Pepe ៖ បើ​ខ្ញុំ​ជា​កីឡាករ​ដែល​លេង​កាច​នោះ​មាន​ន័យ​ថា​ Neymar ​លេង​កាច​ជាង​ខ្ញុំ​ទៅ​ទៀត

ថ្មីៗនេះខ្សែការពារសញ្ជាតិព័រទុយហ្គាល់គឺកីឡាករ Pepe លើកឡើងថា Neymar ទើបជាកីឡាករដែលលេងកាចមិនមែនជារូបគេនោះទេ ។

ដោយ Pepe បានប្រាប់ Surface ថា « មនុស្សគ្រប់គ្នាអាចនិយាយអ្វីដែលពួកគេចង់និយាយ ខ្ញុំសូមមិនទទួលយកសម្ដីដែលថាខ្ញុំជាកីឡាករលេងកាចនោះទេ » ។

Pepe បន្តថា « ជាក់ស្ដែងអ្នកគ្រប់គ្នាឃើញថា Neymar គេទទួលបានកាតច្រើនជាងខ្ញុំផងនៅរដូវកាលនេះ ដូចនេះបើខ្ញុំជាកីឡាករដែលលេងកាចមានន័យថាគេលេងកាចជាងខ្ញុំទៅទៀត » ។

សូPepe និយាយបែបនេះគឺដោយសារតែនៅរដូវកាលនេះរូបគេទទួលបានកាតលឿងត្រឹមតែ៥ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២០ប្រកួត ស្របពេលដែលខ្សែប្រយុទ្ធឆ្នើម Barcelona គឺកីឡាករ Neymar ទទួលបានកាតលឿងដល់ទៅ៦ក្នុងការបង្ហាញខ្លួន៣១ប្រកួត ។

សូមរំលឹកថា Pepe ធ្លាប់ទទួលបានទទួលពិន័យដ៏ធំមួយគឺមិនឲ្យចូលលេង១០ប្រកួតក្នុងរដូវកាល២០០៨/០៩ ក្រោយពីគេបានរុញកីឡាករ Javier Casquero របស់ក្លឹប Getafe ឲ្យដួលហើយទាត់បន្ថែម ។

តោះសូមទស្សនាវីដេអូដែលធ្វើ  Pepe ត្រូវពិន័យមិនឲ្យចូលលេង១០ប្រកួតទាំងអស់គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Pepe ៖ បើ​ខ្ញុំ​ជា​កីឡាករ​ដែល​លេង​កាច​នោះ​មាន​ន័យ​ថា​ Neymar ​លេង​កាច​ជាង​ខ្ញុំ​ទៅ​ទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: