Xiumin សមាជិកក្រុម Exo ទៅដើរលេងវិស្សមកាល នៅឯប្រទេសវៀតណាម ប៉ុន្តែបែរជាជួប… (មានវីដេអូ)

វៀតណាម៖ មួយរយៈពេលចុងក្រោយនេះ លោក Xiumin សមាជិកក្រុម Exo ត្រូវបានគេរាយការណ៍ថា លោកត្រូវបានអ្នកគាំទ្រតាមស្អិត ស្ទើរដកខ្លួនមិនបាន ក្នុងអំឡុងពេល វិស្សមកាលផ្ទាល់ខ្លួននៅឯប្រទេសវៀតណាម។

នេះបើយោងតាមការរៀបរាប់ របស់សាក្សីដែលក្នុងហេតុការណ៍នោះផ្ទាល់ បានឲ្យដឹងថា Xiumin បានទៅទស្សនា នៅប្រទេសវៀតណាម ជាមួយក្រុមគ្រួសារ ដើម្បីសម្រាកថ្ងៃវិស្សមកាល។ បើទោះបីជាតារាប្រុសសង្ហារូបនេះ ព្យាយាមរកកន្លែងស្ងប់ស្ងាត់ លក្ខណៈឯកជនយ៉ាងណា ផ្ទុយទៅវិញអ្នកគាំទ្ររាប់រយនាក់ បាក់ទឹកបាក់ដី សម្រុកមករកលោកទៅវិញ។ លើសពីនេះទៀត អ្នកគាំទ្រវៀតណាម បាននាំគ្នាតម្រង់ជួរឈរចាំលោកនៅមុខភោជនីយដ្ឋាន ជាកន្លែងដែលលោក Xiumin ទទួលទានអាហារពេលល្ងាចនៅទីនោះ។ បន្ទាប់ពីការបរិភោគអាហារពេលល្ងាច ត្រូវបានបញ្ចប់ ទីបំផុតលោកត្រូវជាប់នៅក្នុងភោជនីយដ្ឋាន ទៅណាមិនរួច ដោយសារហ្វូងអ្នកគាំទ្រនៅពេញខាងមុខជណ្តើរចេញចូល។

បន្ថែមពីនេះទៀត ក្រុមអ្នកគាំទ្រទាំងនោះ បានតាមលោកទៅដល់សណ្ឋាគារ ដែលជាកន្លែងលោកស្នាក់នៅ ព្រមទាំងព្យាយាមតាមស្វែងរកបន្ទប់របស់គាត់ថែមទៀតផង។ ក្រោយមក អ្នកចាត់ការរបស់លោកXiumin បានមកជួយធ្វើអន្តរាគមន៍កែសម្រួលស្ថានការទាំងនោះ ឲ្យបានប្រសើរឡើងជាងមុនផងដែរ។

ដូចនេះគម្រោងការវិស្សមកាល ដែលលោកបានគ្រោងទុកថា នឹងមានភាពរីករាយ លក្ខណៈផ្ទាល់ខ្លួន និងស្ងប់ស្ងាត់ល្អនោះ មិនបានសម្រេចឡើយ។

មិនថាយ៉ាងណា ក្រុមអ្នកគាំទ្រ បានរាយការណ៍មកថា តាមពិតទៅ Xiumin គាត់មិនបានបញ្ចេញកាយវិការខឹង សម្បារអ្វីដាក់គាំទ្រនោះទេ ប៉ុន្តែគាត់ថែមទាំង រក្សាស្នាមញញឹមរបស់គាត់ដាក់ អ្នកគាំទ្រជានិច្ចទៅវិញ ព្រមទាំងរីករាយស្វាគមន៍យ៉ាងចិត្តល្អដាក់អ្នកគាំទ្រ ថែមទៀតផង។ ហើយអ្វីដែលសំខាន់មួយទៀត គឺមនុស្សដែលនៅទីនោះ គឺមិនមែន ក្រុមអ្នកគាំទ្រទាំងស្រុងនោះទេ បើគិតទៅមានតែ៦០%តែប៉ុណ្ណោះនៃអ្នកគាំទ្រ ក្រៅពីនោះគឺសុទ្ធតែក្រុមអ្នកសារពត័មានប៉ុណ្ណោះ៕

ប្រភព៖​ Allkpop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload