ខេម យកអំណោយជូន ជនរងគ្រោះ ដោយអគ្គីភ័យ នៅកំពង់ឆ្នាំង

ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក លោក ខេម បានធ្វើរឿងមនុស្សធម៌ ជាលើកដំបូង ធំកំភួន នៅលើទឹកដីរបស់ខ្លួន ដែលធ្វើឲ្យទស្សនិកជន សាទរជាមួយទង្វើរ ល្អមួយនេះ។

យោងតាមគណនីហ្វេសប៊ុក Sun Somnang បានសរសេរថា «នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះក្រុមគ្រួសារជនរងគ្រោះ ដោយអគ្គីភ័យស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង បានទទួលអំណោយ ពីតារាចំរៀងគឺប្អូនប្រុស (ខេម) ព្រមទាំងក្រុមគ្រួសារ មកចែកជូនដល់ពួកគាត់។

សូមថ្លែងអំណរអរគុណប្អូន(ខេម) និងក្រុមគ្រួសារជួបតែសេចក្តីសុខ គ្រប់ប្រការនិងជូនពរប្អូន កាន់តែទទួលការគ្រាំទ្រប្អូន មិនថាបងប្អូនក្នុងនិង ក្រៅប្រទេសកាន់តែស្រលាញ់ និងគ្រាំទ្រប្អូនរហូត»។

ជុំវិញនៃការធ្វើទានសប្បុរសធម៌នេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ LookingToday បានខលទៅលេខ ដែល ខេម ធ្លាប់ប្រើ 010 xxxx 77 នោះ ស្រាប់តែខល ដោយអ្នកផ្សេង បានឆ្លើយតបមកវិញថា មិនមែនលេខ ខេម នោះទេ បងខលច្រឡំលេខហើយ ៕ 

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីលើកមុន ក៏មានព័ត៌មានមួយបានល្បីថា តារាចម្រៀងដ៏ ល្បាញល្បី របស់ផលិតកម្ម ថោន លោក ខេម ត្រូវបានប្រភព បង្ហើបថាលោក កំពុងតែត្រៀម ខ្លួនឡើងវីឡាថ្មី ដែលមានតម្លៃ ប្រមាណជិត ២០ម៉ឺនដុល្លារ នៅពេលខាងមុខដ៏ខ្លីនេះ ហើយជាដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រ និងមហាជនទូទៅ ខណៈដែល ខេម ទើបតែចូលសិល្បៈ រយៈពេលតែប៉ុន្មានឆ្នាំសោះ អាចមានលទ្ធភាព សង់ផ្ទះវីឡា យ៉ាងស្កឹមស្កៃ តម្លៃរាប់ម៉ឺនដុល្លារ មិនចាញ់តារាចម្រៀងល្បីៗ ក្នុងទ្រនំជាមួយគ្នាឡើយ។

ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ ពីផលិតកម្ម ថោន បាននិយាយថា តារាចម្រៀងសំនៀងស្អក ខេម កំពុងតែរវល់ជាមួយនឹងការ រៀបចំឡើងគេហដ្ឋាន ដ៏ស្កឹមស្កៃរបស់លោក នៅម្ដុំព្រែកព្នៅ ដែលជាគេហដ្ឋាន ដ៏ប្រណីតមួយ សាងសង់អស់ប្រាក់ ប្រមាណជិត ២០ម៉ឺនដុល្លារ។ លុយដែលយកមក សាងសង់វីឡានេះ ត្រូវបានគេដឹងថា ជាលុយដែល លោកបានសន្សំ ពីសិល្បៈសុទ្ធសាធ មិនមានអ្នកណា ឧបត្ថម្ភឲ្យលោកនោះទេ ព្រោះបច្ចុប្បន្នតម្លៃខ្លួន លោកចេញច្រៀងម្ដងៗ រាប់ពាន់ដុល្លារឯណោះ ពោលមិនមែន ហាហុកសិបដុល្លារ ដូចមុនទេ ។

ប្រភពដដែល បាននិយាយថា កម្មវិធីនេះ នឹងធ្វើនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ហើយ ខេម អញ្ជើញតែតារាសិល្បៈ ក្នុងផលិតកម្ម និងតារាសម្ដែង ឲ្យបទចម្រៀងលោកប៉ុណ្ណោះ ក្រៅពីនេះ មិនត្រូវបាន អញ្ជើញទេ ព្រោះមិនចាំបាច់ហ្នឹង និងមិនស្និទ្ធស្នាល ហៅច្រើនពិបាក គ្រប់គ្រងកម្មវិធី ។

គេកត់សម្គាល់ឃើញថា តារាចម្រៀងដែលមាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅក្នុងផ្ទះ បែបវីឡាស្កឹមស្កៃ មានលុយរាប់ ម៉ឺនដុល្លារ នៅក្នុងផលិតកម្ម ថោន គឺមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្រៅពីនោះ ហាក់មិនមាន តារាចម្រៀងណា ដែលហ៊ឺហារ បែបនេះណាស់ ។ តែពេលនេះ ខេម ក៏ចូលក្នុងចំណោម តារាទាំងនោះដែរ មានដូចជា លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ កញ្ញា សាសា និងអ្នកនាង មាស សុខសោភា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload