១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

ជាទូទៅមនុស្សភាគច្រើនជឿថា ការទទួលបានការចូលចិត្តពីសំណាក់អ្នកជុំវិញខ្លួន គឺមានសម្រាប់តែមនុស្សមួយចំនួនដែលមានអំណោយផលពីធម្មជាតិដូចជា រូបរាងស្អាត មានទេពកោសល្យ និងមានលក្ខណៈសម្បត្តិពិសេសផ្សេងទៀត។ តាមពិតទៅ ការទទួលបាននូវការចូលចិត្តពីអ្នកជុំវិញខ្លួន គឺជាអ្វីដែលយើងអាចគ្រប់គ្រងបាន និងជាអ្វីដែលយើងអាចធ្វើបាន ហើយអ្នកក៏ត្រូវជៀសវាងមិនធ្វើសកម្មភាពមួយចំនួនដែលធ្វើឲ្យអ្នកដទៃមិនចូលចិត្តអ្នកផងដែរ។ ដូចនេះ ខាងក្រោមនេះ យើងសូមណែនាំអ្នក នូវសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើ ព្រោះថាសកម្មភាពទាំងអស់នេះ បន្តិចម្ដងៗនិងធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកលែងសូវចូលចិត្តអ្នក។

១. ដាក់ខ្លួន តែក្នុងន័យអួតអាង ឬតម្កើងពីខ្លួនឯង

មនុស្សមួយចំនួនចូលចិត្តអួតពីខ្លួនឯង ដោយប្រើប្រាស់វិធីធ្វើដូចជាការបន្ទាប ឬដាក់ខ្លួន ឬការមើលងាយខ្លួនឯង។ ឧទាហរណ៍ អ្នកដែលនិយាយចំអន់ខ្លួនឯងថាល្ងង់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកដទៃថា ខ្លួនជាមនុស្សឆ្លាត។
ខណៈដែលមនុស្សភាគច្រើនយល់ថា ការចំអន់ខ្លួនឯង អាចបិទបាំងពីការចង់អួតអាងរបស់ខ្លួន អ្នកនៅជុំវិញខ្លួនគេបានដឹងច្បាស់ពីចំណុចនេះ ហើយយូរៗទៅ អ្នកជុំវិញខ្លួនគេមិនគិតត្រឹមថាជាការចង់អួតអាងប៉ុណ្ណោះទេ តែជាចេតនាចង់បោកបញ្ឆោតផងដែរ។ មូលហេតុនេះដែលធ្វើឲ្យគេលែងសូវចូលចិត្តមនុស្សដែលដាក់ខ្លួន ឬចំអន់ខ្លួនឯង ដើម្បីអួតអាងពីខ្លួនឯង។

១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

២. ជាមនុស្សដែលប្រាកដប្រជា ឬច្បាស់លាស់ខ្លាំងពេក

មនុស្សចូលចិត្តនៅក្បែរអ្នកដែលមានសេចក្ដីជក់ចិត្តនឹងកិច្ចការដែលខ្លួនធ្វើ ប៉ុន្តែវាងាយដែលមនុស្សប្រភេទនេះ ក្លាយជាមនុស្សដែលប្រាកដប្រជាជ្រុលពេក។ មនុស្សដែលអ្នកដទៃចូលចិត្តច្រើន គឺជាមនុស្សដែលចេះបែងចែកធ្វើឲ្យមានតុល្យភាពរវាងការជក់ចិត្តនឹងការងារ និងការសប្បាយរីករាយ។ ដូចនេះនៅកន្លែងការងារ អ្នកអាចមានភាពប្រាកដប្រជានឹងការងារ តែអ្នកក៏ត្រូវមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនផងដែរ។

៣. មិនសួរសំណួរឲ្យបានគ្រប់គ្រាន់

កំហុសដ៏ធ្ងន់ធ្ងរមួយដែលមនុស្សភាគច្រើនបង្កើតឡើងនៅក្នុងកិច្ចសន្ទនានោះគឺ គេផ្ដោតការយកចិត្តទុកដាក់តែទៅលើអ្វីដែលគេនិងនិយាយបន្ទាប់ ឬលើអ្វីដែលអ្នកដទៃនិយាយប៉ះពាល់ខ្លួន ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ថាដៃគូសន្ទនារបស់ខ្លួនកំពុងនិយាយពីអ្វី ឬចង់និយាយពីអ្វីនោះទេ។
វិធីងាយស្រួលក្នុងការជៀសវាងនូវកំហុសនេះ គឺសួរសំណួរឲ្យបានច្រើនពាក់ព័ន្ធនឹងអ្វីដែលខ្លួនកំពុងនិយាយគ្នា ឬពិភាក្សា។ អ្នកដែលនិយាយជាមួយអ្នកពិតជាចង់ឃើញថា អ្នកកំពុងតែស្ដាប់គេនិយាយ ហើយការសួរសំណួរមិនទ្រាំតែបង្ហាញថាអ្នកកំពុងស្ដាប់គេនិយាយនោះទេ ថែមទាំងបង្ហាញថាអ្នកយកចិត្តទុកដាក់លើអ្វីដែលគេកំពុងនិយាយផងដែរ។ ជាការឆ្លើយតបវិញ អ្នកនឹងទទួលបានការគោរពស្រលាញ់ចូលចិត្ត និងការកោតសរសើរពីដៃគូសន្ទនារបស់អ្នក។

១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

៤. ការបាត់បង់សតិអារម្មណ៍

ការបាត់បង់សតិអារម្មណ៍បង្ហាញពីភាពខ្សោយផ្នែកសតិអារម្មណ៍របស់អ្នក។ នៅពេលដែលអ្នកបង្ហាញនូវកម្រិតអស្ថេរភាពនៃអារម្មណ៍របស់អ្នក នោះអ្នកជុំវិញខ្លួនអ្នកនិងចោទជាសំណួរថា អ្នកជាមនុស្សដែលជឿជាក់បានកម្រិតណា និងអាចទៅជាមួយគ្នាបានប៉ុណ្ណា។ ការជះកំហឹងលើអ្នកដទៃ ក៏បង្ហាញថាអ្នកមិនមានលំនឹងសតិអារម្មណ៍ មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយដែលធ្វើឲ្យអ្នកដទៃមិនចង់ចូលក្បែររូបអ្នក។

៥. មិនអាចនៅឆ្ងាយពីទូរស័ព្ទ

វានឹងធ្វើឲ្យដៃគូសន្ទនារបស់អ្នកអន់ចិត្ត ឬលែងចង់និយាយជាមួយអ្នក នៅពេលដែលអ្នកទាញយកទូរស័ព្ទមកផ្ញើសារ ឬក្រឡេកមើលទូរស័ព្ទរបស់អ្នក នៅពេលដែលគេកំពុងតែនិយាយជាមួយគេ។ ដូចនេះ នៅពេលដែលអ្នកមានការសន្ទនា អ្នកត្រូវផ្ដោតការយកចិត្តទុកដាក់លើការសន្ទនារបស់អ្នក។

១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

៦. លើកឡើងតែពីឈ្មោះអ្នកនេះ អ្នកនោះ

ការដែលអ្នកស្គាល់មនុស្សសំខាន់ៗ ឬមនុស្សដែលគួរឲ្យចាប់អារម្មណ៍គឺជារឿងល្អមួយ ប៉ុន្តែអ្នកមិនគួរប្រើប្រាស់ការសន្ទនារបស់អ្នក ជាឱកាសក្នុងការលើកឡើងពីឈ្មោះអ្នកទាំងនោះទៅកាន់ដៃគូសន្ទនារបស់អ្នក ដើម្បីចង់បង្ហាញថាអ្នកស្គាល់អ្នកទាំងនោះឡើយ។ ម្យ៉ាងទៀតការលើកឡើងពីអ្វីដែលអ្នកដឹងដោយភ្ជាប់ទៅនឹងអ្នកទាំងអស់នោះ ហាក់ធ្វើឲ្យដៃគូសន្ទនារបស់អ្នកមានអារម្មណ៍ថា អ្នកមិនមានអ្វីជាការគិតខ្លួនឯង ។
អ្វីដែលអ្នកត្រូវធ្វើ គឺភាពរួសរាយរាក់ទាក់ និងទំនុកចិត្ត ដែលវាមានសារៈសំខាន់ជាងការបង្ហាញថា អ្នកជាមនុស្សសំខាន់ និងស្គាល់មនុស្សសំខាន់។

៧. និយាយដើមគេ

អ្នកនឹងធ្វើឲ្យខ្លួនអ្នកបាត់បង់តម្លៃ ប្រសិនបើអ្នកនិយាយដើមគេ ហើយអ្នកដទៃនិងមើលមកអ្នកថាជា មនុស្សដែលមានចិត្តអវិជ្ជមាន និងមានគំនុំគុំកួន សេចក្ដីខឹងក្រោធជាមួយអ្នកដទៃ គ្រប់ពេលដែលអ្នកនិយាយដើមគេ។ បន្ថែមលើនេះទៀត វានឹងធ្វើឲ្យមនុស្សដែលត្រូវបានអ្នកនិយាយដើម មានអារម្មណ៍ឈឺចាប់ផងដែរ។

១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

៨. ចិត្តមិនបើកទូលាយ

ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលអ្នកជុំវិញខ្លួនចូលចិត្ត អ្នកត្រូវតែជាមនុស្សបើកចិត្តឲ្យទូលាយ ដើម្បីធ្វើឲ្យអ្នកដទៃយល់ថា អ្នកជាមនុស្សគួរឲ្យចង់ចូលជិត និងគួរឲ្យចាប់អារម្មណ៍។ គ្មាននរណាម្នាក់ចង់និយាយជាមួយអ្នកដែលប្រកាន់ភ្ជាប់នូវគំនិតផ្ទាល់ខ្លួន មិនព្រមស្ដាប់ ឬទទួលយកគំនិតរបស់អ្នកដទៃនោះទេ។

៩. ចែករំលែកច្រើនពេក និងឆាប់រហ័សពេក

ការចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនច្រើនពេក មិនមែនជារឿងល្អនោះទេ។ អ្នកត្រូវចាំថា អ្នកត្រូវប្រុងប្រយ័ត្ន ឬជៀសវាងចែករំលែកនូវបញ្ហាផ្ទាល់ខ្លួន ឬការសារភាពណាមួយរបស់ខ្លួនលឿនពេកនោះទេ។ កាលណាអ្នកធ្វើការចែករំលែកជ្រុលពេក នោះបង្ហាញថាអ្នកជាមនុស្សដែលងប់តែនឹងខ្លួនឯង ហើយមិនសូវចាប់អារម្មណ៍ពីការសន្ទនាជាមួយអ្នកជុំវិញខ្លួន។

១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​

១០. ចែករំលែកច្រើនពេកនៅលើបណ្ដាញទំនាក់ទំនងសង្គម

ការសិក្សាបង្ហាញថា ការចែករំលែកច្រើនពេកនៅលើបណ្ដាញទំនាក់ទំនងសង្គម មិនបានធ្វើឲ្យអ្នកជុំវិញអ្នកចូលចិត្តអ្នកនោះទេ ផ្ទុយទៅវិញធ្វើឲ្យគេចាប់ផ្ដើមលែងសូវចូលចិត្តអ្នក។ ដូចនេះ អ្នកត្រូវធ្វើការចែករំលែកប្រកបដោយការគិតឲ្យបានច្រើន និងគ្រប់គ្រងខ្លួនឯងឲ្យបាន។ ឧទាហរណ៍ អ្នកមិនគួរចែករំលែកព័ត៌មានពីការញុំាអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចរបស់អ្នក ព្រមទាំងការដើរកម្សាន្តជាមួយឆ្កែរបស់អ្នកនោះទេ ព្រោះថាវាផ្ដល់ផលមិនល្អ ច្រើនជាផលល្អ បើនិយាយពីការទទួលបានការចូលចិត្តពីអ្នកជុំវិញខ្លួន។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ១០​យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​លែង​សូវ​ចូលចិត្ត​អ្នក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: