Cristiano Ronaldo​ ចង់​ប្រថុយ​ជាមួយ​គ្រោះថ្នាក់​ចូល​លេង​ទាំង​របួស​ ប្រសិនបើ​…

Real Madrid ពិតជាឈឺក្បាលខ្លាំងមែនទែន ទាក់ទងនឹងរឿងកីឡាករសំខាន់ៗរបស់ក្រុមជួបបញ្ហារបួស មុនពេលការប្រកួតជាមួយ Manchester City ក្នុងក្របខណ្ឌ Champions League ខិតជិតមកដល់ ជាពិសេស Cristiano Ronaldo កីឡាករកំពូលរបស់ក្រុមតែម្ដង ដោយក្នុងនោះមុនពេលការប្រកួតឈានមកដល់ រូបគេបែរជាមិនអាចឆ្លងផុតការពិនិត្យភាពមាំមួន។

Ronaldo បានជួបបញ្ហារបួសសរសៃពួរគន្លាក់ជើង តាំងតែពីថ្ងៃពុធសប្ដាហ៍មុនមកម្ល៉េះ ទន្ទឹមគ្នានោះកីឡាករព័រទុយហ្គាល់រូបនេះ ត្រូវបានរំពឹងទុកថានឹងត្រលប់ចូលលេងបានវិញនៅក្នុងជំនួបនៅអង់គ្លេសមួយនេះ តែទោះបីជាយ៉ាងនេះក្ដីវាប្រៀបដូចជាគ្រោះថ្នាក់ និងប្រថុយប្រថានណាស់ សម្រាប់ឲ្យ Ronaldo ចូលលេង។

តែស្របគ្នានោះ Ronaldo បានបង្ហាញទឹកចិត្តជាកីឡាករដោយនិយាយប្រាប់ទូរទស្សន៍របស់អង់គ្លេស និងអេស្ប៉ាញថា ប្រសិនបើវាជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញនោះ រូបគេនឹងស្ម័គ្រចិត្តប្រថុយជាមួយគ្រោះថ្នាក់នេះ ដើម្បីចូលលេងជួយក្រុមជាមិនខាន តែនេះគឺជាការប្រកួតដែលធ្វើការទាត់ពីរដង ដូច្នេះវាហាក់ដូចមិនសក្ដិសមនឹងពលីប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ Cristiano Ronaldo ត្រូវបានរំពឹងជាថ្មីម្ដងទៀតថា រូបគេអាចនឹងចូលលេងបានវិញ នៅក្នុងការប្រកួតជើងទីពីរជាមួយ Manchester City នៅទឹកដី Bernabeu នាសប្ដាហ៍ក្រោយនេះ។

Cristiano Ronaldo​ ចង់​ប្រថុយ​ជាមួយ​គ្រោះថ្នាក់​ចូល​លេង​ទាំង​របួស​ ប្រសិនបើ​…

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Cristiano Ronaldo​ ចង់​ប្រថុយ​ជាមួយ​គ្រោះថ្នាក់​ចូល​លេង​ទាំង​របួស​ ប្រសិនបើ​…已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា  ព័ត៌មាន
Tags: