មិន​គួរឲ្យ​ជឿ​សោះ​ថា ទឹក​ដំឡូងបារាំង អាច​ព្យាបាល​ជំងឺ​ច្រើន​យ៉ាង​នេះ​

មិន​គួរឲ្យ​ជឿ​សោះ​ថា ទឹក​ដំឡូងបារាំង អាច​ព្យាបាល​ជំងឺ​ច្រើន​យ៉ាង​នេះ​

​សព្វថ្ងៃនេះ មាន​វិធី​ព្យាបាល ជំងឺ​ដោយ​ខ្លួនឯង​កាន់តែច្រើន​ហើយ ដែល​មនុស្ស​យើង​អាចធ្វើ​បាន ហើយ ក្នុងនោះ​ក៏​មាន​ជំងឺមហារីក​ផងដែរ​។ ដំឡូងបារាំង​ឆៅ គឺជា​ផ្នែក​មួយ​នៃ​គ្រឿងផ្សំ​ធម្មជាតិ ដើម្បី​ព្យាបាល​ជំងឺ​ទាំងនោះ​ដែរ ហើយក៏​មាន​ប្រយោជន៍​ច្រើន ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ទឹក​ដំឡូងបារាំង​ឆៅ ត្រូវបាន​គេ​អះអាងថា មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ក្រពះ ទឹកនោម​ផ្អែម មហារីក លើស​សម្ពាធ​ឈាម និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ អ្នក​ក៏​អាច​ប្រើ​ទឹក​របស់​វា កាត់បន្ថយ​ស្នាម​ខ្មៅៗ​ក្រោម​ភ្នែក និង​ព្យាបាល​បញ្ហា​សក់​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​ចៀសវាង​ដំឡូងបារាំង​ណា ដែល​សម្បក​ខាងក្នុង​របស់​វា​មាន​ពណ៌​បៃតង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាងធ្ងន់ធ្ងរ​។

​អ្នក​ដែល​មាន​បញ្ហា​រលាក​ក្រពះ គួរតែ​ញ៉ាំ​ទឹក​ដំឡូងបារាំង​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​មួយ​ចំនួន​មុនពេល​ញ៉ាំ​អាហារ​មួយ​ម៉ោង​។ ចំពោះ​អ្នក​មាន​បញ្ហា​ក្រពះ​ពោះវៀន​វិញ គួរតែ​ញ៉ាំ​ទឹក​ដំឡូងបារាំង ៥០ មី​លី​លីត្រ​ពេល​ពោះ​ទទេ​ព្រឹក​ឡើង និង​ចំណុះ​ដូចគ្នា មុន​ពេល​ញ៉ាំ​អាហារ​ពេល​ថ្ងៃ និង​យប់ កន្លះ​ម៉ោង​។

ក្រៅពី​ដោះស្រាយ​បញ្ហា​ក្រពះ​ពោះវៀន ទឹក​ដំឡូងបារាំង ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ព្យាបាល​បញ្ហា​ផ្លូវដង្ហើម និង​មហារីក​ទៀតផង​។ បើ​យោង​ទៅតាម​វេជ្ជបណ្ឌិត Kagamine ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Akita ប្រទេស​ជប៉ុន បានធ្វើការ​បែក​ចែក​សារធាតុ​សំខាន់ របស់​ដំឡូងបារាំង​ឆៅ យ៉ាង​ជោគជ័យ ហើយក៏​អាច​មាន​សមត្ថភាព បញ្ឈប់​ការលូតលាស់ មហារីក​ក្នុង​សត្វ​កណ្តុ​រដែរ​។ ទឹក​ដំឡូងបារាំង ក៏​ជា​ផ្នែក​មួយ​នៃ​ថ្នាំ​ព្យាបាល​ជំងឺមហារីក​របស់ Broy ដែរ​។

អត្ថប្រយោជន៍​របស់​ទឹក​ដំឡូង​បារាំង​

  • ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​
  • ​ព្យាបាល​ជំងឺ​ស្បែក​
  • ​ការពារ​ជំងឺ​បេះដូង​សរសៃឈាម​
  • ​ការពារ​ជំងឺថ្លើម និង​តម្រងនោម​
  • ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
  • ​ប្រឆាំង​ជំងឺ​មហារីក​
  • ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
  • ​ដោះស្រាយ​បញ្ហា​រលាក​ក្រពះ និង​បញ្ហា​ក្រពះ​ផ្សេងៗ​ទៀត​។​

​ចំពោះ​សម្បក​ដំឡូងបារាំង​វិញ សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ ដូចជា វីតាមីន C និង B6 ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូម ប៉ូ​តា​ស្យូម ស័ង្គសី ជាតិ​ដែក កាបូ​អ៊ី​ដ្រាត ។​ល​។ ហើយក៏​មាន​សមត្ថភាព ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​ដែរ​។ ដំឡូងបារាំង​ឆៅ​មួយ​ផ្លែ មាន​វីតាមីន C  ២៧​មី​លី​ក្រាម ដែល​ស្មើនឹង ៤៥ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​យើង​ទៅ​ហើយ ប៉ុន្តែ វា​នឹង​បាត់បង់​វិញ បើសិន​ជា​អ្នក​ញ៉ាំ​វា​ដោយ​ការ​ចម្អិន​។​

របៀប​នៃ​ការធ្វើ​ទឹក​ដំឡូង​បារាំង​
ដំបូង​ឡើយ ចូរ​លាង​ដំឡូងបារាំង​ឲ្យបាន​ស្អាតល្អ បន្ទាប់មក ចិត​ជា​ស្លា​យៗ ហើយ​ច្របាច់​វា​យក​ទឹក​។ បើសិន​ជា​អ្នក មិន​ចូល​ចិត្ត​រសជាតិ​ទឹក​ដំឡូងបារាំង​នេះ​ទេ ចូរ​លាយ​ជាមួយ​ទឹក​ផ្លែឈើ ឬ​បន្លែ និង​បន្ថែម​ទឹកឃ្មុំ​ខ្លះទៅ​។ ចូរ​ចាំ​ថា ក្រោយ​ពី​ច្របាច់​រួច គួរតែ​ញ៉ាំ​ភ្លាម ទើប​មាន​ប្រយោជន៍​លឿន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។