អ្វី​ជា​អា​ការៈនៃការ​មិនអាចទ​ប់​នោ​មបាន​?

អ្វី​ជា​អា​ការៈនៃការ​មិនអាចទ​ប់​នោ​មបាន​?

​ការ​មិន​អាច​ទប់​ទឹក​នោម​បាន គឺជា​អារម្មណ៍​នៃ​ការបញ្ចេញ​ទឹកនោម​ដោយ អ​ចេតនា​។ អា​ការៈនៃ ការ​មិន​អាច​ទប់​ទឹក​នោម​បាន​នេះ គឺ​ត្រូវ​បាន​កើតឡើង​ភ្លាមៗ ដោយសារ​សកម្មភាព ឬ ការផ្លាស់ប្តូរ​នូវ ស្ថានភាព​រាងកាយ​មួយចំនួន មានដូចជា​៖ ការ​ក្អក​, ការ​កណ្តាស់ ឬ ការលើក​របស់​អ្វីមួយ​ធ្ងន់ ដែល​រាល់ សកម្មភាព​ទាំងនេះ គឺ​បាន ដាក់​សម្ពាធ​យ៉ាងខ្លាំង ទៅលើ​ប្លោកនោម​។ អ​ការៈនៃការ​មិនអាច​ខំប្រឹ​ងទប់ ទឹកនោម​បាន​នេះ គឺ​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង បញ្ហា​ស្ត្រេ​ស​ផ្នែក​ផ្លូវ​ចិត្ត​នោះ​ទេ​។​

ភាគច្រើន​នៃ​អា​ការៈនេះ ជាទូទៅ​ច្រើន​កើត​លើ​មនុស្ស​ស្រី ។ ប្រសិនបើ​អ្នក​មាន​អាកា​រៈទប់​ទឹកនោម​មិនបាន នោះ​អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ថា អៀនខ្មាស់​, ព្យាយាម​ផ្តាច់ខ្លួន​ពី​អ្នក​ដទៃ​ឬ ព្យាយាម កណត់​នូវ​ការងារ និង ជីវិត​នៅក្នុង​សង្គម​របស់​អ្នក ជា​ពិសេស​ការធ្វើ​លំ​ហាត់ប្រាណ និង សកម្មភាព កំសាន្ត​ដទៃៗ​ទៀត​។ ជាមួយនឹង​ការព្យាបាល អ្នក​ហាក់​នឹង​អាច ធ្វើការ​គ្រប់គ្រង​បាន​នូវ ការ​ទប់​ទឹកនោម និង អាចធ្វើអោយ​សុខមាលភាព​រាងកាយរ​បស់​អ្នក​ទាំងអស់ មាន​ភាព​ប្រសើរ​ជាង​មុន​បាន​។​

រោគសញ្ញា​
ប្រសិនបើ​អ្នក​មាន​អា​ការៈនៃការ​មិនអាចទ​ប់​ទឹក​នោ​មបាន នោះ​អ្នក​អាច​នឹង​ជួបប្រទះ​នូវ បញ្ហា​នៃ​ការ លេច​ចេញ​ទឹកនោម នៅពេល​ដែល​អ្នក​៖

  • ​ក្អក​
  • ​កណ្តា​ស​
  • ​សើច​
  • ​ក្រោកឈរ​​
  • ​ហាត់ប្រាណ ​

អ្នក​អាច​នឹង​មិន​មាន​នូវ បញ្ហា​នៃ​ការ​ទប់​ទឹក​នោម​មិនបាន​រាល់ពេល ដែល​អ្នក​ធ្វើ​នូវ​សកម្ម​ណាមួយ ក្នុងចំណោម សកម្មភាព​ទាំងនេះ​នោះទេ ប៉ុន្តែ មិន​ថា​រាល់​សកម្មភាព​នៃ​ការបង្កើន​សម្ពាធ​ណាមួយ គឺ អាច​ធ្វើអោយ​អ្នក ហាក់​ងាយ​នឹង លេច​ចេញ​ទឹកនោម​ដោយ​អ​ចេតនា​បាន ជាពិសេស គឺ​នៅ​ពេល​ដែល ប្លោកនោម​របស់​អ្នក​បាន ផ្ទុក​ទឹកនោម​ពេញ​។​

តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ ?
ធ្វើ​ការពិភាក្សា​ជាមួយនឹង គ្រូពេទ្យ ប្រសិនបើ​សញ្ញា និង រោគសញ្ញា​នៃ​ការ​មិន​អាច​ទប់​ទឹកនោម​របស់ អ្នក បាន​បង្អាក់​ដល់ សកម្មភាព​នៃ​ការរស់នៅ​ជា​ប្រចាំថ្ងៃ​របស់​អ្នក មានដូចជា សកម្មភាព​នៃ​ការងារ​, ចំណង់​ចំណូលចិត្ត និង ជីវិត​ក្នុង​សង្គម​របស់​អ្នក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។