មិនឲ្យ​អ្នកគាំទ្រខក​ចិត្ត​​ Ronaldo​ ប្ដេជ្ញា​ហ្វឹកហាត់​ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ ទាំង​យប់​ដើម្បី​ Champions League

Cristiano Ronaldo កំពូលតារាបាល់ទាត់ ដែលកំពុងជួបបញ្ហារបួសរបស់ Real Madrid កំពុងរៀបគម្រោងការយ៉ាងហ្មត់ចត់មួយ ដោយព្យាយាមធ្វើការហ្វឹកហាត់ទាំងព្រឹក ទាំងថ្ងៃ និងយប់ទៀត ដើម្បីធ្វើឲ្យមានរាងកាយមាំមួន ចូលលេងជួយក្រុមសម្រាប់ការប្រកួត Champions League វគ្គបួនក្រុមចុងក្រោយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយនេះ។

ការសម្រេចចិត្តធ្វើបែបនេះបានកើតឡើងបីថ្ងៃក្រោយពេលកីឡាករខាងលើ ត្រូវបានឲ្យសម្រាកអង្គុយនៅក្រៅទីលាន នៅក្នុងការប្រកួតជើងទីមួយ នៅកីឡដ្ឋាន Etihad ដោយសារជួបបញ្ហារបួសនៅវិនាទីចុងក្រោយ មុនពេលការប្រកួតចាប់ផ្ដើម។

មកទល់ពេលនេះ Ronaldo បានសម្រេចឲ្យគ្រូពេទ្យខាងផ្នែកចលនាលោក Joaquin Juan ជាអ្នកត្រួតពិនិត្យអាការៈរបួស ហើយទន្ទឹមគ្នានោះរូបគេបានធ្វើការប្ដេជ្ញា ដើម្បីធ្វើយ៉ាងណាឲ្យមានរាងកាយមាំមួនគ្រប់គ្រាន់ ក្នុងគោលបំណងជួយដល់ក្រុម។

ស្របគ្នានឹងខណៈដែល Ronaldo ព្យាយាមពិនិត្យព្យាបាលឲ្យឆាប់ជាពីរបួស រូបគេក៏ត្រូវនៅក្រៅទីលានជាថ្មីម្ដងទៀត ក្នុងជំនួបជាមួយ Real Sociedad នៅកីឡដ្ឋាន Estadio de Anoeta តែទោះបីជាយ៉ាងនេះក្ដី តាមរយៈការខិតខំប្រឹងប្រែងរបស់កីឡាករព័រទុយហ្គាល់រូបនេះ វាអាចមានលទ្ធភាពខ្ពស់សម្រាប់រូបគេ ដើម្បីចូលហ្វឹកហាត់ជាមួយក្រុមវិញ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ គឺ២ថ្ងៃមុនការប្រកួតឈានមកដល់។ (ប្រភព៖ Marca)

មិនឲ្យ​អ្នកគាំទ្រខក​ចិត្ត​​ Ronaldo​ ប្ដេជ្ញា​ហ្វឹកហាត់​ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ ទាំង​យប់​ដើម្បី​ Champions League មិនឲ្យ​អ្នកគាំទ្រខក​ចិត្ត​​ Ronaldo​ ប្ដេជ្ញា​ហ្វឹកហាត់​ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ ទាំង​យប់​ដើម្បី​ Champions League

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • មិនឲ្យ​អ្នកគាំទ្រខក​ចិត្ត​​ Ronaldo​ ប្ដេជ្ញា​ហ្វឹកហាត់​ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ ទាំង​យប់​ដើម្បី​ Champions League已关闭评论
  • 32 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា  ព័ត៌មាន
Tags: