រុក្ខជាតិទាំងបីប្រភេទដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញមូស

មួសគឺជាសត្វដែលរំខានខ្លាំងបំផុត ហើយថែមទាំងអាចធ្វើអោយយើងឆ្លងជំងឺជាច្រើនដូចជា គ្រុនចាញ់និង គ្រុនឈាមជាដើម។ ហើយមនុស្សភាគច្រើនតែងតែប្រើប្រាស់ផលិតផលគីមីដើម្បីកំចាត់មូស ដូចជាធូបមូស និង ថ្នាំបាញ់មួសដែលបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលប្រើប្រាស់វា។ ហេតុនេះហើយ ទើបគេហៈទំព័រ KhmerWonder បានខិតខំស្រាវជ្រាវអត្តបទមួយនេះ មកជំរាបជូនប្រិយមិត្តអោយបានដឹង ដែលអត្តបទនេះនឹងធ្វើអោយប្រិយមិត្តដឹងពីរបៀបបណ្ដេញមូសដោយគ្រាន់តែដាំរុក្ខជាតិទាំងបីប្រភេទដូចខាងក្រោម៖

១.ស្លឹកគ្រៃ
ស្លឹកគ្រៃ គឺមិនត្រឹមតែជារុក្ខជាតិដែលផ្ដល់ប្រយោជន៍សម្រាប់សុខភាពនិងធ្វើជាគ្រឿងទេសសម្រាប់ធ្វើម្ហូបនោះទេ ស្លឹកគ្រែគឺជារុក្ខជាតិដែលធ្វើអោយសត្វមូសខ្លាច ដោយសារតែខ្លិនរបស់វា។ ស្លឹកគ្រៃគឺជារុក្ខជាតិដែលលូតលាស់បានលឿន ងាយស្រួលដាំដុះ ទោះជាលោកអ្នកដាំក្នុងម្លប់ឬក៏ដាំក្រោមកំដៅខ្លាំងក៏ដោយ។ លើសពីនេះទៅទៀតវាមានពណ៌ខៀវស្រងាត់ដែលអាចលម្អផ្ទះរបស់លោកអ្នកបានថែមទៀតផង។រុក្ខជាតិទាំងបីប្រភេទដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញមូស

២.ផ្កាស្បៃរឿង
ផ្កាស្បៃរឿងគឺជាផ្កាដែលមានសម្រស់ស្អាត ហើយត្រូវបានគេដាំធ្វើជាសួន ហើយពេលខ្លះគេដាំនៅក្នុងផើង ឬ ដាក់ដាំនៅតាមរានហាលដើម្បីលម្អ និងខ្លះទៀតដាំនៅជំុវិញសួនបន្លែដើម្បីដេញសត្វល្អិតដូចជាសត្វខ្មូតជាដើម។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ផ្កាស្បៃរឿងគឺជារុក្ខជាតិដែលអាចដេញមូលយ៉ាងមានប្រសិទ្ធភាំពផងដែរ ។

រុក្ខជាតិទាំងបីប្រភេទដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញមូស

៣.ជីអង្កាម
អ្នកប្រហែលជាបានដឹងរួចទៅហើយដែលថាមូសមិនចូលចិត្តក្លិនរបស់ជីអង្កាមនោះទេ។ ជីអង្កាម ជារុក្ខជាតិដែលដុះលូតលាស់យ៉ាងឆាប់រហ័ស មិនថាដាំនៅក្នុងដីឬក្នុងផើងនោះទេ។ វិធីសាស្ត្រងាយៗដើម្បីការពារកុំអោយមូលខាំនោះគឺ គ្រាន់តែយកជីអង្កាម  ទៅបុកអោយម៉ត់រួចយកមកលាបលើស្បែក ធានាថាមូសនឹងមិនហ៊ានមកចិត្តលោកអ្នកឡើយ។ ម្យ៉ាងវិញទៀត លោកអ្នកអាចដាំជីអង្កាមនៅក្នុងផើងហើយដាក់តាំងនៅក្នុងបន្ទប់ក៏បានដែរ ហើយមូសនឹងមិនហ៊ាននៅក្នុងបន្ទប់របស់លោកអ្នកនោះទេ។

រុក្ខជាតិទាំងបីប្រភេទដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញមូស

បើសិនជាប្រិយមិត្តគិតថា អត្តបទនេះមានប្រយោជន៍ សូចជួួយចែករំលែកអត្តបទនេះទៅកាន់ក្រុមគ្រួសារនិងមិត្តភក្តិផង ហើយគេហៈទំព័រយើងខ្ញុំនឹងខិតខំស្វែករកអ្វីថ្មីៗមកផ្ដល់ជូនប្រិយមិត្តបន្ថែមទៀត៕

ប្រភព៖ khmerwonder

  • រុក្ខជាតិទាំងបីប្រភេទដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញមូស已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: