ប្អូនស្រីតូចរបស់នាង Miley Cyrus ធំឡើងពេញរូបរាង ចាប់ផ្តើមចេញបទចម្រៀង តាមគន្លងឪពុក និងបងស្រី

អាមេរិក៖ តើប្រិយមិត្តនៅចាំប្អូនស្រីតូច របស់តារាចម្រៀង និងជាតារាសម្តែង នាង Miley Cyrus ឈ្មោះ Noah ដែររឺទេ? កាលពីកម្មវិធីសម្ពោធដាក់បញ្ចាំងភាពយន្ត រឿង The Last Song ក្នុងឆ្នាំ២០១០ នាងនៅជាកុមារីដ៏តូច និងគួរឲ្យស្រឡាញ់ម្នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាងធំដឹងក្តី ពេញរូបពេញរាងហើយ។

ស្ថិតលើគន្លងវិថីតារារបស់ឪពុក បងប្រុស និងបងស្រី នាង Noah Cyrus លែងជាក្មេងស្រីតូចម្នាក់ទៀតហើយ ព្រោះថាបច្ចុប្បន្ន នាងមានអាយុ១៦ឆ្នាំ ពេញរូបពេញរាង ព្រមទាំងស្រស់ស្អាត មិនចាញ់បងស្រីរបស់នាង គឺនាង Miley Cyrus ប៉ុន្មានឡើយ។

ឥឡូវនេះ Noah កំពុងដំណើរការអាជីពចម្រៀងរបស់ខ្លួន ទៅតាមឪពុក Billy Ray, បងស្រី Miley Cyrus, បងស្រី Brandi, និងបងប្រុស Trace ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ នាងបាននិយាយប្រាប់ពីការងារ ក៏ដូចជាបទពិសោធន៍នានា ក្នុងនាមជាអ្នកសរសេរបទចម្រៀង និងអ្នកចម្រៀងម្នាក់ ប្រាប់ដល់មហាជនឲ្យបានដឹងផងដែរ។

នាង Noah បាននិយាយថា៖ "ឪពុករបស់ខ្ញុំតែងតែឲ្យខ្ញុំច្រៀងនៅជិតគាត់ ហើយគាត់ជាអ្នកដេញហ្គីតា។ គាត់បានប្រាប់ពីតិចនិចផ្សេងៗ ជាពិសេសបទចម្រៀងរបស់គាត់មួយបទ "Missing You"។ នាងចេះលេងព្យាណូ និងចេះតែងបទចម្រៀង ដោយមានការណែនាំ ពីគ្រួសារយ៉ាងដូច្នេះថា៖ "ការសរសេរបទចម្រៀង គឺធ្វើឲ្យចិត្តរបស់នាងជ្រះថ្លា។ វាក៏ជាវិធីមួយធ្វើឲ្យនាង អាចរៀបរាប់ពីអតីតកាល ក៏ដូចជាអ្វីដែលនាងចង់បាននាពេលអនាគតផងដែរ"៕

ប្រភព MTV

ចំណាប់អារម្មណ៍ខ្មែរឡូត

ជាក់ស្តែងកាលពីពេលកន្លងទៅ នាង Nicki Minaj ចង្អុលមុខ និងជេរ នាង Miley Cyrus ផ្អើលពេញឆាក MTV VMA 2015

តារាចម្រៀងហុីបហប ត្រគៀកបាន នាង Nicki Minaj បានចង្អុលមុខ និងជេរ នាង Miley Cyrus ពីលើឆាក ក្នុងកម្មវិធី "MTV Video Music Award 2015"។

តារាចម្រៀងហុីបហប វ័យ៣២ឆ្នាំ នាង Nicki Minaj បានធ្វើឲ្យផ្អើល ពេញឆាកកម្មវិធី ផ្សាយផ្ទាល់ "MTV Video Music Award 2015" ដោយបានចង្អល់មុខ និងជេរ តារាចម្រៀង វ័យ២២ឆ្នាំ នាង Miley Cyrus ចំៗ ដោយគ្មានក្រែងរអារ នឹងក្រសែភ្នែក មនុស្សជាច្រើន នៅទីនោះឡើយ។

បន្ទាប់ពីបានទទួលយក ពានរង្វាន់ "វីដេអូហុីបហបល្អបំផុតប្រចាំឆ្នាំ" (Best Hip-Hop Video) ភ្លាម នាង Nicki បានចង្អុលមុខ និងជេរ នាង Miley ដែលជាពិធីករ ក្នុងកម្មវិធីនោះ ដោយពាក្យអសុរស (Bi*ch) ជាមួយនឹងទឹកមុខ ខឹងសម្បារយ៉ាងខ្លាំង។

ព្រឹត្តិការណ៍នោះ កើតឡើងកាលពី យប់ថ្ងៃអាទិត្យ នៅឯទីក្រុង Los Angeles ដោយដើមចម នៃរឿងនេះ គឺដោយសារ នាង Nicki ក្តៅស្លឹកត្រចៀក នឹងកិច្ចសម្ភាសន៍មួយ របស់នាង Miley ដោយប្រើសម្តី ដៀមដាម ដល់រូបនាង ក្នុងកាសែត New York Times កាលពីពេលកន្លងទៅ។

នាង Nicki បានជេរ នាង Miley ថា៖ "ឥឡូវជាពេលដែលខ្ញុំ ត្រូវនិយាយពីស្រី...នោះ! អ្នកឯង បាននិយាយ ច្រើនណាស់ នៅក្នុងកាសែត។ វាល្អត្រង់ណាទៅ?"។

ភ្លាមនោះ Miley ហាក់ដូចជា ស្រឡាំងកាំង និងបានតប ទៅវិញថា៖ "ពួកយើងស្ថិតក្នុង សិល្បៈដូចគ្នា ពួកយើងតែងតែ ធ្វើកិច្ចសម្ភាសន៍ ជារឿងធម្មតា។ អ្នកឯងគួរតែយល់ហើយ ចំពោះការបន្ថែមល្បោយ របស់ពួកគេ។ អបអរសារទរ Nicki!"។

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចសម្ភាសន៍ ក្នុងកាសែត New York Times កាលពីពេលកន្លងទៅ នាង Miley បាននិយាយ ទៅកាន់អ្នកកាសែតថា៖ "អ្នកមិនត្រូវ ធ្វើឲ្យសង្គ្រាម ប្រឆាំងគ្នា រវាងតារាល្បីៗ កើតឡើងនោះទេ​! វាបានធ្វើឲ្យ Nicki និង Taylor ឈ្លោះគ្នាទៅហើយ។ ហើយរឿងនេះ វាមិនមែនជារឿង ដែលអ្នកចង់បាន នោះទេ"៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload