សមាជិកក្រុម Rainbow បៀមទឹក ព្រួសដាក់អ្នកទស្សនា ចឹងសមអត់? (មានវីដេអូ)

កូរ៉េខាងត្បូង៖ សមាជិកក្រុមនារី Rainbow ម្នាក់ បានបៀមទឹកក្នុងមាត់ ហើយព្រួសដាក់អ្នកទស្សនាពីលើឆាក ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

នៅក្នុងឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពមិនសមរម្យ របស់សមាជិកក្រុមចម្រៀងនារី Rainbow នាង​ Hyunyoung បានព្រួសទឹកនៅក្នុងមាត់ ដាក់អ្នកទស្សនា ធ្វើឲ្យមានការជជែកវែកញែកជាច្រើន នៅលើបណ្តាញសង្គមនានា។

បើតាមយើងមើលវីដេអូឃើញថា ពីដំបូងនាង Hyunyoung បានដើរចុះឡើង រួចចង្អុលទៅមុខរបស់នាង ចង់ប្រាប់ថាមាត់របស់នាងពោរពេញដោយទឹក។ ហើយស្រាប់តែក្រោយមក នាងបានព្រួសទឹកនោះចេញ ទៅដាក់អ្នកគាំទ្រជាច្រើន ដែលកំពុងទស្សនានៅទីនោះតែម្តង។ សកម្មភាពនេះមើលទៅហាក់មិនសមរម្យសោះ ប៉ុន្តែអ្នកគាំទ្រទាំងនោះ មើលទៅហាក់មិនមានការខឹងសម្បារអ្វីនោះទេ គឺនៅតែស្រែកហ៊ោរសប្បាយដដែល៕

តោះ! សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីពេលកន្លងទៅ ធ្លាប់មានករណី អ្នកគាំទ្រម្នាក់ បញ្ចេញកាយវិការឈ្លើយ គប់បន្ទះសុីឌី ទៅសមាជិកក្រុម SEVENTEEN កំពុងរងការរិះគន់

វីដេអូឃ្លីបដែលកំពុងល្បីល្បាញ នៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពអ្នកគាំទ្រនារី របស់ក្រុមចម្រៀងកូរ៉េ SEVENTEEN បានគប់បន្ទះអាល់ប៊ុមសុីឌី ទៅកាន់សាជិកក្រុមចម្រៀងនោះម្នាក់ មុនពេលដែលបុគ្គលិកនៅទីនោះសម្របសម្រួលឲ្យនាងចេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីម្នាក់ស្ថិតក្នុង សំលៀកបំពាក់ព័ណ៌ផ្កាឈូក មិនដឹងខឹង រឺអន់ចិត្តរឿងអ្វីឡើយ គឺនាងបានទាញយកសុីឌីដែលកំពុងដាក់ឲ្យ សមាជិក ឈ្មោះ Seungkwan ចុះហត្ថលេខា បោះទៅលើតុមុខសមាជិក Joshua ឲ្យចុះហត្ថលេខាបន្ត និងបាននិយាយថា៖ "ណេះ! គេសុីញ៉េរួចហើយ!"។

បន្ទាប់ពីលេចចេញនូវវីដេអូដូចនេះ អ្នកនិយមលេងអុិនធឺណែត ជាពិសេសអ្នកគាំទ្រក្រុម SEVENTEEN បានដាក់មតិរិះគន់ នាងយ៉ាងចាស់ដៃផងដែរ។ អ្នកលេងអុិនធឺណែតម្នាក់បានសរសេរថា៖ "វាគឺមិនបានផ្តល់ការគោរពទាល់តែសោះ! ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ពួកគេ អ្នកមិនគួរធ្វើរឿងបែបនេះទេ"។ ម្នាក់ទៀតបានសរសរថា៖ "អ្នកគាំទ្រពិតប្រាកដមិនគួធ្វើបែបនេះទេ! កោតនាងចេះធ្វើរឿងចឹង ហើយនិយាយបែបនឹងទៅរួច?"។ មិនតែប៉ុណ្ណោះក៏នៅមានមតិរិះគន់ជាច្រើនទៀត ទៅលើនាងយ៉ាងចាស់ដៃផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload