វិធីចំហុយបាយកក ឆ្ងាញ់ដូចបាយក្តៅ

​ដើម្បី​ធ្វើ​ឲ្យ​បាយកក​ឆ្ងាញ់​ដូច​បាយ​ក្តៅ មាន​អាថ៌កំបាំង​១​ចំនួន​ដែល​អ្នក​អាចអនុវត្ត​តាម ។​

-​វិធី​ទី​១ ​ចង់​ចំហុយ​បាយកក​ឆ្ងាញ់ ដូច​បាយ​ទើប​ដាំ នោះ​ក្រោយ ពេលបាយ​ថ្មី​ទើប​រីង​ទឹក អ្នក​ត្រូវ​ដួស​បាយ​ថ្មី​ចេញ​១​ប្រឡោះ​ស្មើនឹង​បាយកក បន្ទាប់មក​ចាក់ទឹក​ក្តៅ​បន្តិច​ទៅក្នុង​ប្រឡោះ​នោះ និង​ដាក់​បាយកក​ចូល ចាក់​បាយ​ថ្មី​ដាក់​គ្របពីលើ​វិញ រួចហើយ​បើកភ្លើង​កម្តៅ​តិចៗ ។ ប្រសិន​ប្រើ​ឆ្នាំងបាយ​អគ្គិសនី​នោះ ត្រូវ​ចុច​គន្លឹះ​ចម្អិន​ជាថ្មី ។ ពេលណា​ចំហាយ​ភាយ​ចេញមក​គឺជា​ពេលដែល​អ្នក​អាច​ទទួលទាន​បាន​យ៉ាង​ឆ្ងាញ់​ពិសា ។

​-​វិធី​ទី​២ ​អាច​ចំហុយ​បាយកក ដោយ​ឆ្នាំងបាយ​អគ្គិសនី តាម​វិធី​ដាក់ចូល​ក្នុង​ឆ្នាំង​បន្តិច បាយកក​ដាក់​ក្នុង​ចាន​ហើយ​ដាក់ចូល​ក្នុង​ឆ្នាំង ។ បន្ទាប់មក​ចុច​គន្លឹះ​ចម្អិន ប៉ុន្មាន​នាទី​ក្រោយ​បាយ​នឹង​ក្តៅ​ដូច​បាយ​ថ្មី​ទើប​ដាំ ។

​-​វិធី​ទី​៣​ ប្រសិន​មិន​ចំហុយ​បាយ​ដោយ​ឆ្នាំងអគ្គិសនី អ្នក​អាច​ចំហុយ​ដោយ​ម៉ា​យ​ក្រូ​វ៉េវ ។ ដាក់​បាយកក​ទៅក្នុង​កា​តូ​គ្រី​ស្តា​ល់ ។ បន្ទាប់មក​យក​ក្រដាស​ស្រោប​រុំ​អាហារ​មក​ស្រោប​ឲ្យ​ជិត រួចហើយ​ដាក់ចូល​ក្នុង​វ៉ា​យ​ក្រូ​វ៉េវ នោះ​នឹងធ្វើ​ឲ្យ​បាយ​ឆ្ងាញ់​ពិសារ និង​មិន​ក្រៀម ។​​តាម​វិធី​ចំហុយ​បាយកក​ខាងលើ ទោះបី​អ្នក​ភ្លេច​បាយ​នៅ​ក្នុងនោះ​ជាច្រើន​ថ្ងៃ ក៏​បាយ​នៅតែ​មិន​ក្រៀម​រឹង ។

​-​វិធី​ទី​៤​ បាយ​ទទួលទាន​មិន​អស់​ត្រូវដាក់​ចូលក្នុង​ទូរ​ទឹកកក ។ ពេល​ចម្អិន​អ្នក​គ្រាន់តែ​ដាក់​បាយ​ទៅក្នុង​ស្មុគ​លាង​ស្រាលៗ​រួច​ដាក់​ចូលក្នុង​ឆ្នាំងបាយ​អគ្គិសនី បើកភ្លើង​ចម្អិន នោះ​បាយ​នឹង​ឆ្ងាញ់​ដូច​បាយ​ថ្មី (​មិនបាច់​ច្របាច់​បន្ថែម​ទឹក​) ៕

ប្រភព៖ iknow

  • វិធីចំហុយបាយកក ឆ្ងាញ់ដូចបាយក្តៅ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: