ដឹងអត់! តម្លៃខ្លួន គីម ច័ន្ទបូរមី មួយរឿងទទួលបានប៉ុន្មាន ?

ភ្នំពេញ៖ ត្រឹមរយៈពេលតែ៤ ខែសោះ តារាស្រស់សោភាចំណូលថ្មីក្នុងពិភពសិល្បៈ កញ្ញា គីម ច័ន្ទបូរមី បានទទួលថតរឿង មិនក្រោម ៥រឿង តម្រូវឲ្យដើរតួឯក ។

គីម ច័ន្ទបូរមី ដែលទស្សនិកជនសរសើរថា មានសម្រស់ស្រស់សោភា មិនចាញ់ តារាប្រទេសជិតខាងនោះ បច្ចុប្បន្ននេះ កំពុងប្រទាក់យកប្រជាប្រិយភាពយ៉ាងខ្លាំង ពីទស្សនិកជន តាមរយៈការថតស្ពតពាណិជ្ជកម្ម ជាពិសេស ការបង្ហាញវត្តមាន តាមរយៈតួឯក ៤រឿង និងតួរងមួយរឿង ក្នុងឆ្នាំ២០១៦នេះ។ 

គីម ច័ន្ទបូរមី បានប្រាប់ LookingToday នៅរសៀលថ្ងៃទី២៥ ខែមេសា ឲ្យដឹងថា «គិតត្រឹមឆ្នាំ២០១៦ នេះនាងខ្ញុំ ទទួលបានរឿង ចំនួន ៥ ក្នុងនោះមានរឿង «សិស្សប្អូនសំណព្វចិត្ត» រឿង«ស្ទឹងស្នេហា» រឿង «ស្នេហ៍បញ្ច្រាសទិស» រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» និងរឿង «ទេពធីតាម៉ាណាកាំង» ដែលក្រុងពាលី នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះ» ។

គីម ច័ន្ទបូរមី ថា «ក្នុងចំណោម៥រឿងនេះ មានតែរឿង «សិស្សប្អូនសំណព្វចិត្ត» ដែលខ្ញុំដើរជាតួរង ហើយក្រៅពីនេះ តួឯក និងមានផលិតមកទាក់ទងថតរឿងផ្សេងទៀតដែរ តែខ្ញុំអត់ពេលឲ្យគេ» ។

ទាក់ទិនជោគរាសី ឡើងស្រឺតៗក្នុងពិភពសិល្បៈនេះ គីម ច័ន្ទបូរមី ក៏បានបង្ហើបឲ្យដឹងផងដែរថា «១រឿងខាងអ្នកដឹកនាំ និងផលិតកម្មឲ្យតែ ១៥០០ ដុល្លារអាម៉េរិកដោយគិតតាមថ្ងៃដែលថតឲ្យ ហើយបើថតច្រើនថ្ងៃ គឺអាចដល់ជាង ២០០០ ដុល្លារអាម៉េរិក» ។

គីម ច័ន្ទបូរមី បានបន្ថែមថា «តម្លៃខ្លួនេះ ខ្ញុំមិនហ៊ានទារ ពីផលិតកម្ម ឬអ្នកដឹកនាំរឿងនោះទេ ដោយអាស្រ័យខាងផលិតកម្ម មើលពីសមត្ថភាពរបស់ខ្ញុំ» ៕ 

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ សម្រាប់តារាចម្រៀងស្រី បុ្រសខ្មែរវិញ គឺមានតម្លៃហួសកប់ពពក ដែលអ្នកមិនបានជ្រាបពីមុនមក។ ទស្សនិកជន មួយចំនួនធំ ប្រហែលជា មិនបានដឹងទេ អំពីទីផ្សារ តម្លៃខ្លួនរបស់ តារាចម្រៀង ស្រី-ប្រុសរបស់ខ្មែរ កុំថាឡើយតែ តារា ដែលមានឈ្មោះល្បីៗ សូម្បីតែតារាទើប លេចមុខ ល្បីលើទីផ្សារ តិចតួចក៏គ្មាននរណា បានដឹងច្បាស់ ពីតម្លៃខ្លួនរបស់ពួកគេដែរ ។ដោយហេតុថា ភាគច្រើន តារាស្រុកខ្មែរ ទាំងនោះពួកគេតែព្យាយាមលាក់បាំង មិនចង់ឱ្យមហាជនណាម្នាក់ បានដឹង ឬឃើញពីតម្លៃខ្លួន ពិតរបស់គេឡើយ។

ទោះបីជាយ៉ាងណា ក្នុងចំណោមពួកគេទាំងនោះ ក៏មានតារាខ្លះក្លាហានហ៊ាន សម្តែងពីការពិតបញ្ជាក់ ប្រាប់ត្រង់ៗ ដើម្បីឱ្យមហាជន អ្នកគាំទ្រ បានដឹងពីតម្លៃខ្លួន ក្នុងការចេញច្រៀង និងសម្តែង របស់ពួកគេ តាមការប្រគំតន្រ្តី មួយចំនួន ទាំងនៅក្នុងក្រុងភ្នំពេញ និង នៅតាមបណ្តាខេត្តជិតឆ្ងាយ ក្នុងប្រទេស កម្ពុជា។

ដោយឡែកបើក្រឡេក ទៅមើលពីថ្លៃខ្លួន តារាចម្រៀង ប្រុស-ស្រីល្បីៗ ឈ្មោះរបស់ខ្មែរចំនួន៤ដួង ក្នុងផលិតកម្មធំៗ៣ផ្សេងគ្នា ឯនោះវិញ គឺមានកំពូលតារាចម្រៀង ល្បីឈ្មោះ របស់ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ , លោក ខេមរៈ សិរីមន្ត តារាចម្រៀងប្រុស ជួរមុខ របស់ផលិតកម្ម សាន់ដេ , កញ្ញា សុគន្ធ និសា តារាចម្រៀងគ្រាប់ពូជ ក្នុងផលិតកម្មថោន និង កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីល្បី របស់ផលិតកម្ម ហង្សមាស។

ចំពោះថ្លៃខ្លួនរបស់តារា ចម្រៀង ប្រុស-ស្រីល្បីៗ ទាំង៤ដួងនេះ តើធ្លាប់មាននរណា បានដឹង និង ឃើញ តារាងតម្លៃឈ្មោះ របស់ពួកគេ ស៊ីថ្លៃសម្រាប់ ការចេញ ច្រៀងម្តងៗ នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តា ខេត្ត ជិតឆ្ងាយក្នុងស្រុកខ្មែរ ហើយឬនៅ ? ប្រសិនបើមិនទាន់ដឹង សូមមើលតារាងតម្លៃខ្លួនរបស់ តារាល្បីៗ ទាំង៤ដួងនេះទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload