Manchester United​ ចង់​បាន​ខ្សែបម្រើ​មួយ​រូប​​របស់​​ Arsenal​

Manchester United កំពុងចាប់អារម្មណ៍ចង់ចុះកុងត្រានាំយកកីឡាករ Alex Oxlade-Chamberlain របស់ Arsenal មកលេងជាមួយក្រុមនារដូវកាលក្រោយនេះ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Bleacher Report។

ទន្ទឹមគ្នានោះមិនមែនមានតែក្រុមបិសាចក្រហមមួយតែប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍កីឡាកររូបនេះ ក្នុងនោះសូម្បីតែ West Ham និង Manchester City ក៏ចង់បានកីឡាករជម្រើសជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះផងដែរ។

តែទោះបីជាយ៉ាងនេះក្ដី Man Utd កំពុងដាក់សំណើ ដោយក្នុងក្លឹបហ៊ានផ្ដល់ទឹកប្រាក់ចំនួន៥២ម៉ឺនផោន ក្នុងមួយសប្ដាហ៍សម្រាប់កីឡាកររូបនេះ។ គួរបញ្ជាក់ផងដែរថាកីឡាកររូបនេះត្រូវបាន Arsenal ទិញពី Southampton កាលពីឆ្នាំ២០១១ ហើយមកទល់ពេលនេះ ដោយសារតែបញ្ហារបួស និងទម្រង់លេង បានបណ្ដាលឲ្យរូបគេស្ទើរតែបាត់បង់ដំណែងលេង ពីក្រុមកាំភ្លើងធំ។

Manchester United​ ចង់​បាន​ខ្សែបម្រើ​មួយ​រូប​​របស់​​ Arsenal​ Manchester United​ ចង់​បាន​ខ្សែបម្រើ​មួយ​រូប​​របស់​​ Arsenal​

ផ្តល់សិទ្ធិដោយ KQube 

មតិយោបល់របស់ប្រិយមិត្ត

  • Manchester United​ ចង់​បាន​ខ្សែបម្រើ​មួយ​រូប​​របស់​​ Arsenal​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/29  Category:កីឡា  ព័ត៌មាន
Tags: