ប៉ែន ចំរ៉ុង គាំទ្រពេញទំហឹង ចំពោះអ្នកមានឧត្តមគតិ និពន្ធបទចម្រៀង ស្នាដៃកូនខ្មែរ

ភ្នំពេញៈ នៅក្នុងពេលបច្ចុប្បន្ននេះ គេឃើញតារាចម្រៀងភាគច្រើន បានងាកមក តាក់តែងនិពន្ធបទចម្រៀង ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ទទួលបានការពេញចិត្ត ស្រលាញ់ការគាំទ្រ ពីទស្សនិកជនបានយ៉ាងច្រើន ។ ស្របពេលជាមួយគ្នានោះ សូម្បីតែអ្នកសិល្បៈដូចគ្នា គឺលោក ប៉ែន ចំរ៉ុង ក៏បានបង្ហាញអារម្មណ៍រំភើប គាំទ្រស្នាដៃកូនខ្មែរ ក៏ដូចជាអ្នកដែលមានឧត្តមគតិ ចំពោះការតែងនិពន្ធ បទចម្រៀងស្នាដៃខ្លួនឯង មិនចម្លងពីគេ ។

តារាចម្រៀង និងជាពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង បានបង្ហាញអារម្មណ៍ពិត របស់ខ្លួន បង្ហាញឲ្យទស្សនិកជន បានដឹងក៏ដូចជាជម្រុញ ឲ្យមានការគាំទ្រស្នាដៃ កូនខ្មែរថា « ធ្វើការដោយភាពរីករាយ គឺជាសុភមង្គល់ជីវិត សូមគាំទ្រពេញទំហឹង ចំពោះអ្នកមានឧត្តមគតិ ចំពោះការផលិត និង និពន្ធ បទចម្រៀងស្នាដៃកូនខ្មែរ ចុះអ្នកវិញ? » ។

នៅក្នុងពេលបច្ចុប្បន្ននេះ មានបទចម្រៀងស្នាដៃកូនខ្មែរ២បទ ដែលកំពុងតែទទួល បានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ដែលមានដូចជា បទ «រាំញីកែងជើង», បទ «ទីបំផុត» ហេតុដូច្នេះយើងរំពឹងថា ទាំងតារាចម្រៀងទាំងអ្នកនិពន្ធរបស់យើង និងមានបទចម្រៀង ដែលជាស្នាដៃកូនខ្មែរ បន្តបន្ទាប់ ទៀតផងដែរ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ទន្ទឹមនឹងនេះដែរ គេឃើញតារាចម្រៀង និងយុវជនខ្មែរយើងជាច្រើន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតនូវបទចម្រៀងខ្លួនឯង ឬហៅថា Original Song ដោយក្នុងនោះ បន្ទាប់ពីទទួលបាន ភាពជោគជ័យ ទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យ ដូចជាបទ «Love Is Singular» , «លួចស្នេហ៍ដួងច័ន្ទ» និង «First Lady» ជាដើមរួចមក តារាចម្រៀងវ័យក្មេង សម្លេងពិរោះស្រទន់ ថេណា បានបន្តចេញ Original Song ថ្មី មួយបទមានចំណងជើងថា «ផ្លូវ» ខណៈអត្ថន័យ ពិតជាកំសត់។

បទចម្រៀងមានចំណងជើងថា «ផ្លូវ» នេះ ទើបតែត្រូវតារាចម្រៀង ថេណា បញ្ចេញ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមេសា ម្សិលមិញ តែប៉ុណ្ណោះ ដោយបានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រ YouTube ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាពិសេសគឺ ត្រូវចិត្តយុវវ័យតែម្តង ហើយក៏នាំគ្នា ធ្វើការចែកចាយបន្ត ជាច្រើនទៀតផង។

ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិ កោតសរសើរ ចំពោះតារាចម្រៀង ថេណា បន្ទាប់ពីពួកគេ បានស្តាប់នូវបទចម្រៀង Original Song បែបមនោសញ្ចេតនា ដ៏អន្លង់អន្លោច និងកំសត់នោះរួច។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload