គួរ​ធ្វើ​បែបណានៅពេល​ដៃគូរបស់អ្នក​ មាន​អារម្មណ៍​ពុះកញ្ជ្រោល ចង់តែ​រួមរ័ក​ខុស​បែបបទ​

​រាជធានី​ភ្នំពេញ ៖ កាល​ណា​​មាន​​ក្តី​​ស្រ​ឡាញ់ ហើយ​​ស្រី​​ជា​ទី​​ស្រ​ឡាញ់ ​​ក៏នៅ​ក្បែរ​ៗ​​ខ្លួន​​ផង​​នោះ ច្បាស់​​ណាស់​ដែល​​ថា បុរសៗ​​នឹង​អារ​​ម្មណ៍​​​ពុះ​ក​ញ្ជ្រោល ហើយ​​តែង​ចង់​​បបួ​ល​​យើង ឡើង​​គ្រែ​​ជា​និច្ច ប៉ុ​ន្តែ​​រឿង​​បែប​នេះ យើង​​ក៏​​មិន​ត្រូវ​​ប​ណ្តោយតាម​អារម្មណ៍​ចង់​របស់គេ រហូត​ទាល់តែ​ធ្វើឱ្យ រាងកាយ​របស់​យើង មិនអាច​ទ្រាំទ្រ​បាន ឬ​គ្មាន​ពេលវេលា ទៅធ្វើ​កិច្ចការ​ផ្សេង ដែលជា​ប្រយោជន៍ ចំពោះ​ជីវិត​ឡើយ​។​

១ – សម្អាង​លើ​ឈឺ  ៖ អា​ការឈឺ​ថ្កាត់ ជាហេតុ​ផល​មួយ ដែល​ស្ត្រី​អាច យកមក​សម្អាង ដើម្បី​បញ្ឈប់​ចំណង់​ផ្លូវភេទ របស់​បុរស​ជា​ដៃគូ ហើយ​ច្រើនតែ​ទទួលបាន លទ្ធផល​វិជ្ជមាន ជានិច្ច ពីព្រោះ​ប្រសិនបើ​អ្នក ស្ថិតក្នុង​សភាព​ដែល​មើលទៅ ដូច​អ្នកជំងឺ​មែន គឺ​ច្បាស់​ណាស់​ថា គេ​នឹង មិន​ធ្វើបាប ឬ​បំពាន​លើ​អ្នក ដែល​កំពុងតែ​ឈឺ​ឡើយ ។ លើកលែងតែ​គេ​ដឹងថា អ្នកធ្វើ​ពុត​ជា​ឈឺ ហើយ​បើ​គេ​ដឹងថា អ្នក​ឈឺ​ពុត គេ​ក៏​ប្រែ​ក្រឡា​ខ្លួន ធ្វើជា​គ្រូពេទ្យ ជួយ​ព្យាបាល​អ្នកជំងឺ ដោយ​ការចាក់​ថ្នាំ​ម្ជុល​ធំ ធានាថា​អ្នកជំងឺ​នឹង​ជា សះស្បើយ​ភ្លាមៗ ។​

២ – ជាប់​ភ្លើងស្តុប​ក្រហម ៖ ស្ត្រី គ្រប់ៗ​រូប​តែងតែ មាន​ឈាមរដូវ​មួយខែ​ម្តង លើកលែងតែ​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ មិនទាន់មាន​រដូវ ឬ ស្ត្រី​ដែល​ស្ថិត ក្នុង​វ័យ​អស់​រដូវ​ទៅហើយ ។ បុរស ភាគច្រើន​ដឹង​ច្បាស់​ថា អំឡុងពេល មក​រដូវ​ជា​អំឡុង ពេល​ត្រូវ​ហាម​រួមដំណេក ពីព្រោះ​ភាព​ប្រឡាក់ប្រឡូស នៃ​ឈាមរដូវ​របស់​ស្ត្រី មិនអាច​គ្រប់គ្រង​បានទេ ហើយ​អាចធ្វើឱ្យ​ប្រឡាក់ បុរស​ជា​ដៃគូ​បាន​ទៀតផង ។ លុះដល់​ពេល​មក​រដូវ​ម្តងៗ បុរស​ជា​ដៃគូ ក៏បាន​ត្រឹមតែ ដេក​ទ្រាំ​អត់ ប៉ុន្តែ​សម្រាប់​បុរស​ខ្លះ ដែលមាន​ចិត្តអន្ទះសា ហើយ​មិនអាច​ទ្រាំ ឱ្យដល់​អស់​ឈាមរដូវ​នេះ​បាន ឬ​ខ្ជិល​រក​សេចក្តីសុខ​ស្រួល ដោយ​ប្រើ​ដៃ​ខ្លួនឯង គេ​ក៏​ហ៊ាន​បំពាន​ភ្លើង​ក្រហម ដោយ​មិនបាន​ចាប់អារម្មណ៍ បទបញ្ជា​ឱ្យ​ឈប់ របស់​អ្នក​ឡើយ​។​

៣-  រក​របាំង​ការពារ  ៖ វិធី​នេះ​ជា​វិធី​ងាយៗ ដោយ​គ្រាន់តែ​អ្នករក​របាំង មក​ធ្វើជា​ឧបសគ្គ​ការពារ​មិន​ឱ្យគេ រញ៉េរញ៉ៃ​ជាមួយ​អ្នក ។ របាំង​ការពារ​នេះ ចង់យក​អ្នកណា​ក៏បាន ប៉ុន្តែ​សុំឱ្យ​មានចិត្ត ជួយ​យកអាសារ និង​នៅ​គ្រាន់​បានជា​គ្នា ជាមួយ​អ្នក​ជាប់​រហូត ដោយ​មិន​បើកឱកាស​ឱ្យគេ​និង​អ្នក បាន​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់ ឬ​ប​ណ្តោ​យឱ្យ ខាង​ប្រុស​អូស​ដៃ​អ្នក ចូល​បន្ទប់ បានឡើយ ប៉ុន្តែ​ជួនកាល​បុរស មុខ​អត់​កេរ្តិ៍ខ្មាស​ខ្លះ ក៏​មិន​ខ្ចី​ចាប់អារម្មណ៍ អ្នក​ដែល​មក​ធ្វើជា របាំង​ការពារ​ដេរ ។ មិនតែ​ប៉ុ​ណ្ណោះ ថែមទាំង​ស្រែក​ដេញ អ្នកការពារ​ដែលជា ឆ្អឹង​ទទឹង​ក របស់គេ​នោះ ឱ្យ​ចេញទៅ​ឆ្ងាយ​ទៀតផង ។ ដូច្នេះ​បើ​គូស្នេហ៍ របស់​អ្នកជា​ប្រភេទ បុរស​បែប​នោះ​មែន អ្នកការពារ​របស់​អ្នក​ត្រូវតែ ជា​បុគ្គល​ក្នុង​កម្រិត​មួយ ដែល​ធ្វើ​ឱ្យគេ​ក្រែងរអែង​ចិត្ត គឺ​អាចជា​ឪពុកម្តាយ ឬ​ញាតិ​ចាស់ទុំ ដែលមាន​ឥទ្ធិពល​ណាមួយ បើ​សម្រិតសម្រាំង យក​សុទ្ធតែ​អ្នកមាន​ឥទ្ធិពល​ប៉ុណ្ណោះ ហើយ​គេ​នៅតែ​ហ៊ាន​បំពាន​ទៀត គេ​ជាម​នុស្ស​ហួសហេតុ​ពេក​ហើយ​។​

៤-  រក​កិច្ច​ការធ្វើ​ឱ្យគេ​អស់កម្លាំង ៖ ព្រោះ​សិច​ជា​រឿង​ដែល ត្រូវ​ប្រើ​កម្លាំងកាយ កម្លាំង អារម្មណ៍​ច្រើន ដូច្នេះ​វិធី​បញ្ឈប់​ចំណង់​ផ្លូវភេទ​គេ  ធ្វើយ៉ាងណា​ឱ្យកម្លាំង​របស់គេ ចុះថមថយ ដែល​ប្រការនេះ បាន​ជះឥទ្ធិពល​ធ្វើឱ្យ អារម្មណ៍​ផ្លូវភេទ ដែល​គ្មាន​ព្រំដែន​របស់គេ ក៏​ចុះថមថយ​ទៅ​ដែរ ។ ស្ត្រី​ភាគច្រើន​តែង​ជ្រើសរើស ចូល​ក្លឹប​ហាត់ប្រាណ ឬ​លេង​កីឡា​ណា​ដែល​ប្រើ​កម្លាំង​ច្រើនៗ ដូចជា វាយ​ប៉េង​ប៉ុង លេង​បាល់ទះ បាល់ទាត់​ជាដើម ។ អ្នក​មិនចាំបាច់ ចូលទៅ​លេង ជាមួយ​ក៏បាន ប៉ុន្តែ​គ្រាន់តែ​ជំរុញ​ឱ្យគេ ទៅលេង​ជាមួយ ប្រុសៗ​ផ្សេងទៀត ឬ បើ​គិត​រក​នឹក​មិនឃើញ​ទេ អ្នក​អាច​ជ្រើសរើស វិធី​ងាយ​បំផុត ក្បែរ​ខ្លួន​បំផុត ដោយ​គ្រាន់តែ​បបួល​គេ​លាង​ឡាន ម៉ូតូ ឬ ធ្វើ​កិច្ចការ​ផ្ទះ​ជាមួយគ្នា ។ ជឿ​ចុះ​ថា កិច្ច​ការប្រើ កម្លាំង​ទាំងនេះ​នឹង​កាត់បន្ថយ​កម្លាំង ហើយ​ធ្វើឱ្យ​អារម្មណ៍​គេ លែង​ងប់ងុល តែ​រឿង​លើ​គ្រែ​បាន​ទៀត ។​

៥  -​ធ្វើ​ឱ្យគេ​អស់​អារម្មណ៍ ៖ ព្រោះ​កាលណា អ្នក​មិន​ចង់​ធ្លាក់​ជា ចំណី​តណ្ហា​របស់គេ​ទេនោះ រឿង​សំខាន់បំផុត គឺ​អ្នក​ត្រូវធ្វើ​អ្វីមួយ ដែល​បញ្ច្រាស​គ្នា ទៅនឹង​បរិយា​កាស​ល្អ ភាព​ស្អាត​ទាក់ទាញ ដែល​វា​គឺជា​ឫសគល់ នៃ​អារម្មណ៍​ស្រើបស្រាល របស់​បុរស ។ វិធី​ជាការ​ងាយ​បំផុត ដោយ​អ្នក​គ្រាន់តែ ធ្វើខ្លួន​យ៉ាងណា​ឱ្យ​មើលទៅ ឃើញ​មិន​ចូល​ភ្នែក ដូចជា សក់​កន្ទ្រើង មុខ​សុទ្ធតែ​ខ្លាញ់ ក្បាល​ស្អុយ ក្លិន​អាហារ ក្លិន​មាត់ ធុំ​ឆួល​ដោយ​ក្លិន​ខ្ទឹម ថែមទាំង​បែកញើស ពេញ​ខ្លួន​ទៀត ។ សភាព​ដែល​ប្រៃ និង ស្អុយ​ពេញ​ខ្លួន បែបនេះ ប្រុសៗ​ប្រហែលជា មិន​ហ៊ាន​មក​នែបនិត្យ ឬ ភ្លក្ស​រស​កាយ របស់​អ្នក​ឡើយ ប៉ុន្តែ​ក៏​កុំ​ទុកចិត្ត ពីព្រោះ បុរស​មួយ ចំនួន​មាន​រស​និ​យម ក្នុង​រឿង​សិច​ប្លែក​ខុសគេ ដោយ​ចូលចិត្ត និង មាន​អារម្មណ៍​សិច ជាមួយ​ស្ត្រី ដែលមាន​សភាព មើលទៅ​មិន​ស្អាត បែបនេះ​ទៅវិញ​។​

៦ – ធ្វើឱ្យ​អាច្រមក់​របស់គេ ទទួល​ការឈឺចាប់  ៖ ហើយ​វិធី​បញ្ឈប់​ដោយ ការធ្វើ​ឱ្យគេ​ឈឺខ្លួន​បែបនេះ ការពិតទៅ​យើង​មិន​ចង់​ឱ្យធ្វើ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក បាន​សាក ល្បង​វិធី​ផ្សេងៗ​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​នៅតែ​មិនអាច បញ្ឈប់​អារម្មណ៍​ផ្លូវភេទ ដ៏​ពុះកញ្ជ្រោល​របស់គេ​នោះ អ្វីដែល​អាច​បង្ក្រាប​ចំណង់ ផ្លូវភេទ​របស់គេ​បាន គឺត្រូវធ្វើ​ឱ្យ​អាច្រមក់​របស់គេ លែង​ងើបឡើង​រឹង ដោយ​រក​ល្បិច បបួល​គេ​ប្រឡែង គ្នា​លេង​ជាមួយ​អ្នក រួច​អ្នករក​ឱកាស​លើកជើង​របស់គេ​ឡើង ហើយ​តប់​ឱ្យចំ​អាច្រមក់​មួយ​ដៃ (​ល្មមៗ​បាន​ហើយ​) វា​អាច​នឹងធ្វើ ឱ្យគេ​ហួល​ទាល់តែ​ស្ពាន់មុខ ប៉ុន្តែ​ដោយ​ភាព ចុក​ហួល​នេះហើយ ដែល​ធ្វើ​ឱ្យគេ​ស្ថិត ក្នុង​សភាព ដែល​ដូច​ត្រូវ​ភ្លើងអគ្គិសនី​ឆក់ ហើយ​ពេលនោះ​អាច្រមក់​របស់គេ ដែល​កំពុងតែ​ដំឡើង​ឫទ្ធិ​រីក​ធំ ក៏​នឹងត្រូវ​រួម​ទន់​ទ្រោម​ទៅវិញ ហើយ​មិនអាច​ប្រើការ​បាន ជា​បណ្តោះអាសន្ន​ផងដែរ​៕

ប្រភព៖ watphnom

  • គួរ​ធ្វើ​បែបណានៅពេល​ដៃគូរបស់អ្នក​ មាន​អារម្មណ៍​ពុះកញ្ជ្រោល ចង់តែ​រួមរ័ក​ខុស​បែបបទ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: