​អាហារ​អឺរ៉ុប “​នំប៉័ង​ទូក​” ងាយ​ធ្វើ ហើយ​ឆ្ងាញ់​ណាស់​

​អាហារ​អឺរ៉ុប “​នំប៉័ង​ទូក​” ងាយ​ធ្វើ ហើយ​ឆ្ងាញ់​ណាស់​

​មនុស្ស​ប្រុស មិនសូវ​ចូលចិត្ត​ធ្វើ​ម្ហូប​នោះទេ ទោះបីជា​ធ្វើ ក៏​មិន​ឆ្ងាញ់ ហើយ​មិន​ល្អមើល​ដែរ​។ ប៉ុន្តែ មិនមែន​បានន័យថា មនុស្ស​ប្រុស​យើង មិន​គួរ​ធ្វើ​ម្ហូប​ទេ​។​

​យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក នូវ​វិធីសាស្ត្រ​យក​ចិត្ត​មនុស្ស​ស្រី តាមរយៈ​ការធ្វើ​ម្ហូប​មួយ​មុខ​ដ៏​អស្ចារ្យ ហើយ​ឆ្ងាញ់ ដើម្បី​ផ្គាប់ចិត្ត​នាង​។​

​អ្វី​ដែល​អ្នកត្រូវការ​
•​    ​១ ប៉័ង​វែង​មួ​យ​ដើម​
•​    ​ស៊ុត ៤ គ្រាប់​
•​    ​ទឹកដោះគោ ១ ភាគ ៣ ពែ​ង​
•​    ​សាច់​ភ្លៅ​ជ្រូក (​ហែម​) ១៥០ ក្រាម (​ចិត​ជា​ចំណិត​ដុំ​តូចៗ​)
•​    ​ប័រ​បន្តិច (​ចិត​ជា​ចំណិត​ដុំ​តូចៗ​)
•​    ​ខ្ទឹម​បារាំង ២ បន្ទះ (​ចិត​ជា​ចំណិត​ដុំ​តូចៗ​)​។

​វិធី​ធ្វើ​
១. ចាក់​ទឹកដោះគោ​ចូលក្នុង​ចាន​មួយ​
២. ដាក់​ស៊ុត ប័រ សាច់ និង​ខ្ទឹមបារាំង​ចូល រួច​កូរ​ឲ្យ​សព្វ​ល្អ​
៣. បងប្អូន​អាច​បន្ថែម​អំបិល និង​ម្រេច​បន្តិច ដើម្បី​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់​
៤. យក​នំប៉័ង​មកចិត្ត ជា​ប្រហោង​ធំ​មួយ​ល្មម ដើម្បី​ដាក់​គ្រឿងផ្សំ​ខាងលើ​ចូល​
៥. ដាក់​គ្រឿងផ្សំ​ចូល រួច​យក​ទៅ​ចម្អិន ក្នុង​មីក្រូ​វ៉េវ​រយៈពេល ២៥ នាទី (១៧៦ អង្សារ​សេ​)។

មើលវីដេអូ បង្រៀន https://www.youtube.com/watch?v=X_uT7CdkD3A

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។