ងាយៗ​ជួយ​ឲ្យ​​នារី​ៗ​មាន​រាង​ស្អាត​ស្រឡូន​

រាង​កាយ​ដង​ខ្លួន​ស្អាត​ស្រឡូន គ្មាន​ដុះ​ក្បាល​ពោះ ខ្លាញ់ ឬ​ធាត់ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​ៗ​រូប ដើម្បី​មាន​មន្ត​ស្នេហ៍​លើ​កន្លង់​ជា​បុរសៗ​ដែល​កំពុង​ហើរ​ឆ្វៀលឆ្វាត់​សម្លឹង​រក​ មើល​បុប្ផា​។ មិត្ត​យុវវ័យ​ខ្លះ មិន​ពេញ​ចិត្ត​នឹង​រាង​ធាត់​ដុះ​ក្បាល ក៏​ប្រថុយ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំនួនដើម្បី​សម្រក​ទម្ងន់ ខណៈ​ខ្លះ​ទៀត បង្ខំ​ចិត្ត​កាត់​បន្ថយ​របប​អាហារ ឬ​បង្អត់​អាហារ​ខ្លួន​ឯង។ លទ្ធផល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ ភាគ​ច្រើន​មិន​ដូច​ការ​រំពឹង​ទុក​ទេ គឺ​ផ្ទុយ​ទៅ​វិញ បែរ​ជា​ធ្វើ​ឲ្យ​មិត្ត​នារី​ខ្លះ រីក​ទទឹង (ឡើង​ទម្ងន់) និង​មាន​បញ្ហា​សុខភាព។ដូច្នេះ​ហើយ Sabay សូម​​ណែនាំ​ពី​វិធីសាស្ត្រ​ងាយៗ​ខ្លះៗ​ដែល​អាច​ឲ្យ​មិត្ត​នារីៗមានរាងស្អាតស្រឡូន ដោយ​មិន​ចាំបាច់​ប្រថុយ​ប្រថាន​ដូច​ខាង​លើ។ ចង់​ដឹង​ថា មាន​ខ្លះ សូម​តាម​ដាន​អាន​ខាង​ក្រោម៖

១. របប​អាហារតុល្យភាព​នៃ​របប​អាហារ សំខាន់​ណាស់ ដើម្បី​គ្រប់គ្រង​ទម្ងន់​។ ដូច្នេះ ការ​ជ្រើសរើស​អាហារ គួរ​តែ​ប្រយ័ត្ន​ប្រយែង។បង្កើត​តុល្យភាព​នៃ​របប​អាហារ​អ្នក៖ មាន​ន័យ​ថា អ្នក​ត្រូវ​ទទួល​ទាន​អាហារ​សាច់​ដែល​គ្មាន​ជាតិ​ខ្លាញ់​ច្រើន (សាច់​ជ្រូក) ត្រី (ប្រសើរ​បំផុត) បន្លែ​បៃតង និង​ផ្លែឈើ​សម្បូរ​វីតាមីន C ដើម្បី​បំប៉ន​ស្បែក​កាន់​តែ​តឹង​ណែន។ ជៀស​វាង ទទួល​ទាន​សាច់​សុទ្ធ ដោយ​គ្មាន​បន្លែ។ ពិសេស​លើស​នេះ បើ​អាច គួរ​ជៀស​វាង​ទទួល​ទាន​អាហារ fast food (ប៊ើហ្គើរ, ភីហ្សា, ភ្លៅ​មាន់​បំពង ជា​ដើម) ជា​ប្រចាំ ព្រោះ​វា​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ច្រើន។គួរ​ទទួល​ទាន​ទឹក​មួយ ឬ​ពីរ​កែវ មុន​នឹង​ទទួល​អាហារ​រៀងរាល់​ពេល។ ធ្វើ​បែប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ស្រែក​ឃ្លាន​របស់​អ្នក ដែល​ជួយ​អ្នក​ឆាប់​ឆ្អែត។ស៊ុប​បន្លែ៖ ចំពោះ​អ្នក​ធាត់​ស្រាប់ គួរ​ទទួល​ទាន​ស៊ុប​បន្លែ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ទម្ងន់។ ធានា​ថា ក្នុង​រយៈ​ពេល ១ សប្ដាហ៍ អ្នក​នឹង​ទទួល​បាន​ផល​ជា​មិន​ខាន។ ទទួល​ទាន​តែ​ក្រូចឆ្មារ៖ ទម្លាប់​ទទួល​ទាន​តែ​ក្រូចឆ្មារ មួយ​ថ្ងៃ​ពីរ​ទៅ​បី​កែវ ជំនួស​កាហ្វេ ជា​ការ​ប្រសើរ។ បែប​នេះ អាច​សម្អាត​ជាតិ​ពុល​ក្នុង​ឈាម​អ្នក និង​ជា​លទ្ធផល​ធ្វើ​ឲ្យ​កោសិកា​ឈាម និង​ស្បែក​ស្រស់​ថ្លា។

២. សូ​ណា (Sauna)ក្នុង​រយៈ​ពេល ១៥ នាទី សូ​ណា​អាច​ធ្វើ​ឲ្យ​អ្នក​ហូរ​ញើស​ជា​មធ្យម​កន្លះ​លីត្រ។ បែក​ញើស មាន​ន័យ​ថា ជាតិ​ពុល​ក្នុង​ឈាម ឬ​រាងកាយ​អ្នក ត្រូវ​សម្អាត។ ញើស​ជា​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ ដូច្នេះ ស្បែក​អ្នក​ទៀតសោត ប្រាកដ​ជា​តឹង​ណែន​រលោង​ជា​មិន​ខាន។ គប្បី​ទទួល​ទាន​ទឹក​ពីរ ឬ​បី កែវ បន្ទាប់​ពី​សូ​ណា​ម្ដងៗ ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ សូ​ណា គួរ​មាន​រយៈ​ពេល​តែ ១៥ ទៅ ២០ នាទី ជា​ការ​ប្រសើរ។ អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម បេះដូង ឬ​ក្មេងៗ មិន​ត្រូវ​សូ​ណា​ជា​ដាច់​ខាត។

៣. ហាត់​ប្រាណលំហាត់​ប្រាណ​សម្រាប់​មិត្ត​នារីៗ មាន​ច្រើន​ប្រភេទ ដូចជា៖ លំហាត់​ប្រាណ aerobics បង្កើន​អុកស៊ីហ្សែន​ក្នុង​ឈាម ការ​វាយ​សី រាំ ហែល​ទឹក -ល-។ សកម្មភាព​រាង​កាយ​បែប​នេះ​ជា​ប្រចាំ រួម​ចំណែក​ក្នុង​ការ​ដុត​បំបែក​កាឡូរី​ដែល​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក បំបាត់​ជាតិ​ពុល​ក្នុង​ឈាម និង​សម្រក​ទម្ងន់។ ម្យ៉ាងទៀត បន្ទាប់​ពី​សកម្មភាព​នឿយហត់​ទាំង​នេះ វា​នឹង​ជួយ​កាត់​បន្ថយ​ចំណង់​ទទួល​ទាន​របស់​អ្នក ពោល​គឺ​មិន​ទទួល​ទាន​ច្រើន។

៤. ដំណេក​គ្រប់គ្រាន់បើ​អ្នក​អនុវត្ត​បាន​តាម​ចំណុច​ទាំង​បី​ខាង​លើ តែ​បរាជ័យ​ត្រង់​ចំណុច​នេះ ក៏​ឥត​ប្រយោជន៍​ដដែល ព្រោះ​ដំណេក​ជា​កត្តា​សំខាន់​បំផុត។ ដំណេក​មិន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​សុខភាព​ស្បែក​អ្នក​ឆាប់​ចាស់ ពោល​គឺ​ស្បែក​មុខ​ចាស់ ស្បែក​ខ្លួន ដៃ​ជើង យារ គ្មាន​សំណើម។ ជា​មធ្យម អ្នក​គួរ​គេង​ ៨ ម៉ោង ក្នុង​មួយ​ថ្ងៃ ជា​ការ​ល្អ។
បម្រាម៖-ចៀស​វាង​បង្អត់​អាហារ​ខ្លួន​ឯង-ចៀស​វាង​លេប​ថ្នាំ​រក្សា​រាង ឬ​សម្រក​ទម្ងន់ ព្រោះ​ថា ការ​ស្រក​ទម្ងន់​ឆាប់​ពេក នឹង​ធ្វើ​ឲ្យ​អ្នក​ខ្សោយ​ បាក់​កម្លាំង​ជា​ពុំ​ខាន។ ម្យ៉ាងទៀត ត្បិត​តែ​ស្រក​មែន តែ​ស្បែក​អ្នក​គ្មាន​សំណើម គឺ​យារ​ជ្រីវជ្រួញ។ អេ​ហេ! ឯ​សាច់​គូថ​វិញ ប្រាកដ​ជា​រាប​ស្មើ​សំប៉ែត​ដូច​ចេក​អាំង​មិន​ខាន។ នារី​គ្មាន​សាច់​គូថ គឺ​មិន​បាច់​និយាយ​ទេ!

ប្រភព៖ iknow

  • ងាយៗ​ជួយ​ឲ្យ​​នារី​ៗ​មាន​រាង​ស្អាត​ស្រឡូន​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: