សារាយ សក្ខណា លុបចោលគម្រោង​ ថតកុន ព្រោះដល់ថ្ងៃ​ ឡើងយន្តហោះ

ភ្នំពេញៈ នៅសល់ពេលត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ អ្នកនាង សារាយ សក្ខណា នឹងធ្វើដំណើរត្រឡប់ ទៅអាមេរិកវិញហើយ ទាំងដែលនាងទើបតែចាប់ផ្តើម ថតខ្សែភាពយន្តបានត្រឹមតែ៣-៤ថ្ងៃ រហូតដល់នាងត្រូវបង្ខំចិត្តលុបចោលគម្រោង ថតខ្សែភាពយន្តទាំងអារម្មណ៍ សោកស្តាយនិងខកបំណង ។

អតីតតារាសម្តែង សម្បុរខ្មៅស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បានលាតត្រដាងអារម្មណ៍ពិតផ្ទាល់ខ្លួន ប្រាប់ឲ្យដឹងថា ការត្រឡប់មក លេងស្រុកកំណើតលើកនេះ គឺមានរយៈពេលយូរ គួរសមហើយនាង ក៏បានឆ្លៀតពេលចេញ តាមកម្មវិធីទូរទស្សន៍ ថតស្ពត ថតម៉ូដឲ្យសម្អាងការ បានច្រើនគួរសម ដើម្បីបង្ហាញមុខឲ្យមហាជន បានឃើញ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងមានការសោកស្តាយនោះ គឺនាងមិនបានថតខ្សែភាពយន្ត ទុកចាក់បញ្ចាំង ជូនអ្នកគាំទ្របានទស្សនាឡើយ ព្រោះថានាងត្រូវធ្វើដំណើរ ត្រឡប់ទៅអាមេរិកវិញ នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះហើយ ។

តារាស្រីកូនមួយ ដែលមានចរិករួសរាយរាក់ទាក់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា « ខ្ញុំពិតជាសោកស្តាយខ្លាំង ដែលការត្រឡប់មកលេង ស្រុកកំណើតលើកនេះ មិនបានថតរឿងទុក ចាក់បញ្ចាំងជូនទស្សនិកជនទស្សនា ព្រោះថាខ្ញុំតែងមានក្តីស្រមៃថា នៅពេលខ្ញុំត្រឡប់ មកលេងស្រុក គឺចង់មានរឿងមួយឫពីរ តាមដែលអាចធ្វើទៅ បានទុកបញ្ចាំងជូន ទស្សនិកជន កុំឲ្យភ្លេចមុខខ្ញុំ » ។

តារាកូនវ័យសាច់ចាំរូបនេះ បានប្រាប់ទៀតថា អ្វីដែលធ្វើឲ្យនាងសោកស្តាយនោះ គឺរឿងតែមួយដែលនាង ទទួលថតនោះ គឺត្រូវបង្ខំចិត្តលុបចោលវិញ ទាំងដែលនាង បានថត២-៣ថ្ងៃហើយ ក្រោមហេតុផលថតមិនទាន់ ព្រោះថាតួអង្គសម្តែង ក្នុងរឿងនេះគឺមានភាពមមាញឹករៀងខ្លួន ហើយនាងក៏ត្រូវត្រឡប់ទៅវិញ នៅថ្ងៃទី២៩ ខាងមុខនេះ ទើបលុបចោលការថតរឿងតែម្តងទៅ ។

រយៈពេលជិត៣ឆ្នាំហើយ ដែលតារាសម្តែង អ្នកនាង សារាយ សក្ខណា បានចាកចេញពីពិភពសិល្បៈរៀបការ មានស្វាមីនិងកូន រស់នៅសហរដ្ឋអាមេរិក ហើយនៅពេលដែល នាងត្រឡប់មកលេងស្រុកកំណើត មុនពេលមានកូននោះ ទស្សនិកជននៅចាំបានថា នាងបានឆ្លៀតពេលថតរឿង «ក្រឡអីហ្នឹងវគ្គ២» ចេញទៅថតរឿង នៅប្រទេសថៃរួម ជាមួយថតស្ពតពាណិជ្ជកម្ម និងចូលរួមកម្មវិធី ទូរទស្សន៍ផ្សេងៗទៀតផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload