
-​    ​ស្ពៃក្តៅ​ស្រស់ មួយ​កូន​ដុំ​តូច​
-​    ​ខ្ញី​មួយ​ចឹប​
-​    ​ទឹក​ក្រូចឆ្មារ​បន្តិច​។​

​វិធី​ធ្វើ​
​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា រួច​កិន​ឲ្យ​ម៉ត់​។​

​របៀប​ញ៉ាំ​
-​    ​ចូរ​ញ៉ាំ​ភេសជ្ជៈ​នេះ នៅ​ពេល​ព្រឹក​ព្រលឹម (​ពោះ​ទរ​ទេ​)
-​    ​អ្នក​ដាក់​វា​ក្នុង​ទូ​ទឹកកក ទុក​ញ៉ាំ​ថ្ងៃស្អែក ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ហួស​ពី ៤៨ ម៉ោង​នោះ​ទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។