Cristiano Ronaldo​ មក​ Manchester​ វិញ​ លេង​មួយ​ទំហឹង​ហ្មង​ (វីដេអូ)​

Real Madrid បានចាប់ផ្ដើមធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន Etihad មុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គបួនក្រុមចុងក្រោយជាមួយក្រុម Manchester City ឈានមកដល់នារាត្រីនេះ។ តាមរយៈការហ្វឹកហាត់ថ្ងៃនេះមើលទៅក្រុមជើងខ្លាំងរបស់អេស្ប៉ាញមួយនេះ ពិតជាមានទំនុកចិត្តណាស់។

ក្នុងចំណោម១២ប្រកួតចុងក្រោយនេះ Real Madrid ពិតជាបញ្ចេញទម្រង់លេងបានយ៉ាងល្អ ដោយពួកគេបានទទួលជ័យជំនះដល់ទៅ១១ប្រកួតឯណោះ ក្នុងនោះក៏មានជ័យជំនះលើ Barcelona និងការបកមកទទួលជ័យជំនះលើ Wolfsburg ក្នុងជើងទីពីរវិញផងដែរ។ យ៉ាងណាមិញបុរសម្នាក់ដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ Cristiano Ronaldo។

Ronaldo ដែលជាវីរបុរសក្នុងជំនួបជាមួយ Wolfsburg ត្រូវបានអវត្តមានក្នុងជំនួបជាមួយ Rayo Vallecano កាលពីសប្ដាហ៍មុននេះ ដោយហេតុថារូបគេមានបញ្ហារបួស តែទោះបីជាយ៉ាងនេះក្ដី នៅពេលឃើញកីឡាករព័រទុយហ្គាល់រូបនេះធ្វើការហ្វឹកហាត់ នៅក្នុងវីដេអូខាងក្រោមប្រិយមិត្ត Real Madrid ប្រហែលជាមានអារម្មណ៍សប្បាយចិត្តជាមិនខាន។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះគឺជាការត្រលប់មកទីក្រុង Manchester វិញរបស់ Ronaldo ហើយមើលទៅរូបគេពិតជាមានអារម្មណ៍ស្រស់ថ្លាណាស់ ដូច្នេះសូមរង់ចាំតាមដានការប្រកួតទាំងអស់គ្នា នៅវេលាម៉ោង១និង៤៥នាទីរាត្រីនេះ។

Cristiano Ronaldo​ មក​ Manchester​ វិញ​ លេង​មួយ​ទំហឹង​ហ្មង​ (វីដេអូ)​

ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Cristiano Ronaldo​ មក​ Manchester​ វិញ​ លេង​មួយ​ទំហឹង​ហ្មង​ (វីដេអូ)​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:កីឡា  ព័ត៌មាន
Tags: