តុងយុំាបង្កង

គ្រឿងផ្សំ៖
– បង្កងទឹកសាបបកសំបក 2ចានតូច
– ផ្សិតចំបើងពុះជាពី 1ចានតូច
– គល់ស្លឹកគ្រៃដំហើយហាន់ជាកង់ៗ 2ដើម
– ខ្ញីហាន់ជាចំណិតៗ 6ចំនិត
– ស្លឹកគ្រៃ 5សន្លឹក
– ទឹកដោះគោឆៅ 1/4កូនចានតូច
– ទឹកក្រូចឆ្មារ 2ស្លាបពា្រ
– ម្ទេសដៃនាង រឺ ជីវ៉ាន់ស៊ុយស្រស់សម្រាប់លម្អគ្រឿងផ្សំរសជាតិ
– ទឹកត្រីកោះកុង 2ស្លាបព្រា
– ទឹកសាប 4ចានតូច
វិធីធ្វើ៖
យកទឹកដាក់ចូលក្នុងឆ្នាំងហើយបើកភ្លើងរហូតដល់ពុះ ដាក់ខ្ញី ស្លឹកគ្រៃ ហើយនៅពេលពុះម្ដងទៀត​ ដាក់បង្កងនិងផ្សិតចូល រួចស្ងោរ ដល់ឆ្អិនទើបដាក់ ទឹកត្រីកោះកុង ទឹកដោះគោឆៅ រួចកូរចូលគ្នារហូតដល់ពុះម្ដងទៀត ទើបដាក់ទឹកក្រូចឆ្មារ បន្ទាប់មកដួសដាក់ចាន ហើយដាក់ស្លឹក ជីវ៉ាន់ស៊ុយ លម្អជាការស្រេច។
រូបមន្ដបន្ថែម៖
1-​ បើសិនជាគ្មានផ្សិតចំបើងទេ អាចដាក់ផ្សិតចិនមកជំនួសបាន។
2- ដើម្បីឲ្យរសជាតិឆ្ងាញ់ដូចចិត្តនៅពេលទទួលទានបាន យើងត្រូវដួសរំលែកហើយបន្ថែមម្ទេស នឹង ក្រូចឆ្មារ តាមចំណង់ចំណូល ចិត្ត របស់អ្នក៕

ប្រភព៖ iknow