ស្ត្រី​ស្អាត​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ជាមួយ​នឹង​មូលហេតុ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​!

ស្ត្រី​ស្អាត​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ជាមួយ​នឹង​មូលហេតុ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​!

​ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង នៅក្នុង​ទីក្រុង​ម៉ា​កាវ នៅពេល​ដែល​ស្ត្រី​ម្នាក់​បាន​ចាប់ផ្តើម​ធ្លាក់ឈាម យ៉ាងធ្ងន់ធ្ងរ​ចេញពី ប្រហោង​ទាំង​ប្រាំពីរ​ចំណុច​នៅ​លើ​រាងកាយ ហើយ​ត្រូវបាន​ស្លាប់​ភ្លាមៗ​ក្នុង​រយៈពេល​តែ​មួយ​យប់នោះ ។ តាម​ការ​ធ្វើ​កោសល្យវិច័យ​ជាបឋម បានបញ្ជាក់​ថា មូលហេតុ​ដ៏​ចំបង​នៃ​ការស្លាប់​របស់​នាង​គឺ​បណ្តាលមកពី ការពុល​នឹង​សារជាតិ​អា​សេ​និក ( arsenic poisoning) ។ ប៉ុន្តែ មាន​សំណួរ​ចោទសួរ​ថា តើ​សារជាតិ​អា​សេ​និក​នៅក្នុង​ខ្លួន​នាង​នេះ កើត​មកពីណា​? លោក​សាស្ត្រាចារ្យ​ម្នាក់ ដែល​ត្រូវបាន​អញ្ជើញ​មក​ពី​សាកលវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ បាន​ចូលរួម​ក្នុង​ការអង្កេត​បន្ថែមទៀត ។លោក​សាស្ត្រាចារ្យ បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ក្រពះ​របស់​ស្ត្រី​រងគ្រោះ ហើយ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ក្រោយមក អាថ៌កំបាំង​ក៏​ត្រូវ​បាន​លាតត្រដាង​ចេញ ។ ក្នុងករណីនេះ គឺ​នាង​មិនបាន​ធ្វើ​អត្តឃាដ​ខ្លួនឯង ឬ ត្រូវបាន​គេ​សម្លាប់​នោះ​ទេ ។​

​បញ្ហា​ពិតប្រាកដ​នោះ​គឺ ទាក់ទង​នឹង​ទម្លាប់​ជា​ប្រចាំថ្ងៃ​របស់​នាង​។ នាង​បាន​ញាំ​ថ្នាំ​គ្រាប់​សារជាតិ​វីតាមីន C ហើយ​យប់​មុន​ថ្ងៃ​កើតហេតុ​មួយថ្ងៃ នាង​បាន​ញាំ​បង្គារ គឺ​ក្នុង​ចំនួន​យ៉ាងច្រើន ។ ក្រុម​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Chicago បាន​រកឃើញ​តាម​លទ្ធផល​នៃ​ការពិសោធន៍​ថា បង្គា​រ និង​ប្រភេទ​អាហារ     សមុទ្រ​ដទៃទៀត មាន​ផ្ទុក​នូវ​កំហាប់​បរិមាណ​ដ៏​ច្រើន​នៃ សមាសធាតុ​ផ្សំ​ប៉ូ​តា​ស្យូម​អាសេនិ​កទាំង​៥​។ ដូច្នេះ​អាហារ​ស្រស់ៗ គឺ​មិន​មាន​ឥទ្ធិពល​ក្នុងការ​ធ្វើឲ្យ​រាងកាយ​ពុល​នោះ​ឡើយ ប៉ុន្តែ​ការបរិភោគ​វា​រួម​ផ្សំ​ជាមួយនឹង វីតាមីន C គឺ​អាច​ធ្វើឲ្យ​មាន​ការ​ពុលបាន​។​

​ការពុល​ដោយ​សារជាតិ​អា​សេ​និក អាច​បណ្តាល​ឲ្យ មាន​ការពិការ​នូវ​ស​សៃឈាម​តូចៗ​,​បេះដូង​, ថ្លើម​, លំពែង​, តម្រង​នោម​, ស្ទះ​ពោះវៀន​, រីក​ស​សៃឈាម​តូចៗ​ហើយ​ឡើង​ជា​បណ្តុំ​ពណ៌​ក្រហម​,​ឬ​ខៀវ ( telangiectasia) និង ការស្លាប់​កោសិកា epithelial ជាដើម​។ ការ​ហូរ​ឈាម​គឺ​ជា ផលប៉ះពាល់​ដែល​គម្រាមកំហែង​ដល់​អាយុជីវិត​ជាខ្លាំង ដោយសារ​ការពុល​សារជាតិ​អា​សេ​និក​នេះ ។ ជា​វិធានការ​ក្នុង​ការបង្ការ​គ្រោះថ្នាក់ អ្នក​មិន​ត្រូវ​ញាំ​បង្គារ​នៅពេល​ដែល​អ្នក​ញាំ​ថ្នាំ​គ្រាប់ ឬ​សារជាតិ​វីតាមីន C​នោះទេ។ យ៉ាងណាមិញ វាមិនមានការគាំទ្រ ផ្នែកវេជ្្ជសាស្ត្រទេ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។