គង់ ចាន់ស្រីមុំ និងស្វាមី លេងស្ទីលស៊ីអារម្មណ៍ដាក់គ្នា នៅកោះម៉ាឌីវ

ភ្នំពេញ៖ ពេលវេលាដ៏ផ្អែមល្ហែម របស់តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានត្រឡប់មកសារជាថ្មីទៀតហើយ ដែលលើកនេះ ពួកគេបានសាងអនុស្សាវរីយ៍ នៅកោះម៉ាឌីវវិញម្តង។

រូបថតជាច្រើនសន្លឹក បង្ហោះព្រោងព្រាត នៅក្នុងបណ្តាញសង្គម របស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានបង្ហាញកាយវិការ យ៉ាងស្និទ្ធស្នាល ផ្អែមល្ហែមដូចទឹកឃ្មុំ លាយលំនឹងស្នាមសើចប្រិមប្រិយដាក់គ្នា មើលទៅពិតជាស្រស់ស្រាយយ៉ាងខ្លាំង។ 

ជាមួយគ្នានោះដែរ អ្នកគាំទ្រ ពិតជារំភើបចិត្តជំនួស ដែលស្វាមីភរិយាមួយនេះ ចេះសាងក្តីស្រឡាញ់ដាក់គ្នា ស្ទើរតែគ្រប់ពេល មិនលួសមួយថ្ងៃ ទោះបីពួកគេមានការងារ និងមុខជំនួញច្រើនក្នុងដៃក៏ដោយ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅក្នុងរូបថតរបស់ អ្នកនាង គង់ ចាន់ស្រីមុំ គេប្រទះឃើញ អ្នកនាង យ៉ាង លីនដា ក៏បានទៅលេងជាមួយនឹងរូបនាងផងដែរ ជាមួយនឹងការលេងខ្លួនបែបស៊ីវីល័យ ជាឈុតបីគីនី​ យ៉ាងស្រស់ស្អាត និងទាក់ទាញ។

ចង់ដឹងថា គង់ ចាន់ស្រីមុំ និងសីហា ផ្អែមល្ហែមដាក់គ្នាយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡួត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានរៀបការ បានប៉ុន្មានសប្តាហ៍រួចមក ឥឡូវនេះ ពួកគេក៏បានមកដល់ប្រទេសជប៉ុន ដើម្បីមកក្រេបទឹកឃ្មុំ តាមអ្វីដែលពួកគេ បានគ្រោងទុកហើយ។

កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូប ជាមួយស្វាមី ដែលរូបនាងបានសរសេរថា "បានមកដល់ហើយ"។ ហើយក៏មានអ្នកគាំទ្រជាច្រើន ក៏បានជូនពរពួកគេ តាមបណ្តាញសង្គម ឲ្យមានសំណាងល្អ និងសុវត្ថិភាព នៅប្រទេសជប៉ុនផងដែរ។

ទោះបីជា តារាស្រីរូបនេះ រវល់នឹងមុខជំនួញ សម្លៀកបំពាក់ ទឹកអប់ និងការងារសិល្បៈរបស់នាងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែមិនភ្លេច ដឹកដៃស្វាមី មកក្រេបទឹកឃ្មុំ នៅប្រទេសជប៉ុននោះដែរ ដូចនឹងអ្វីដែលពួកគេ បាននិយាយក្នុងថ្ងៃរៀបការ។

ហើយមិនតែប៉ុណ្ណោះ តារាស្រីសាច់ខ្ចីរូបនេះ បានបង្អួតទិដ្ឋភាពដ៏ស្រស់បំព្រង និងរូបថតស្អាតៗជាច្រើនសន្លឹក ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់នាង ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចំពោះរូបថតនីមួយៗរបស់នាង និងស្វាមី ទទួលបានការចុច Like និង Share យ៉ាងច្រើន ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ បានលាន់មាត់សរសើរ ពីពួកគេទាំងពីរផងដែរថា ពិតជាផ្អែមល្ហែមយ៉ាងខ្លាំង គួរឲ្យច្រណែនណាស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload