វិធី​​ធ្វើ​នំ​ផ្កា ស្រួយ​ឆ្ងាញ់​​​ ងាយ​ៗ​​​​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ

នំ​​​នេះ​​ត្រូវ​​គេ​ហៅ​​ឈ្មោះ​​នំ​ផ្កា​ ដោយ​សារ​វា​មាន​រូប​រាង​​ស្រដៀង​​​ទៅ​​នឹង​​ផ្កា​កំពុង​រីក​​​។ ​នំ​ផ្កា​​​​​មាន​​​លក្ខណៈ​ស្រួយ​​​​ឆ្ងាញ់​​ពេល​ទុក​ត្រជាក់​ ​តែ​បើ​នៅ​ក្ដៅ​​ទើប​ស្រង់​ពី​ខ្លាញ់​វា​ទន់​ស្វិត​។ ​នំ​នេះ​​​ទទួល​​ការ​ពេញ​និយម​​​ពី​ក្មេងៗ​ និង​​យុវវ័យ​​ ​ព្រោះ​​​​ញ៉ាំវា​​ច្រើន​​កាន់​តែ​ជក់​មាត់​​ បើ​លោក​អ្នក​​ចង់​​ចេះ​​ធ្វើ​​​នំ​នេះ​​ ​​​អាច​សាក​ល្បង​​តាម​វិធី​ងាយ​ៗ​​ខាង​ក្រោម​នៅ​ផ្ទះ​​ជាមួយ​គ្រឿង​​ផ្សំ​​ អាច​រក​បាន​​តាម​តូប​លក់​នានា​​​។


គ្រឿង​ផ្សំ ​​សម្រាប់​​ធ្វើ​នំ​​​កន្លះ​ចាន​ធំ៖

-ម្សៅអង្ករ ២៥០​ក្រាម
-​ខ្ទិះដូង​ ៥០ក្រាម
-ទឹក​កំបោរ​ថ្លា ៦៥ក្រាម
-ស្ករស ១២០ក្រាម
-អំបិល​កន្លះ​ស្លាបព្រា
-ល្ង ១ស្លាបព្រា
-ប្រេងឆា​​​ ១កូនចាន
-ពុម្ព​ដែក​​រាង​ផ្កា

វិធី​ធ្វើ៖
​-ដាក់​​គ្រឿង​ផ្សំ​​ទាំង​អស់​​ ច្របាច់​​បញ្ចូល​គ្នា​ក្នុង​ចាន​ធំ​មួយ​​ រួច​​​កូរ​ឲ្យ​សព្វ​ ​
-​ដាក់​ខ្ទះ​ភ្លើង​​ចាក់​ខ្លាញ់ចូល​​​​ ទុក​ឲ្យ​ក្ដៅ ​រួម​​ទាំង​​ជ្រលក់​​ពុម្ព​​​ក្នុង​​​ខ្លាញ់​​ឲ្យ​ក្ដៅ​ផង​ ​​ដើម្បី​កុំឲ្យ​ជាប់​នំ​ពេល​ចៀន
-ត្រាំ​ខ្លាញ់​រួច​​ យក​ពុម្ព​​ជ្រលក់​​​​ក្នុង​ម្សៅ​កូររួច​ នោះ​វា​ជាប់​ពុម្ព​ រួច​​​​លើក​យក​បំពង​តែម្ដង
-ចុងក្រោយ​ស្រង់​ទុក​លើ​ចង្អើរ​​ឲ្យ​ស្រក​ខ្លាញ់​ជា​ការ​ស្រេច​ ធ្វើ​បែប​នេះ​​ដដែល​ៗ​ច្រើន​ដង ​​រហូត​អស់​​ម្សៅ៕​

ប្រភព៖ iknow

  • វិធី​​ធ្វើ​នំ​ផ្កា ស្រួយ​ឆ្ងាញ់​​​ ងាយ​ៗ​​​​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: