​អត្ថប្រយោជន៍​ផ្សេងៗ​របស់​ពពុះ​នៃ​តែ និង​ទឹក​ផ្លែឈើ​

​អត្ថប្រយោជន៍​ផ្សេងៗ​របស់​ពពុះ​នៃ​តែ និង​ទឹក​ផ្លែឈើ​

​នៅពេល​ដែល​អ្នក​ឆុងតែ កាហ្វេ ឬ​កិន​ទឹក​ផ្លែឈើ វា​តែងតែ​ចេញ​ពពុះ​ជានិច្ច មាន​មនុស្ស​មួយចំនួន​បែរជា​ដួស​វា​ចេញ​ទៅ​វិញ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា វា​អាច​ផ្តល់​អត្ថប្រយោជន៍​ដែល​អ្នក​នឹកស្មាន​មកដល់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ពពុះ​នៃ​តែ​
នៅពេល​ដែល​អ្នក​ឆុងតែ ប្រសិន​ជា​វា​ចេញ​ពពុះ អ្នក​អាច​ញ៉ាំ​ទាំង​ពពុះ​នេះ​បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជួយ​ទប់ទល់​នឹង​មេរោគ​ផ្សេងៗ ថែម​ទាំង​អាច​ជួយ​ឲ្យ​រាងកាយ​មិនសូវ​ស្រូប​យក​ជាតិ​ខ្លាញ់​ច្រើន​ឡើយ​។​

ពពុះ​នៃ​ទឹក​ផ្លែឈើ​
ពពុះ​នៃ​ទឹក​ផ្លែឈើ​ដែល​អ្នក​ទើបនឹង​កិន​រួច អ្នក​អាច​ញ៉ាំ​បាន ព្រោះ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកនោះ​ទេ វា​មាន​សារធាតុចិញ្ចឹម​ដែល​អាច​ផ្តល់​ឲ្យ​អ្នក​បាន​។​

ពពុះ​នៃ​កាហ្វេ​
នៅពេល​ដែល​អ្នក​ឆុង​កាហ្វេ​រួច បើ​វា​ចេញ​ពពុះ អ្នក​អាច​ញ៉ាំ​វា​បាន វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ​។​

ពពុះ​នៃ​សាច់​
នៅពេល​ដែល​អ្នក​ចម្អិន​សម្ល​ដោយ​ប្រើ​សាច់​ផ្សេងៗ ហើយ​វា​ចេញ​ពពុះ អ្នក​ត្រូវ​តែ​ដួស​ពពុះ​នោះ​ចេញ ព្រោះ​នៅក្នុង​ពពុះ​នៃ​សាច់​ទាំងនោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បាន​យ៉ាង​ងាយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។