កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះបេក្ខជន ជាលើកទី៥

មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាស របស់ស្ថានីយទូរទស្សន៍ PNN បានឈានដល់ការជម្រុះបេក្ខភាព ប្រជែងរបស់ខ្លួនជាលើកទី៥ ដោយនឹងចាប់ផ្តើមបោះឆ្នោត នៅក្នុងកម្មវិធីយប់ថ្ងៃសុក្រនេះ។ 

ការបោះឆ្នោតធ្វើឡើង ក្រោយការប្រកួតប្រជែងតទល់គ្នា យ៉ាងសកម្មរយៈពេល មួយសប្តាហ៍រវាងបេក្ខជន មួយចំនួននៅក្នុងកម្មវិធីនេះ។
មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយ ទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្ម ពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋានតែម្តង។ កម្មវិធីនេះ មានផ្សាយជូនទស្សនា រៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។
មានបេក្ខជន៤នាក់ហើយ បានចាកចេញពីកម្មវិធីនេះ ដូចជាកញ្ញាចិន ស្រីពៅ កញ្ញាឆុប ស្រីលក្ខ លោករតនា រួមនឹងលោក ពៅណា ផងដែរ។ 

ការចាកចេញរបស់ពួកគេគឺកើតឡើងពីការបោះឆ្នោតសម្រេចពី សមាជិកនៅក្នុងក្រុមរបស់ពួកគេ ផ្ទាល់តែម្តង។
សម្រាប់ពេលនេះ កម្មវិធី នៅសល់បេក្ខជន ប្រកួតប្រជែងចំនួន៨រូប ដែលកំពុងដំណើរការ អាជីវកម្មភោជនីយដ្ឋានរបស់ពួកគេ។
សប្តាហ៍នេះ កម្មវិធី មុខរបរខ្ញុំ គឺកាន់តែប្លែក ជាមួយនឹងការប្រែប្រួលក្នុង អាជីវកម្មភោជនីយដ្ឋានរបស់ពួកគេ។ ប៉ុន្តែបេក្ខជន បេក្ខនារី ហាក់កាន់តែរងសម្ពាធតានតឹងខ្លាំងឡើងនៅសប្តាហ៍នេះ។
មិនដូចទៅនឹងកម្មវិធីជីវិតពិតដទៃទៀត មុខរបរខ្ញុំ ឬ My Place គឺផ្តោតសំខាន់ទៅលើការអប់រំបង្កើតគំនិតអាជីវកម្ម។ 

មុខរបរខ្ញុំ បានផ្សាយជូនទស្សនាចំនួន៨សប្តាហ៍មកហើយ ខណៈបេក្ខជន បេក្ខនារីក្នុងកម្មវិធី ត្រូវស្ថិតក្នុងការប្រកួតប្រជែង និងផលពិបាកជាច្រើន ក្នុងដំណើរការអាជីវកម្ម ភោជនីយដ្ឋានរបស់ពួកគេ។ ពួកគេគឺប្រកួតប្រជែង ដើម្បីប្រាក់រង្វាន់ ២០លានរៀល។
នៅសប្តាហ៍ក្រោយ បេក្ខជន និងប្រឈមមុខប្រកួត ប្រជែងគ្នាជាមួយវិញ្ញាសារថ្មីមួយទៀត ដែលផ្តល់ជូនអ្នកទស្សនា បានឃើញទិដ្ឋភាពប្រកួតប្រជែងរបស់ពួកគេ នៅខាងក្រៅភោជនីយដ្ឋាន របស់ខ្លួនវិញម្តង។ 

មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ របស់ស្ថានីយទូរទស្សន៍ PNN ផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។
កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ PNN ចាប់ផ្តើមចាក់ផ្សាយ ដំបូងនៅថ្ងៃច័ន្ទទី ១៤ ខែមីនា ដោយផ្សាយជូនទស្សនា ៥ថ្ងៃក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់។
ក្រៅពីផ្តល់ឱកាសទទួលបានជំនាញ អាជីវកម្មសម្រាប់បេក្ខជន កម្មវិធី មុខរបរខ្ញុំ ក៏ផ្តល់ជូននូវការអប់រំ និងជំនាញពិត ប្រាកដមួយផងដែរ សម្រាប់ទស្សនិកជនរបស់ខ្លួន។ កម្មវិធីនេះ បង្កើតឡើងក្នុងទស្សនវិស័យចម្បង បង្ហាញពីភាពសាមញ្ញ ក្នុងការចាប់ផ្តើមអាជីវកម្មមួយរបស់ពលរដ្ឋកម្ពុជា វិធីសាស្ត្រសម្រាប់ ដំណើរការអាជីវកម្មរបស់ពួកគេ ក៏ដូចជាផ្តល់ការកំសាន្តជាដើម៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload