មានដឹងទេថា កំពូលតារាចម្រៀងពិភពលោក ល្បីៗណាខ្លះ ដែលកើតចេញ ពីការប្រឡងចម្រៀង? (មានវីដេអូ)

បរទេស៖ ជាការពិតណាស់ នៅក្នុងវិស័យសិល្បៈបរទេស មានកំពូលតារាចម្រៀង ពិភពលោកល្បីៗ ជាច្រើននាក់ ដែលចាប់កំណើតចេញ ពីការប្រឡងចម្រៀង។ ក្នុងនោះទាំងតារាចម្រៀងទោល និងតារាចម្រៀងជាក្រុម មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងគេងសោយសុខលើគំនរទ្រព្យសម្បត្តិទៀតផង។

ជាការពិតណាស់ កំពូលតារាចម្រៀង ពិភពលោកល្បីៗ ដែលដុះពន្លកក្នុងវិស័យសិល្បះ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនោះ ទទួលបានភាពជោគជ័យ ក្នុងអាជីព ក្រោយពួកគេបានចូលរួម ប្រកួតប្រជែងក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក ដូចជា American Idol និង The X Factor ជាដើម។ ក្រៅពីទទួលបានប្រាក់រង្វាន់ពីកម្មវិធីរាប់លានដុល្លាររួចមក ពួកគេមានឱកាសសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈបានយ៉ាងលឿនបំផុត ព្រោះថាពួកគេមិនខ្វះផលិតករ ទាក់ទងស្រាប់ៗ និងមានការងារជាហូរហែរតែម្តង។

តោះ!ចង់ដឹងមានតារាចម្រៀងណាខ្លះ? នោះសូមទៅជួបពួកគេទាំងអស់គ្នា

កំណត់ហេតុខ្មែរឡូត

កាលពីពេលកន្លងទៅ ខ្មែរឡូតធ្លាប់ចុះផ្សាយអត្ថបទ អតីតជ័យលាភីក្នុងរដូវកាលដំបូង នៃកម្មវិធី "American Idol" ស្រែកច្រៀងចុងក្រោយ សម្រាប់រដូវកាលចុងក្រោយ ធ្វើឲ្យគណៈកម្មាធិការ និងទស្សនិកចិត្ដ រំញ្ជូលចិត្ដ ស្រក់ទឹកភ្នែកគ្រប់ៗគ្នា។

សហរដ្ឋអាមេរិក៖ អតីតជ័យលាភីលេខ១ ក្នុងរដូវកាលដំបូង នៃកម្មវិធី "American Idol" របស់សហរដ្ឋអាមេរិក គឺ តារាស្រី Kelly Clarkson បានធ្វើឲ្យកក្រើកឆាកសារជាថ្មី ក្នុងកម្មវិធី "American Idol" ផ្សាយផ្ទាល់ សម្រាប់រដូវកាលចុងក្រោយ។

នៅក្នុងកម្មវិធីនេះ តារាស្រីជើងចាស់ ដែលបានល្បីឈ្មោះទូទាំង ពិភពលោក បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភី ដំបូងគេបង្អស់ ក្នុងកម្មវិធី "American Idol" រដូវកាលទី១ ក្នុងឆ្នាំ ២០០២ បានសម្ដែងចម្រៀងមួយបទ ចំណងជើងថា "Piece by Piece," ដែលអត្ថន័យនៃបទនេះ សម្ដៅទៅលើ ការបាត់បង់ឪពុកម្ដាយ ដែលពិតជាធ្វើឲ្យ ទាំងគណៈកម្មាធិការ និងទស្សនិកជន ដែលទស្សនាផ្ទាល់ នាំគ្នារញ្ជួលចិត្ដគ្រប់ៗគ្នា។ ជាពិសេសនៅពេលដែលនាង ច្រៀងជិតចប់ នាងក៏យំ និងធ្វើការសុំទោសទៅកាន់ គណៈកម្មាធិការ ដូចជា លោក Keith Urban, Jennifer Lopez និង Harry Connick Jr. ។ នៅក្នុងនោះ នាងបាននិយាយថា នាពេលនេះ នាងកំពុងតែមានផ្ទៃពោះ ហើយនាងពិតជាអាឡោះអាល័យជាខ្លាំង និងនាងក៏សឹងតែមិនជឿថា នេះជារដូវកាលចុងក្រោយផងដែរ។

យ៉ាងណាមិញ បទនេះផ្ទាល់ គឺនាង ជាអ្នកសរសេរឡើងដោយខ្លួនឯង នៅពេលដែលនាងពរពោះកូនស្រី គឺ River Rose ហើយសម្រាប់ពេលនេះ នាងនិងប្ដីនឹង សង្ឃឹមថា កូនក្នុងផ្ទៃ(បច្ចុប្បន្ន) គឺជាកូនប្រុស ដែលនឹងជិតឃើញពន្លឺព្រះអាទិត្យ ក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload