រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀមចាក់បញ្ចាំង មានរោងកុនបរទេស ទាក់ទងច្រើន

ភ្នំពេញ៖ ខ្សែភាពយន្តខ្មែររឿង «ប៉ុបពីទៅហូលីវូដ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេសុី ក្នុងពេលតែមួយ គឺចាប់ពីថ្ងៃទី៥ ខែឧសភានេះតទៅ។ រឿងនេះនឹងចាក់បញ្ចាំងដំបូង នៅថ្ងៃទី៤ ខែឪឧសភា ឆ្នាំ២០១៦ នៅរោងភាពយន្ត Major Cineplex by Cellcard រោងភាពយន្ត Legend និង Platinum។

ខ្សែភាពយន្តរឿង ប៉ុបពីទៅហូលីវូដ សរសេរដោយលោក MICHAEL HODGSON និងលោក RICHARD FINN JOHNSTON ដែលជាជនបរទេស រស់នៅក្នុងកម្ពុជាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ និងដឹកនាំរឿងដោយលោក សុខ វិសាល ផលិតកររឿង គ្រាប់ពេជ្រ សហការផលិតដោយផលិតកម្ម 802AD ក្រុមហ៊ុន Sabay និងផលិតកម្មរ៉ុក។

ភាពយន្តនេះចូលរួមសម្តែងដោយ តារាសម្តែងល្បីៗ ដូចជា កញ្ញា ឌុច លីដា, លោក អ៊ុន សិទ្ធា, ប៉ុបពី, នាយសានម៉ៅ, លោកភីម៉ៃ, បុីបុីឌី និងតារាកិត្តិយសជាច្រើនទៀតផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ២៩ ខែមេសា នៅសណ្ឋាគារ ARTHUR & PAUL លោក សុខ វិសាល ដែលជាអ្នកដឹងនាំរឿង បានឲ្យដឹងថា ខ្សែភាពយន្ត រឿង ប៉ុបពីទៅហូលីវូដ ជាខ្សែភាពយន្តដែលមាន សាច់រឿងប្លែកខុសពីភាពយន្តដ៏ទៃទៀត មានទាំងកំប្លែង អប់រំ មនោសញ្ចេតនាលាយឡំ ធ្វើឲ្យអ្នកទស្សនា ពេញចិត្តជាមិនខាន។ ក្នុងនោះដែរ មិនត្រឹមតែក្នុងស្រុកនោះទេ សូម្បីតែរោងកុននៅបរទេស ក៏បានទាក់ទងយកខ្សែភាពយន្តនេះ ទៅបញ្ចាំងផងដែរ ជាក់ស្តែងដូចជាប្រទេស ឡាវ និង ឥណ្ឌូនេសុីជាដើម៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំចូលរួមចូលទស្សនា ទាំងអស់គ្នាណា!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload