Real Madrid បញ្ចប់​ត្រឹម​ស្មើ​ជាមួយ​ Man City ខណៈ​ Ronaldo អត់​បាន​ចូល​លេង​ទេ​យប់​មិញ​

ក្នុងជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League ក្លឹបជើងខ្លាំងមកពីប្រទេសអេស្ប៉ាញគឺ Real Madrid បានបញ្ចប់ត្រឹមស្មើគ្នា០ទល់នឹង០ជាមួយម្ចាស់ផ្ទះ Man City ។

ទោះជាគ្មានគ្រាប់បាល់កើតឡើងក្ដីតែយើងឃើញថាក្នុងការប្រកួតនេះក្លឹប Real Madrid មានភាគរយខ្ពស់ជាងទាំងការគ្រប់គ្រងបាល់នឹងឱកាសស៊ុតសំដៅទី ។ សូមបញ្ជាក់ថាក្នុងការប្រកួតនេះកីឡាករដ៏សំខាន់របស់  Real Mardid គឺ Cristiano Ronaldo ពុំអាចចូលលេងបានដោយសាររបួសស្របពេលដែល Benzema ត្រូវរបួសក្រោយលេងបានត្រឹមបញ្ចប់តង់ទី១ ។

ដូចនេះទើបធ្វើឲ្យក្លឹប Real Madrid មានសង្ឃឹមខ្ពស់ក្នុងការប្រកួតជើង២នៅទឹកដី Santiago Bernabeu ដោយគេរំពឹងថា Ronaldo និង Benzema អាចចូលលេងបាន១០០%ហើយនឹងបំបាក់ Man City ដោយជោគជ័យ ។

ប្រភព ៖ The Mirror
ប្រែសម្រួល ៖ វិចទ័រ


  • Real Madrid បញ្ចប់​ត្រឹម​ស្មើ​ជាមួយ​ Man City ខណៈ​ Ronaldo អត់​បាន​ចូល​លេង​ទេ​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: