មូលហេតុឆាប់ពេញក្រមុំ

ការធ្លាក់​រដូវ​ជាសញ្ញា​បញ្ជាក់​ពីការ​ឈានដល់​វ័យបន្ដ​ពូជ គ្រប់ការ ឬក៏​ពេញ​ក្រមុំ​របស់​កុមារី។ កាលពី​មុនការ​ធ្លាក់​រដូវ​ដំបូង ឬពេញ​ក្រមុំច្រើន​កើតមាន​នៅពេល​ដែលកុមារី​មានអាយុ​ពី១៣​ទៅ១៧​ឆ្នាំ។ ប៉ុន្ដែ​នៅពេល​បច្ចុប្បន្ន​នេះ មិនដឹង​ជាមូល​ហេតុអ្វី​បានជា កុមារី​កាន់តែ​ឆាប់ធ្លាក់​រដូវ​ដំបូង ដែល​កុមារី​ខ្លះមាន​អាយុត្រឹម​តែ១០​ឆ្នាំប៉ុណ្ណោះ។ដើម្បី​ឱ្យលោក​អ្នក ជាពិ សេស​ស្ដ្រីជា​ម្ដាយបាន​ជ្រាបកាន់​តែច្បាស់​អំពី​ហេតុផល​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យកុមារី​កាន់តែ​ឆាប់ ធ្លាក់​រដូវ​ដំបូង​នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកវេជ្ជ​បណ្ឌិត ឡឹក សែ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សាអំ​ពីបញ្ហា​នេះ។

លក្ខណៈ​ទូទៅ​នៃ​រដូវ​ដំបូងតាម​ពិត​ធម្មជាតិ​បានតាក់​តែងឱ្យ​ស្ដ្រីមាន​មេជីវិត​ញីនៅក្នុង​ខ្លួនជា​ស្រេច ចាប់​តាំងពី​ពេលចាប់​កំណើត​មកម្ល៉េះ គ្រាន់តែ​មិន ទាន់ដល់​ពេលដែល​ត្រូវបញ្ចេញ​មកតែ​ប៉ុណ្ណោះ។ នៅពេល​ពេញវ័យ​ត្រូវ មាន​រដូវទើប​មេជីវិត​ញីធ្លាក់​ចុះមក ដែលជា​សញ្ញា​ប្រាប់ថា​ស្ដ្រី អាចឈាន​ដល់វ័យ​បន្ដពូជ​បាន​ហើយ។ ហេតុនេះ​ហើយទើប​ស្ដ្រីត្រូវ​មានរដូវ។ កាលពី​ជំនាន់​មុនភាព​ពេញវ័យ​របស់ស្ដ្រី​គឺនៅក្នុ​ងវ័យ ១៧ ឬ១៨ឆ្នាំ។ ផ្ទុយទៅ​វិញបច្ចុប្បន្ន​នេះ ស្ដ្រីឆាប់​មានរដូវ​ហើយការ​មករដូវ​ដំបូង​របស់​ស្ដ្រីធ្លាក់​មកត្រឹម​១១ ឬ១២​ឆ្នាំតែ​ប៉ុណ្ណោះ។មូលហេតុ​នៃការ​ឆាប់មាន​រដូវ​ដំបូងមាន ហេតុ​ផលធំ​ៗចំនួន​ពីរដែល​បណ្ដាល​ឱ្យកុមារី​ឆាប់ធ្លាក់​រដូវដំបូង​នាពេល​បច្ចុប្បន្ន​នេះ។

-កត្ដា​ចំណី​អាហារ ៖ ដោយនៅ​ពេល​បច្ចុប្បន្ន​នេះមាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​សុខភាព​របស់​កុមារី ពោរពេញ​ទៅដោយ​វីតាមីន ថាមពល ជាហេតុ​ធ្វើឱ្យ​ការផលិត​ឈាមរដូវ​បានល្អ ទើបឱ្យ​មានការ​ធ្លាក់​រដូវ។
-កត្ដា​សង្គម ៖ សម័យ​កាលកាន់​តែ​ទំនើប ធ្វើឱ្យ​ការបញ្ជូន​ព័ត៌មាន​ជារូប​ភាព ជាខ្លឹម​សារ​អំពី​ការថែ​ទាំ​សុខភាព សុខភាព បន្ដពូជ សុខភាព​ផ្លូវភេទ​ជាដើម។ ទាំងនេះ​ជាហេតុ​ផលមួយ​ដែលនាំ​ឱ្យអា​រម្មណ៍របស់​កុមារី​ឆាប់​ទទួល និងស្វែង​យល់អំពី​រឿង អស់ទាំងនេះ​បានច្រើន។ ព័ត៌មាន​ទាំងអស់​នោះបាន​ជំរុញឱ្យ​ខួរក្បាល​ធ្វើការ នៅពេល​ដែលខួរ​ក្បាលធ្វើ​ការក៏​បាន បញ្ជាមកដៃ​ស្បូនឱ្យ ធ្វើការ​ដូចគ្នា​ដែរ។ ទោះបី​ជាយ៉ាង​នេះ កុមារី​នៅពេល​នេះឆាប់​ធ្លាក់រដូវ​ដំបូង​ក៏ដោយ ក៏មាន​ការសង្កេត​មួយបាន​បង្ហាញ​ថា ការធ្លាក់​រដូវ ដំបូង​នៅពេល​មានអាយុ​ពី១០​ទៅ១២​ឆ្នាំ​របស់​កុមារីមាន​តែនៅតាម​ទីក្រុង ឬទី​ប្រជុំជ​នតែ​ប៉ុណ្ណោះ។

ដោយ​ឡែក​នៅតាម​ទីជន​បទ ការ​ធ្លាក់រដូវ​ដំបូង​របស់​កុមារី​ច្រើនយឺត​ជាងកុមារី​នៅទី​ក្រុង ដោយ​ផ្អែកលើ​ការ​បរិភោគ​ចំណី​អាហារ ឬកត្ដា​សង្គម និងព័ត៌​មានដែល បញ្ជូន​ទៅដល់ពួកគេ មិនបាន​ពេញលេញដូ​ចនៅទី​ក្រុង។ផល​ប៉ះពាល់​នៃការ​ឆាប់មាន​រដូវ​ដំបូងរហូត​មកដល់​ពេលនេះ​មិនទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃការ​ឆាប់មក​រដូវនោះទេ។ ប៉ុន្ដែ បើតាម​ការប៉ាន់​ស្មាន​ចំពោះ​ស្ដ្រីរូប​ណាដែល​ឆាប់មាន​រដូវ​ដំបូង ពួកគេ​ងាយ​ជួប​ប្រទះ​នឹងការឆា​ប់អស់​រដូវ​ដែរ។ដំបូ​ន្មានអ្ន​កជំនា​ញរហូត​មកដល់​ពេលនេះ​មានឪពុក​ម្ដាយជា​ច្រើនមាន​ការ​ព្រួយបា​រម្ភអំពី​ការឆាប់​មាន​រដូវ ចំពោះ​កូនស្រី​របស់ខ្លួន។

នៅពេល នេះ លោកអ្នក​បាន ជ្រាប​ច្បាស់ហើយ​អំពី​ការប្រែ​ប្រួលនៃ​ការមាន​រដូវ​ដំបូង​នេះ។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក៏ឪពុ​កម្ដាយ​ទាំង​ឡាយ បន្ដការ​តាមដាន​សុខភាព​របស់កូន​ស្រីឱ្យ​បានជាប់​ជាប្រចាំ បើមាន​បញ្ហាមិន​ប្រក្រតី​ត្រូវនាំ​កូនទៅ​រកអ្នក​ជំនាញ​ជា​បន្ទាន់៕

ប្រភព៖ iknow