ភីអិនអិន ផ្តល់ឱកាសឲ្យទស្សនិកជន បោះឆ្នោតជ្រើសរើសពិធីករ ពិធីការនី

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ភីអិនអិន បានកំពុងផ្តល់ឱកាសដល់ ទស្សនិកជនរបស់ខ្លួន ធ្វើការជ្រើសរើស ពិធីករ ពិធីការនី ដែលខ្លួនពេញចិត្តជាសាធារណៈ សម្រាប់កម្មវិធីកំសាន្តចុងសប្តាហ៍របស់ ភីអិនអិន គឺកម្មវិធី យុវវ័យទាន់សម័យ ឬ Teen Talk។

យុវវ័យទាន់សម័យ ជាកម្មវិធីកំសាន្តដ៏ពេញនិយមមួយ ទទួលការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន ហុងដា បានកំពុងស្វែងរក ពិធីករ ពិធីការនីវ័យក្មេង សម្រាប់កម្មវិធី ដោយបានជ្រើសរើស យុវជន ស្រស់សង្ហារ ៥រូប និងយុវតី ដ៏ស្រស់សោភា ៥រូប ដើម្បីបើកឲ្យមានការបោះឆ្នោតជាសាធារណៈ ថាតើ យុវជន យុវតី រូបណា សាកសម ក្លាយជាពិធីករ-ពិធីការនី ក្នុងកម្មវិធីកំសាន្តនេះ។ 

កញ្ញា អ៊ុង ម៉េងយាន អ្នកផលិតកម្មវិធី យុវវ័យទាន់សម័យ ឬ Teen Talk ប្រាប់ឲ្យដឹងថា ក្រុមការងារកម្មវិធី កំពុងសម្លឹងរកយុវជន យុវតី ដែលមើលទៅសាកសម ទាំងរូបសម្ផស្ស ទាំងសមត្ថភាព។ ក្រុមការងារ ចង់បានបេក្ខជន បេក្ខនារី ជាមនុស្សចូលចិត្តភាពទាន់សម័យ ស៊ីវីល័យ និងមើលទៅទាក់ទាញ។
បេក្ខជន ទាំង៥រូបដែលភីអិនអិន បានជ្រើសសម្រាប់ការប្រកួតប្រជែង មានដូចជា៖ 

១-យុវជន ថន ដេវីត អាយុ ១៦ឆ្នាំ មកពីរាជធានីភ្នំពេញ 

២-យុវជន ម៉េង រ៉ាយុទ្ធ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ 

៣-យុវជន ឈិត សុវណ្ណនិមិត្ត អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ 

៤-យុវជន បុត្រា តូច អាយុ មកពីខេត្តកំពត 

៥-យុវជន ភារៈ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ 

ដោយឡែក សម្រាប់បេក្ខនារីទាំង៥រូប ដែលបានជ្រើសសម្រាប់ប្រកួតប្រជែង មាន៖ 

១-យុវតី អ៊ិន ចាន់បូរមី អាយុ១៧ឆ្នាំ 

២-យុវតី យុទ្ធ បូរាមី អាយុ ១៩ឆ្នាំ 

៣-យុវតី អួង និមល អាយុ ១៥ឆ្នាំ មកពីរាជធានីភ្នំពេញ 

៤-យុវតី អ៊ឺង វីលាង អាយុ ១៩ឆ្នាំ 

៥- យុវតី វត្តី ភិរុណ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ 

កម្មវិធី យុវវ័យទាន់សម័យ មានផ្សាយជូនទស្សនា រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១ ដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់។
យុវជន មានឱកាសជាប់ ជាពិធីករថ្មីសម្រាប់កម្មវិធី នឹងត្រូវចូលជំនួសតំណែង ពិធីករ លោក វុធ ថុង ខណៈយុវតីជ័យលាភី ក៏នឹងជំនួសតំណែង ពិធីការនីស្រស់ស្អាតរបស់កម្មវិធី កញ្ញា ភិន សុដាលីស ។
ផលិតករកម្មវិធីដដែល បញ្ជាក់ថា ក្នុងនាមស្ថានីយទូរទស្សន៍មួយ ពួកយើងពិតជាមានកិត្តិយសជាខ្លាំង ដែលអាចផ្តល់ឲ្យសាធារណៈជន វាយតម្លៃទៅលើ ការជ្រើសរើសពិធីករ ពិធីការនីសម្រាប់ពីកម្មវិធីរបស់ ភីអិនអិន។ កញ្ញាក៏បានស្នើឲ្យទស្សនិកជនទាំងអស់ ចូលរួមចូលរួមបោះឆ្នោតទាំងអស់គ្នា តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ ភីអិនអិន ដែលមានអាស័យដ្ឋាន www.facebook.com/PNNTVCambodia ។    

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload