ម្សិលមិញ​ Zidane​ ចូល​លេង​បាល់​ចេញ​តិចនិក​ឡូយ​មិន​ចាញ់​កីឡាករ​ជំនាន់​ក្រោយ​ (វីដេអូ)

ក្រុមខ្លាំងរបស់អេស្ប៉ាញ Real Madrid បានធ្វើការបង្ហាញវីដេអូ ទាក់ទងនឹងការហ្វឹកហាត់របស់ក្រុម កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្រាប់ត្រៀមខ្លួនប្រកួតជាមួយ Manchester City ជើងទីមួយ ក្របខណ្ឌ Champions League វគ្គបួនក្រុមចុងក្រោយ។

នៅក្នុងវីដេអូនេះ គេមិនបានឃើញ Gareth Bale វីរបុរសដែលជួយឲ្យ Real Madrid ឈ្នះកាលពីប្រកួតមុននោះទេ តែទោះបីជាយ៉ាងនេះក្ដី វានៅតែអស្ចារ្យដែលមានវត្តមានអតីត និងកីឡាករកំពូលបង្ហាញខ្លួននៅលើទីលានហ្វឹកហាត់។

ក្នុងនោះ Cristiano Ronaldo បានត្រលប់ចូលទីលានហ្វឹកហាត់វិញ ហើយមើលទៅកីឡាករព័រទុយហ្គាល់រូបនេះ នឹងចូលលេងក្នុងជំនួបនៅ Etihad យ៉ាងពិតប្រាកដទៀតផង ហើយវាក៏ជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមផងដែរ ។

ក្រឡេកទៅមើលកំពូលគ្រូបង្វឹកឯណោះវិញ ក៏មិនធម្មតាដែរ គឺ Zinedine Zidane បានចូលរួមហ្វឹកហាត់លេងបាល់ជាមួយកីឡាករក្នុងក្រុម ហើយក្នុងនោះលោកបានចេញតិចនិកប៉ះបាល់យ៉ាងឡូយមិនចាញ់កីឡាករជំនាន់ក្រោយទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេល លោក Zidane ចូលកាន់កាប់ Real Madrid កាលពីដើមឆ្នាំ២០១៦នេះ លោកបានធ្វើឲ្យកីឡាករក្នុងក្រុមមានទឹកចិត្ត និងកែប្រព័ន្ធនៃការលេងឲ្យមានភាពរស់រវើកឡើងវិញ ដូច្នេះសូមរង់ចាំមើលទៅមើល៍តើក្នុងរដូវកាលដំបូងនេះ តើលោកអាចនឹងទទួលបានសមិទ្ធផលអ្វីខ្លះ?

ម្សិលមិញ​ Zidane​ ចូល​លេង​បាល់​ចេញ​តិចនិក​ឡូយ​មិន​ចាញ់​កីឡាករ​ជំនាន់​ក្រោយ​ (វីដេអូ) ម្សិលមិញ​ Zidane​ ចូល​លេង​បាល់​ចេញ​តិចនិក​ឡូយ​មិន​ចាញ់​កីឡាករ​ជំនាន់​ក្រោយ​ (វីដេអូ)

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ម្សិលមិញ​ Zidane​ ចូល​លេង​បាល់​ចេញ​តិចនិក​ឡូយ​មិន​ចាញ់​កីឡាករ​ជំនាន់​ក្រោយ​ (វីដេអូ)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:កីឡា  ព័ត៌មាន
Tags: