ចប់ហើយ! ក្រុមហ៊ុនខ្នងកម្មវិធី American Idol ក្ស័យធន់បាត់ហើយ

អាមេរិក៖ ក្រុមហ៊ុនខ្នងបង្អែក របស់កម្មវិធី American Idol និង So You Think You Can Dance គឺក្រុមហ៊ុន Core Media Group បានក្ស័យធន់ហើយ។

បន្ទាប់ពីធ្លាក់ចុះនៃចំនួនអ្នកទស្សនា និងពុំមានលទ្ធភាពសងបំណុលជុំទិស ពីបណ្តាដៃគូនានា ឥឡូវនេះក្រុមហ៊ុន Core Media Group បានក្ស័យធន់ហើយ។ ក្នុងនោះក្រុមហ៊ុន Core បានជំពាក់បំណុល លោក Simon Fuller ចំនួន ៣,៣៧លានដុល្លារអាមេរិក ក៏ដូចជាក្រុមហ៊ុន Sony Music Entertainment និង CBS ជាដើម សរុបចំនួន ៤២០លានដុល្លារអាមេរិកឯណោះ។

កាលពីឆ្នាំ ២០១៤ ប្រាក់ចំណូលដែល Core ទទួលបាន គឺធ្លាក់ចុះ១៥លានដុល្លារ និងធ្លាក់ចុះកាន់តែខ្លាំងទៀត ក្នុងឆ្នាំ២០១៥។ ដោយសារអាត្រាប្រជាប្រិយភាព បានធ្លាក់ចុះ ទើបធ្វើឲ្យក្រុមហ៊ុននេះ ធ្លាក់ចុះកម្រិតប្រាក់នៃសំណងធានារ៉ាប់រង ហើយបានបន្ថយម៉ោងផ្សាយកម្មវិធីរបស់ខ្លួនពីជាង ៥៦ម៉ោងមកត្រឹម ៤២ ម៉ោងវិញ។ មិនតែប៉ុណ្ណោះ ចំណូលសរុបពីកម្មវិធីផ្សេងៗទៀត បានធ្លាក់ចុះរហូតដល់ទៅ ៣៥,៦លានដុល្លារអាមេរិក នៅពាក់កណ្តាលឆ្នាំ២០១៥ បើធៀបនឹងឆ្នាំមុនផងដែរ។

ជាពិសេសហេតុផលបន្ថែមទៀត ដែលជំរុញឲ្យ Core ក្ស័យធន់នោះ គឺបណ្តាលមកពី ការបាត់បង់ម្ចាស់ឧបត្ថម្ភកម្មវិធីធំៗ ដូចជា Coke និង AT&T ព្រមទាំងការបិទ សួន American Idol Experience នៅក្នុង Walt Disney ផងដែរ៕

ប្រភព ៖
usatoday

ចំណាប់អារម្មណ៍ខ្មែរឡូត

ពីមុនខ្មែរឡូតធ្លាប់ចុះផ្សាយអត្ថបទ What are words? ជាចំរៀង ដែលកំសត់បំផុត និយាយ ពីរឿងស្នេហា របស់បុរស ម្នាក់ ដែលចូល ប្រលង ក្នុង American Idols។ 

What are words? ជាចំរៀង របស់លោក Christ Medina ដែលចូលរួម American Idol 2011​។ បើទោះ លោកមិនបានជោគជ័យឈ្នះ American Idols 2011 ក៏ដោយ លោក បានទទួលការចាប់អារម្មណ៍ជាងគេ នៅរដូវការនោះ។ បទ What are words? មានអត្ថន័យ កំសត់បំផុត និយាយ ពីរឿងស្នេហាពិត របស់លោក Christ Medina។ បទនេះ គឺនិយាយ គូដណ្តឹងរបស់ គាត់ដែលមានជំងឺ មហារីកខួរក្បាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ ២០០៩ មុនពេល ពួកគេរៀបចំរៀបការ។

បើទោះជាបី គូដណ្តឹងរបស់គាត់ មិនអាចដើរបាន ក៏គាត់នៅតែ រក្សាសន្យារបស់គាត់ នៅជាមួយនាងអស់មួយជិវិត។ ក្នុងចំរៀងនោះ មានវិដេអូ ពេលលោក សូមនាង ភ្ចាប់ពាក្យ មុននឹង គ្រោះថ្នាក់ ចរាចរ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload