តារាស្រីទាំងនេះ វ័យចូល ៤០ឆ្នាំទៅហើយ តែកុំមើលសម្រស់ស្អាតខ្លាំង ក្មេងសុំចាញ់!

ថៃ៖ ពីមួយថ្ងៃ ទៅមួយថ្ងៃ សម្រស់របស់តារាស្រី ល្បីល្បាញភាគច្រើន ក៏បានកែប្រែបន្តិចម្តងៗ រីឯតារាមួយចំនួន ក៏នៅតែរក្សាសម្រស់របស់ពួកគេ ឲ្យនៅតែដដែល។

គេហទំព័រថៃមួយ បានបង្ហាញពីតារាស្រីថៃល្បីមួយចំនួន ដែលមានអាយុច្រើន លើស៤០ឆ្នាំ តែបែរជាសម្រស់ពួកគេ ស្រស់ស្អាត និងគ្មានស្នាមជ្រួញទៀតផង។ ហើយជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន ស្ទើរតែមិនជឿថា ពួកគេឈានដល់វ័យជ្រេបែបនេះទៅហើយ តែបែរជាសម្ផស្សពួកគេ ក្មេងជាងវ័យដដែល។ 

ក្នុងនោះដែរ តារាស្រីថៃ ដែលមានវ័យជ្រេ តែនៅស្អាត មានដូចជា នាង Tik Kanyarat នាង Nicole Theriault  នាង Ann Sirium  នាង Pin Kejmanee នាង Bo Achi និងនាង Suquan Bulakul ជាដើម៕

តោះមើលសម្រស់របស់ តារាស្រីថៃខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រី និងជាផលិតករសញ្ជាតិអាមេរិក Jennifer Aniston វ័យ៤៧ឆ្នាំ បានក្លាយជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ប្រចាំឆ្នាំ២០១៦ នេះ ដោយទស្សនាវដ្តី People Magazine។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រី Jennifer Aniston ធ្លាប់បានជាប់ឈ្មោះជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ម្តងរួចមកហើយ កាលពីឆ្នាំ២០០៤ កន្លងទៅនេះ។ រយៈពេល ១២ឆ្នាំក្រោយមក ពោលគឺនៅក្នុង ឆ្នាំ២០១៦ នេះ នាងក៏ទទួលបានវាម្តងទៀត ស្របពេលដែលខ្សែភាពយន្តហូលីវូដថ្មី ដែលនាងដើរតួសម្តែង មានចំណងជើងថា «Mother’s Day» នឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

គួររំលឹកឲ្យដឹងផងដែរថា កាលពីឆ្នាំ២០១៥ តារាស្រីដែលបានជាប់ឈ្មោះ ជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» គឺតារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥១ឆ្នាំ Sandra Bullock។បើតាមសម្តី របស់តារាស្រី Aniston បានប្រាប់ទៅកាន់ទស្សនាវដ្តី People Magazine ឲ្យដឹងថា «វាពិតជា គួរឲ្យរំភើបខ្លាំងណាស់។ សម្រស់ខ្ញុំ បានផ្លាស់ប្តូរក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ហើយនេះក៏ជារឿងពិតមួយ ដែលអ្នកគួរតែរៀនស្រលាញ់ នូវអ្វីគ្រប់យ៉ាងទាំងអស់ ដែលខ្លួនអ្នកមាន។»។

ជាមួយគ្នានេះដែរ តារាស្រីដែលមានដើមកំណើត ក្នុងទីក្រុង Los Angeles រដ្ឋ California នៃទឹកដីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមឲ្យដឹងថា «នៅពេលដែលអាយុកាន់តែកើនឡើង យើងត្រូវតែខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ខ្ពស់ សម្រាប់រាងកាយរបស់យើង ដើម្បីឲ្យសម្រស់ខាងក្រៅមើលទៅស្រស់ស្អាត ដូចជាទៅលើចំណីអាហារដែលយើងទទួលទាន របៀបគេង ដែលភាគច្រើនសកម្មភាពទាំងនេះ យើងមិនបានខ្វាយខ្វល់កាលពីអាយុខ្ទង់ ២០ឆ្នាំឡើយ»។

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី People Magazine នេះ តែងតែផ្ដល់ចំណាត់ថ្នាក់ ដល់តារាប្រុសស្រី ដែលមានរូបសម្រស់ស្រស់ស្អាត ជារៀងរាល់ឆ្នាំ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload